អ្នកស្លាប់ដោយសារបាក់រលំអាគានៅក្រុងគួយយ៉ាងឡើងដល់១៣នាក់ហើយ
GUIYANG, May 23: អាជ្ញាធរមូលដ្ឋាននៅក្រុងគួយយ៉ាងបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារអាគារលំនៅក្នុងទីក្រុងគួយយ៉ាងនាភាគនិរតីប្រទេសចិន បានកើនឡើងដល់ ១៣នាក់ហើយបើតគិតត្រឹមម៉ោង១០ ព្រឹកថ្ងៃសៅរ៍នេះ ហើយមនុស្សបីនាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃពុធនៅពេលដែលសំណង់អាគារប្រាំបួនជាន់មួយនៅកណ្តាលក្រុង គួយយ៉ាង និងជាជំម្រករបស់មនុស្ស១១៤នាក់របស់ អ្នកស្រុកនៅទីនោះបានបាក់រលំធ្លាក់ចុះមក។មានមនុស្ស សរុបចំនួន 98 នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពខណៈកើតហេតុកាលពីល្ងាចថ្ងៃពុធនេះ។ មនុស្ស១៦នាក់ផ្សេងបានបាត់ខ្លួនហើយសាកសពរបស់ពួកគេ១០នាក់ត្រូវបានរកឃើញនៅពេលនោះ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង ក្រុមពន្លត់អគ្គិភ័យ និងទាហាន ជាង ១០០នាក់ត្រូវបានបញ្ជូនមកកាយគំនរបាក់បែកជាមួយសត្វឆ្កែជំនាញហិតក្លិន និងឧបករណ៍រាវរកវត្ថុមានជីវិតដើម្បីស្វែងរកមនុស្សប្រាំពីរនាក់ដែលបាត់ខ្លួន។ អ្នកស្រុកជាង ១០០០ នាក់មកពី៣៣៣ គ្រួសារដែលរស់នៅក្នុងអគារដែលនៅក្បែរនោះត្រូវបានជម្លៀសចេញបន្ទាប់ពីមានគ្រោះថ្នាក់នេះ។
អភិបាល ក្រុងគួយយ៉ាងបានថ្លែងថា ការរអិលបាក់ដីដោយសារភ្លៀងធ្លាក់គឺត្រូវបានគេជឿថាបានបណ្តាលឱ្យមានសោកនាដកម្មនេះ។
រហូតមកទល់នឹងពេលនេះ មានរយៈពេល៤៨ ម៉ោងហើយ ចាប់តាំងពីមានគ្រោះថ្នាក់នេះកើតឡើង។ បើយោងតាមលោក Li Shiyong ប្រធាន ក្រុមពន្លត់អគ្គិភ័យនេះបានថ្លែងថាឱកាសនៃការស្វែងរកអ្នកនៅរស់ក្រោមគំនរបាក់បែកមានសង្ឃឹមតែក្នុងរយៈពេល ៧២ ម៉ោងដំបូងប៉ុណ្ណោះ។
ទោះយ៉ាងណាអាកាសធាតុមានភ្លៀងធ្លាក់ចាប់តាំងពីព្រឹកព្រលឹមនៅថ្ងៃសុក្រនេះអាចនឹងធ្វើឱ្យការងារជួយសង្គ្រោះកាន់តែពិបាក៕
ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!