មិត្តហ្វូនបានស្វែងរកឃើញអ្នកមានសំណាងឈ្នះលុយសុទ្ធ 80លានរៀល
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនមិត្ដហ្វូនបានរៀបចំកម្មវិធីប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ ៨០លានរៀល ដល់អតិថិជនរបស់ខ្លួន ដែលបានចូលរួមលេងនិងឈ្នះនៅក្នុងកម្មវិធីមិត្តហ្វូនលេខកូដសំណាង។
អ្នកស្រី ហាវ គឹមឡា អាយុ ២៧ ឆ្នាំ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ធំ គឺជាអ្នកឈ្នះរង្វាន់លុយសុទ្ធដ៍សន្ធឹកសន្ធាប់ពីកម្មវិធីនេះ។
ក្រោមទឹកមុខញញឹមញញែម នាងបានថ្លែងពីអារម្មណ៍រំភើបរីករាយថា គាត់មិននឹកស្មានដល់ ហើយក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្ដហ្វូនដែលបានរៀបចំកម្មវិធីផ្សងសំណាងនេះឡើង។
លោកបានបន្តថា៖ «ខ្ញុំរំភើបណាស់។ វាគឺជាសំណាងដែលខ្ញុំមិនអាចស្រម៉ៃបាន។ ខ្ញុំបានព្យាយាមចូលរួមលេងផ្សងសំណាងក្នុងកម្មវិធីនេះតាំងពីចាប់ផ្តើមទទូលបានសារផ្សព្វផ្សាយពីក្រុមហ៊ុន ការព្យាយាមគង់បានសម្រេចពិតមែន។ ឥឡូវនេះខ្ញុំបានឈ្នះលុយសុទ្ទយ៉ាងច្រើនសន្ធឹកសន្ធាប់»។
ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទឈានមុខរបស់មិត្ដហ្វូន លោក លោក ឱម តុលារតន៍ ជំនួយការគណៈនាយក របស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់នោះបានមានប្រសាសន៍ថា៖ «យើងសូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានសំណាងបំផុតពីកម្មវិធីមិត្តហ្វូនលេខកូដសំណាង។ ហើយអតិថិជនផ្សេងទៀតនៅតែមានឱកាសឈ្នះលុយសុទ្ធដូចគ្នា ដោយគ្រាន់តែចូលរួមក្នុងកម្មវិធីនេះ»។
គួរបញ្ជាក់ថា កម្មវិធីមិត្តហ្វូនលេខកូដសំណាង អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់លុយសុទ្ធ ១០លានរៀល រៀងរាល់សប្តាហ៍ ដោយគ្រាន់តែចុច *666# ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់រៀងរាល់ថ្ងៃ។ រង្វាន់នឹងកើនឡើងជារៀងរាល់សប្តាហ៍ប្រសិនបើសប្តាហ៍នីមួយៗពុំមានអ្នកឈ្នះ។ ក្រៅពីនេះរៀងរាល់សប្តាហ៍ប្រសិនបើការចាប់រង្វាន់ធំពុំមានអ្នកឈ្នះទេ ក្រុមហ៊ុនមិត្តហ្វូនក៏មានការចាប់រង្វាន់លួងចិត្ត ២លានរៀលសម្រាប់អតិថិជនដែលបានចូលរួមលេងនៅក្នងកម្មវិធីនេះ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀលរាល់ថ្ងៃសៅរ៍ វេលាម៉ោង១០ព្រឹកនៅក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូនផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!