ការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា(STEM)
ភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា (Stem Education Organization Cambodia) បានបង្កើតកម្មពីធីប្រកួតប្រជែងកិច្ចការស្រាវជ្រាវលើកទី១ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រទាក់ទងនឹង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា(STEM) ដើម្បីផ្ដល់ឱកាសដល់និស្សិតបរិញ្ញាបត្រទាំងអស់ ដែលសិក្សានៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន បង្ហាញពីស្នារដៃរបស់ខ្លួន។ ជាមួយនឹងការប្រកួតប្រជែញនេះ កញ្ញា ឡុង គីមម៉ារីតា បានសំភាសន៍លោក សេង រតនា អនុប្រធានអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ជុំវិញការប្រកួតប្រជែងនេះ។ ក្នុងនោះ លោក សេង រតនា ជំរុញឲ្យយុវជនទាំងអស់ ចូលរួមប្រកួតប្រជែញ ខណៈដែលការប្រកួតប្រជែងមិនគិតថ្លៃ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។ ជាបន្តសូមស្តាប់បទសំភាសន៍លំអិតនេះ ដូចតទៅ៖
សំឡេង៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!