Metfone ត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំរកា
ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ ក្រុមហ៊ុន Metfone ត្រៀមខ្លួនប្រារព្ធពិធីអបអរទាំងនៅក្នុងក្រុមហ៊ុន និងតាមរយៈការចូលរួមជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប។
នៅទីស្នាក់ការកណ្ដាលរបស់ Metfone និងនៅតាមសាខារបស់ខ្លួនទាំង២២កន្លែង នៅ
ទូទាំងប្រទេស បុគ្គលិកជាង ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យសម្រាកពីការងារ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍«ប្រឡងប្រណាំងតុបតែងការិយាល័យស្អាតបំផុត ឆ្នាំ២០១៧»។
ភ្លាមៗនោះ ការិយាល័យរបស់ Metfone ចាប់ផ្ដើមគ្របដណ្ដប់ទៅដោយក្រមា កន្ទេល ដូង ចេក ស្លាធម៌ រូបផ្កាយ និងទង់ជាតិជានិមិត្តរូបនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងឱកាសនេះ បុគ្គលិកម្នាក់ៗបានចូលរួមវិភាគទានថវិកាដើម្បីទិញគ្រឿងតុបតែងលម្អការិយាល័យ ដោយម្នាក់ៗ ១ដុល្លារ ឬ២ដុល្លារ។ ថវិកាតិចតួចក៏ពិតមែន ប៉ុន្តែ សំខាន់បំផុតនោះ គឺភាពច្នៃប្រឌិត ភាពសាមគ្គីគ្នា និងសារសំខាន់នៃប្រធានបទចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្រៅពីការចាប់រង្វាន់ នេះជាឱកាសដើម្បីឲ្យបុគ្គលិកបានចូលរួមចែករំលែក ប្រៀបដូចកាលយើងរៀបចំតុបតែងដើមឈើគ្រិស្តម៉ាសនៅតាមគ្រួសារនីមួយៗដែរ។ បុគ្គលិក Metfone នាំគ្នាតុបតែងលម្អកន្លែងធ្វើការរបស់ខ្លួន ដោយម្នាក់ៗពោរពេញដោយអារម្មណ៍កក់ក្ដៅ«ជាគ្រួសារតែមួយ»។ កាលពីដើម
សប្ដាហ៍មុន បុគ្គលិកជាង២០០នាក់របស់ក្រុមហ៊ុន Metfone បានជួបបដិសណ្ឋារកិច្ចពិសេសជាមួយក្រុមប្រឹក្សាភិបាល និងបានទទួលកាដូឆ្នាំថ្មីមួយកន្ត្រកម្នាក់សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ខ្លួន។
ការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ នៅខេតសៀមរាប
ក្រៅពីការអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងក្រុមហ៊ុន Metfone ក៏ចូលរួមការប្រារព្ធបុណ្យប្រពៃណីដ៏ធំនេះនៅខេត្តសៀមរាបផងដែរ ដែលឆ្នាំនេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុនបានចូលរួម។ ឆ្នាំនេះ ក្រុមហ៊ុន Metfone នឹងទទួលខុសត្រូវក្នុងផ្ដល់ការភ្ជាប់សេវាទូរគមនាគមន៍សម្រាប់ការផ្សាយផ្ទាល់ទូរទស្សន៍ ដែលនឹងផ្ដល់ឱកាសឲ្យប្រជាជនទូទាំងប្រទេសបានចូលរួមទស្សនាព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅខេត្តសៀមរាប បន្ថែមពីលើភ្ញៀវទេសចរជាង ១លាននាក់ ដែលគេរំពឹងទុកថានឹងមកទស្សនាខេត្តសៀមរាប។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏ជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ តាមរយៈសំឡេង
រោទិ៍ និងការផ្ញើសារខ្លីៗតាមប្រព័ន្ធទូរស័ព្ទផងដែរ។
ឆ្នាំនេះដែរ Metfone នឹងផ្ដល់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត Wifi ដោយឥតគិតថ្លៃចំនួន ៥ នៅទីតាំងសំខាន់ចំនួនពីរ (នៅមុខប្រាសាទអង្គរ និងនៅទីលានជល់ដំរី) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទ Metfone អាចប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃ។
លោក Nhong Dinthan អគ្គនាយករង មានប្រសាសន៍ថា ៖ «វាជាមោទនភាពផង និងជាកាតព្វកិច្ចផង ដែលយើងចូលរួមនិងផ្ដល់វិភាគទានតាមដែលយើងអាចធ្វើបាន ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍បុណ្យជាតិដ៏ធំនេះ។ ក្រុមហ៊ុនរបស់យើងនឹងខិតខំធ្វើការដើម្បីធានាសេវាទូរគមនាគមន៍ដែលមានគុណភាពល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះទាំងមូល»។
នៅចុងបញ្ចប់ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងរវាងអ្នកស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជន
កម្ពុជា ក្រុមហ៊ុននឹងផ្ដល់ស៊ីមកាតចំនួន៣៤០០ដល់អ្នកស្ម័គ្រចិត្តទាំង ដែលក្នុងនោះមានផ្ទុកទិន្នន័យអាចប្រើហ្វេសប៊ុកឥតគិតថ្លៃចំនួន ៦ខែ នៅក្នុងស៊ីមកាតនីមួយៗ។ ខុសពីកញ្ចប់សេវាបណ្ដាញសង្គមភាគច្រើននៅលើទីផ្សារ Metfone ផ្ដល់កញ្ចប់សេវាប្រើហ្វេសប៊ុកដោយគ្មានកំណត់ ក្នុងនោះរួមទាំងការប្រើ messenger និងទិន្នន័យផ្សាយផ្ទាល់វីដេអូ ក្នុងតម្លៃតែ ៥០សេនក្នុងមួយខែ។ ការផ្លាស់ប្ដូរនិងចែករំលែករូបភាពនិងវីដេអូនៅលើហ្វេសប៊ុក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងកាន់តែមានភាពងាយស្រួលខ្លាំងថែមទៀតនៅឆ្នាំនេះ!
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!