អតិថិជនមិត្តហ្វូនម្នាក់ឈ្នះលុយសុទ្ធរហូតដល់ 50 លានរៀល
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនមិត្ដហ្វូនបានរៀបចំកម្មវិធីប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ ៥០លានរៀល ដល់អតិថិជនរបស់ខ្លួន ដែលបានចូលរួមលេងនិងឈ្នះនៅក្នុងកម្មវិធីមិត្តហ្វូនលេខកូដសំណាង។
កាលពីពេលថ្មីៗនេះមិត្តហ្វូន បានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកមានសំណាងឈ្នះលុយសុទ្ធជារៀងរាល់សប្តាហ៍ទៅដល់អតិថិជនរបស់ខ្លួនអស់រយៈពេល៧សប្តាហ៍ហើយ។ ជាលទ្ធផលនៅសប្តាហ៍ទី៥ ក្រុមហ៊ុនមិត្តហ្វូនក៏បានស្វែងរកអ្នកមានសំណាងឈ្នះលុយសុទ្ធរហូតដល់ ៥០លានរៀល ពីកម្មវិធីមិត្តហ្វូនលេខកូដសំណាង។ លោក ហេល យុន្ធី អាយុ៣០ឆ្នាំ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ធំ គឺជាអ្នកឈ្នះរង្វាន់លុយសុទ្ធដ៍សន្ធឹកសន្ធាប់ពីកម្មវិធីនេះ។
ក្រោមទឹកមុខញញឹមញញែម លោកបានថ្លែងពីអារម្មណ៍រំភើបរីករាយថា គាត់មិននឹកស្មានដល់ ហើយក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្ដហ្វូនដែលបានរៀបចំកម្មវិធីផ្សងសំណាងនេះឡើង។
លោកបានបន្តថា៖ «ខ្ញុំរំភើបណាស់។ វាគឺជាសំណាងដែលខ្ញុំមិនអាចស្រម៉ៃបាន។ ខ្ញុំមិនដែលរំពឹងថាមានលុយក្នុងដៃច្រើនដល់ថ្នាក់នឹងទេ។ ៥០លានរៀលច្រើនណាស់សម្រាប់ខ្ញុំ ហើយខ្ញុំនឹងយកលុយនេះមកផ្គត់ផ្គង់ការរកស៊ី ព្រមទាំងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្ញុំផងដែរ»។
ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទឈានមុខរបស់មិត្ដហ្វូន លោក លោក ឱម តុលារតន៍ ជំនួយការគណៈនាយក របស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់នោះបានមានប្រសាសន៍ថា៖ «មិត្តហ្វូនតែងតែផ្តល់ជូននូវកម្មវិធីប្លែកៗ ក៏ដូចជាកម្មវិធីលើកទឹកចិត្តទៅដល់អតិថិជនរបស់មិត្តហ្វូនទាំងអស់ដែលតែងតែគាំទ្រប្រើប្រាស់បណ្តាញរបស់យើង»។
គួរបញ្ជាក់ថា កម្មវិធីមិត្តហ្វូនលេខកូដសំណាង អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់លុយសុទ្ធ ១០លានរៀល រៀងរាល់សប្តាហ៍ ដោយគ្រាន់តែចុច *666# ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់រៀងរាល់ថ្ងៃ។ រង្វាន់នឹងកើនឡើងជារៀងរាល់សប្តាហ៍ប្រសិនបើសប្តាហ៍នីមួយៗពុំមានអ្នកឈ្នះ។ ក្រៅពីនេះរៀងរាល់សប្តាហ៍ប្រសិនបើការចាប់រង្វាន់ធំពុំមានអ្នកឈ្នះទេ ក្រុមហ៊ុនមិត្តហ្វូនក៏មានការចាប់រង្វាន់លួងចិត្ត ២លានរៀលសម្រាប់អតិថិជនដែលបានចូលរួមលេងនៅក្នងកម្មវិធីនេះ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀលរាល់ថ្ងៃសៅរ៍ វេលាម៉ោង១០ព្រឹកនៅក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូនផងដែរ។
ក្រុមហ៊ុនមិត្តហ្វូនក៏បានបញ្ជាក់ផងដែរថា «នៅពេលបញ្ចប់ណាមួយនៃកម្មវិធីនេះ រង្វាន់លុយសុទ្ធដែលកើនឡើងនិងពុំមានអ្នកឈ្នះ ក្រុមហ៊ុនមិត្តហ្វូននឹងយកទឹកប្រាក់ទាំងអស់នោះទៅបរិច្ចាកទៅអង្គការសប្បុរសធម៌ ឬកិច្ចការសង្គមណាមួយ ១០០%»។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!