អ៊ីម៉ែលរបស់លោកស្រីហ៊ីឡារីគ្លីនតុនត្រូវបានចេញផ្សាយជាលើកដំបូង
Washington 23 May 2015: កាលពីសុក្រនេះ ក្រសួងការបរទេសអាមេរិកចេញផ្សាយ អ៊ីម៉ែលរបស់លោកស្រីហ៊ីលឡារីគ្លីនតុនជាលើកដំបូង កាលពីពេលដែលលោកស្រីមានតំណែង ជារដ្ឋលេខាធិការ ដោយផ្តល់ជូននូវរូបរាងថ្មីមួយនៅក្នុងការគ្រប់គ្រងរបស់លោកស្រីចំពោះការវាយប្រហារមកលើស្ថានកុងស៊ុលអាមេរិកនៅទីក្រុងក្រុង Benghazi ។
អ៊ីម៉ែលប្រហែល៣០០មានជាង 850 ទំព័រជាផ្នែកមួយក្នុងចំណោមជាង៣០០០០របស់លោកស្រី បានប្រគល់ទៅអោយរដ្ឋ ចេញពីម៉ាស៊ីនបម្រើអ៊ីមែលឯកជនរបស់លោកស្រី ដែលខ្លឹមសាររបស់អ៊ីម៉ែលនេះ ស្ទើរតែទាំងស្រុងគឺប្រើទាក់ទងទៅនឹងការធ្វើការទាំងអាជីវកម្មឯកជននិងសាធារណៈរបស់លោកស្រីនៅក្នុងអំឡុងពេលលោកស្រីធ្វើការនៅក្នុងជួររដ្ឋាភិបាល ។ អ៊ីម៉ែលទាំងនោះបានបង្ហាញពីការឆ្លើយឆ្លងមួយជាមួយលោកគ្លីនតុននិងពីអ្វីគ្រប់យ៉ាងដែលបាននិយាយពីគោលនយោបាយសង្ខេបទៅនឹងការស្នើសុំផ្លាស់ប្តូរតារាងពេលវេលាជាលក្ខណៈមិត្តភាពដែលបានប្រើជាមួយបុគ្គលិកលោកស្រីផងដែរ។
រដ្ឋលេខាធិការពត៌មានប្រចាំនៅសេតវិមានលោក Josh Earnest បាននិយាយថាអ៊ីម៉ែលថ្មី "មិនផ្លាស់ប្តូរក្នុងការយល់ដឹងវិធីណាមួយរបស់នរណាម្នាក់ ចំពោះអ្វីដែលបានកើតឡើងនៅក្រុង Benghaziនោះទេ ហើយនាយកដ្ឋានរដ្ឋបាលក៏បានរំលឹកដែរថាវាក៏មានខ្លឹមសារដូចគ្នានៅក្នុងបណ្តាញធ្វីតឺរបស់លោកស្រីផងដែរ។
ថ្លែងនៅក្នុងបណ្តាញធ្វីតឺ រដ្ឋលេខាធិការពត៌មានប្រចាំនៅសេតវិមានលោក Josh Earnest បានឲ្យដឹងថា អ៊ីម៉ែលដែលចេញផ្សាយនៅថ្ងៃនេះ មិនបានផ្លាស់ប្តូរការពិតឬ ការយល់ដឹង ដ៏មានសារៈសំខាន់របស់យើងអំពីព្រឹត្ដិការណ៍មុនពេល ក្នុងអំឡុងពេល ឬបន្ទាប់ពីមានការវាយប្រហារនោះទេ។
ដោយឡែកលោកស្រីគ្លីនតុនខ្លួនឯងបានអធិប្បាយលើការចេញផ្សាយនេះនៅទីលាន មួយនៅក្នុងរដ្ឋ New Hampshire កាលពីថ្ងៃសុក្របានប្រាប់អ្នកយកព័ត៌មានថា លោកស្រីសប្បាយចំពោះអ្វីដែលបានកើតឡើងនេះ ប៉ុន្តែលោកស្រីថាលោកស្រី ត្រូវបានរង់ចាំការងារជាច្រើនទៀតដែលធ្វើឬក៏ត្រូវប្រឈមមុខជាមួយវា។
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!