ក្រុមហ៊ុនទទួលម៉ៅការរុះរើ ចាប់ផ្ញើមហ៊ុំព័ទ្ធរបង់សុវត្ថិភាពជុំវិញអាគារប៊ូឌីញ «ស»
ភ្នំពេញ៖ ក្រុមហ៊ុនទទួលម៉ៅការរុះរើ ដែលទទួលសិទ្ធិពីក្រុមហ៊ុនជប៉ុន អារ៉ាកាវ៉ា នៅថ្ងៃចន្ទ ទី១៧ កក្តដានេះ បានចាប់ផ្តើមហ៊ុំព័ទ្ធរបងរុះរើជុំវិញអាគារប៊ូឌីញ «ស» ដែលស្ថិតនៅវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញលរដ្ឋ ដើម្បីត្រៀមកំទេចអគារនេះចោល ដោយគ្រោងចំណាយរយៈពេល4ខែ បន្ទាប់ពីប្រជាពលរដ្ឋ យល់ព្រមទទួលសំណង និងចាក់ចេញអស់។
ថ្លែងក្នុងកម្មវិធីក្រុងពាលី រុះរើអាគារប៊ូឌីញ តាមទំនៀមទំលាប់ខ្មែរ លោក បេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង បានឲ្យដឹងថា ក្រុមហ៊ុនទទួលម៉ៅការរុះរើ នឹងចាប់ហ៊ុំព័ទ្ធរបងសុវត្ថិភាពជុំវិញអាគារប៊ូឌីញនេះ ដើម្បីចាប់ផ្តើមប្រតិបត្តិការណ៍វាយកំទេច និងរុះរើសំណងអាគារនេះ ដោយប្រើរយៈពេល ៤ ខែ និងគោរពទៅតាមស្តងដាបច្ចេកទេស។
លោក បេង ហុងសុជាតិខេមរ៉ូ បានអះអាថា ក្នុងការសាងសង់អគារថ្មីខាងមុខនេះ គឺក្រុមហ៊ុន អាចនឹងសាងសងតាមបែបសង្គមកម្ពុជា និងអាចមានកន្លែងសំដែងសិល្បៈ តាមសំណើររបស់ប្រជាពលរដ្ឋដែលព្រមចាក់ចេញ ដែលភាគច្រើនពួកគេសិទ្ធសឹងតែជាសិល្បៈករ។
លោក ហេង ប៊ុននី បុគ្គលិកក្រុមហ៊ុន ពិសស្កុកការ ដែលជាក្រុមហ៊ុនទទួលបានការម៉ាវការវាយកំទេចអាគារប៊ូឌីញបានឲ្យដឹងថា ជាជំហ៊ានដំបូង គឺក្រុមហ៊ុន ត្រូវហ៊ុំព័ទ្ធរបងសុវត្ថិភាពជាមុនសិន ទើបឈានដល់ការរុះរើអគារ ហើយនៅក្នុងនោះដែរ គឺក្រុមហ៊ុន ត្រូវប្រើប្រាស់ទាំងគ្រឿងចក្រ និងកំលាំងមនុស្ស។ តែចំពោះអគារនេះ លោកថា គឺត្រូវប្រើប្រាស់គ្រឿងចក្រច្រើនជាងធម្មតា ព្រោះតែតម្រូវឲ្យហើយ ក្នុងរយៈពេល ពី ៣ ទៅ៤ ខែ។
យ៉ាងណា លោក ហេង ប៊ុននី បានបញ្ចាក់ថា ការវាយកំទេច គឺនឹងអាចចាប់ផ្តើមធ្វើទៅបាន នៅពេលការហ៊ុំព័ទ្ធរបងសុវត្ថិភាព បានរៀបចំចប់រួចរាល់ ដើម្បីការពារសុវត្ថិភាពរពលរដ្ឋរស់នៅជុំវិញអគា និងសុវត្ថិភាពអ្នកដំណើរជាដើម។
អគារប៊ូឌីញ ដែលមានវ័យចំណាស់ បង្កើតឡើងតាំងពីឆ្នាំ ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន៤៩៣គ្រួសារ ដែលភាគច្រើននៃពួកគេ គឺសុទ្ធតែជាអតីតមន្ត្រីរាជការ និងសីល្បៈករ ពីជំនាន់ទសវត្ស ៦០។ អគារនេះ ត្រូវបានក្រុមហ៊ុនជប៉ុន អារ៉ាកាវ៉ា មានគម្រោងសាងសង់ជាអគារពាណិជ្ជកម្មកម្ពស់៣០ជាន់ ដែលគ្រោងចំណាយទឹកប្រាក់ចន្លោះពី៧០លាន ទៅ៨០លានដុល្លារអាមេរិក។
គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅលើអគារនេះ ស្ទើ១០០ ភាគរយ បានទទួលយកសំណង ដែលក្រុមហ៊ុនបានផ្តល់ជូន គឺក្នុងតម្លៃមួយម៉ែត្រការ៉េ ១៤០០ដុល្លារ ដោយពលរដ្ឋមួយគ្រួសារ អាចទទួលបានសំណង ចាប់ពីរម៉ឺនដុល្លារ ដល់ប្រាំម៉ឺនដុល្លារ ឬលើសពីនេះផងដែរ នៃទំហំបន្ទប់នីមួយៗ។
អ្នកស្រី ឈុំ សាក់កូន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលព្រមចាក់ចេញទាំង ៤៩៣ គ្រួសារ បានបង្ហាញការស្តាយស្រណោះ ខណៈការវាយកំទេចអគារដ៏ចំណាស់ ដែលខ្លួនធ្លាប់រស់នៅជិត ៤០ ឆ្នាំនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។ តែយ៉ាងណា អ្នកស្រី ពេញចិត្ត ចំពោះការអភិវឌ្ឈនេះ ដែលមិនកើតចេញពីទឹកភ្នែករាស្ត្រ និងអាចឲ្យពលរដ្ឋទាំងអស់ ទទួលយកបាន។ សំឡេង
សូមជំរាបថា ជាមួយនឹងការអភិវឌ្ឈអគារនេះ កន្លងទៅ សង្គមស៊ីវិល បង្ហាញក្តីសាទរ និងលើកឡើងថា នេះគឺជាគំរូដ៏ល្អមួយរបស់រដ្ឋាភិបាល សម្រាប់យកទៅធ្វើការអភិវឌ្ឈន៍តំបន់នានា ក្នុងប្រទេសកម្ពុជាដទៃទៀត ដើម្បីជៀសវាង ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែក ក្រោមការអភិវឌ្ឈ៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!