ស្លាប់៤៣នាក់នៅក្នុងការប្រយុទ្ឋគ្នានៅម៉ិចស៊ីកូ
Michoacan, May 23, 2015: ក្រុមមន្ត្រីប៉ូលិសម៉ិចស៊ីកូបានថ្លែងថា ការបាញ់ប្រហារគ្នាបីម៉ោងមួយ រវាងកងកម្លាំងសន្តិសុខម៉ិកស៊ិកនិងក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណកាលពីថ្ងៃសុក្របានបណ្តាលឲ្យខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ៤២នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏មានមន្ត្រីប៉ូលិសសហព័ន្ធមួយរូបផងដែរ។នៅក្នុងហេតុការណ៍នេះខ្មាន់កាំភ្លើងបីនាក់ត្រូវបានចាប់ខ្លួន។
ស្នងការសន្ដិសុខជាតិម៉ិកស៊ិក លោក Alejandro Rubido Monte បានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយថា ការផ្ទុះអាវុធនេះបានកើតឡើងនៅក្នុងទីក្រុងTanhuato រដ្ឋ Michoacan នៅពេលដែលកម្លាំងរួមគ្នារបស់កងកម្លាំងសន្តិសុខរដ្ឋនិងប៉ូលិសសហព័ន្ធបានជួបប្រទះពួកខ្មាន់កាំភ្លើងនៅក្នុងពេលកំពុងតែបើកការស៊ើបអង្កេតមួយមកលើតំបន់នោះ។
ក្រុមខ្មាន់កាំភ្លើងទាំងនេះជាសមាជិករបស់អង្គការឧក្រិដ្ឋកម្មដែលបានប្រតិបត្ដិការនៅក្នុងរដ្ឋជិតខាងគឺរដ្ឋJaliscoរដ្ឋ ។លោកRubido បានថ្លែងឱ្យដឹងបែបនេះ តែទោះបីជាយ៉ាងណាលោកមិនបានបញ្ចេញឈ្មោះក្រុមដែលបានបាញ់តដៃជាមួយប៉ូលិសនេះទេ។
ការពណ៌នារបស់លោកស្នងការស្តីពីខ្មាន់កាំភ្លើងនេះ គឺវាផ្ទុយពីរបាយការណ៍កាលពីមុនដែលថា ពួកគេ ជា«ជនស៊ីវិលប្រដាប់អាវុធ "។ យ៉ាងហោចណាស់ភ្នាក់ងារព័ត៌មានពីគឺ រ៉យទ័រ និង AFP បានរាយការណ៍ថាការប្រឈមមុខគ្នានេះគឺរវាងកងកម្លាំងសន្តិសុខនិងជនស៊ីវិលតែប៉ុណ្ណោះ។ ពួកគេបានលើកឡើងពីមន្ត្រីម៉ិចស៊ីកូមួយចំនួនដោយមិនបញ្ចេញឈ្មោះ។
អភិបាលរដ្ឋ លោកSalvador Jara បានឱ្យដឹងក្នុងបទសម្ភាសតាមទូរទស្សន៍មួយថា "វាជាការទំនងខ្លាំងណាស់" ដែលការបាញ់ប្រហារគ្នាគឺពាក់ព័ន្ធនឹងក្រុមថ្នាំញៀន ជំនាន់ថ្មី Jalisco New Generation។
លោកRubido បានប្រាប់អ្នកសារព័ត៌មានថា ការប្រឈមមុខគ្នានេះគឺជាលទ្ធផលនៃការស៊ើបអង្កេតមួយដែលបានចាប់ផ្តើមកាលពីថ្ងៃមុន ។ ការស៊ើបអង្កេតនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុង Tanhuato បានកាន់កាប់ដោយក្រុមបុរសប្រដាប់អាវុធមួយក្រុម។នៅពេលនោះក្រុមសមត្ថកិច្ចចំរុះបានទៅកាន់ទីតាំងដូចបានពោលក៏ត្រូវបានក្រុមប្រដាប់អាវុធ បើការការបាញ់ប្រហារមកលើពួកគេតែម្តង៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!