លោកអូបាម៉ាបានថ្លែងថា លោកចំណាយកេរ្ត៍ឈ្មោះក្នុងការធានាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អឺរ៉ង់
Washington 23 May :ដើម្បី ស្វែងរកការធានាចំពោះការមន្ទិលសង្ស័យយ៉ាងខ្លាំង ពីកិច្ចព្រមព្រៀងអាមេរិកនិងពួកជនជាតិជ្វីហ្វខណៈដែលលោកអូបាម៉ា បានព្យាយាមបង្កើនល្បឿនលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាកាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកការពារខ្លួនលោកដោយបានថ្លែងពី ចេតនាដ៏ជ្រាលជ្រៅរបស់លោកជាមួយនឹងរដ្ឋាភិបាលទីក្រុងតេរ៉ង់ ដោយបានបា្រប់នៅក្នុងអង្គជំនុំមួយ នៅក្នុងសាលប្រជុំ Adas Israel នៅភាគខាងជើងឆៀងខាងលិចទីក្រុងវ៉ាស៊ីនតោន ថា កេរ្តិ៍ឈ្មោះរបស់លោកស្ថិតនៅលើខ្សែរបន្ទាត់មួយ នោះមានន័យថាអាចស្អុយឬក្រអូប ដែលវាស្ថិតនៅលើការ ធានារបស់លោកចំពោះការបញ្ចប់កម្មវិធីគ្រាប់បែកនុយក្លេអ៊ែររបស់ប្រទេសអឺរ៉ង់។
លោកបានប្រាប់ថា: វានឹងក្លាយជាឈ្មោះរបស់លោកចំពោះហ្វូងមនុស្សជាច្រើន ដែលពួកគបានទទួលយកអ្វីដែលលោកបានថ្លែង ក្នុងសេចក្តីអធិប្បាយដែលគាត់បានធ្វើឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងបទសម្ភាសមួយជាមួយពត៌មាន អាត្លង់ទិច ។ លោកថាគ្មាននរណាម្នាក់ដែល ហ៊ានយកខ្លួនឯងដែលជាការចំណាយយ៉ាងធំមួយមកធានាក្នុងការសន្យារបស់ខ្លួននោះទេ ដែលពាក្យនេះលោកចង់និយយថា គឺមានតែលោកនោះទេ។
ក្រោយមកទៀតនៅថ្ងៃនេះលោកប្រធានាធិបតីបានចុះហត្ថលេខាលើវិធានការជំរុញដោយសមាជិកសភាផ្តល់អោយសភាពិភាក្សានៅលើកិច្ចព្រមព្រៀងដែលមានសក្ដានុពលជាមួយប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីជំទាស់នឹងការពិនិត្យរបស់សភា សេតវិមាននៅទីបំផុតបានព្រមព្រៀងគ្នាទៅនឹងកំណែនៃវិធានការដែលនឹងរារាំងលោកអូបាម៉ាពីការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលមួយខែខណៈពេលសមាជិកសភាបានពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងចុងក្រោយនេះ។
ថ្លែងនៅឯក្រុមជំនុំដែលលេចធ្លោនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះកាលពីថ្ងៃសុក្រលោកអូបាម៉ាស្វែងរកការបន្ទុចបង្អាក់ការផ្ដល់យោបល់ពីការបែកបាក់គ្នារវាងរូបលោកនិងជនជាតិអាមេរិចជ្វីហ្វមួយចំនួនដែលនៅតែយល់ថាវិធីសាស្រ្តរបស់លោកគឺធ្វអើយប៉ះពាល់ដល់អ៊ីស្រាអែលនោះ។កាលពីខែមីនាទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលត្រូវបានផ្ទុះឡើងនូវការអាក់អន់ស្រពន់ចិត្តដាក់គ្នា នៅពេលដែលនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បានមកធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនដើម្បីធ្វើញត្តិប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដ៏ចម្រូងចម្រាស់មួយនេះ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!