Metfone Golf Championship 2017 ស្វែងរកឃើញម្ចាស់ពាន
ភ្នំពេញៈ បន្ទាប់ពីដំណើរការប្រកួតពេញមួយថៃ្ង នៅលើទីលានវាយហ្គោល CITY GOLF នៅក្នុងសង្កាត់ទទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ គេបានស្វែងរកឃើញជើងខ្លាំង២រូប ជាម្ចាស់ជើងឯកការប្រកួតវាយកូនហ្គោល Metfone Golf Championship 2017 ដែលរៀបចំដោយក្រុមហ៊ុនទូរសព្ទចល័ត Metfone។
ជើងខ្លាំងទាំង២រូប ដែលសម្រាំងក្នុងពានរង្វាន់នេះ គឺក្រុម A ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Peou Pich Meta ទទួលបានពិន្ទុ(-5)។ ក្រុម B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Chum Sam Am ទទួលបានពិន្ទុ(-E)។
ឧកញ៉ា ឈុន អូន ម្ចាស់ទីលាន CITY GOLF បានថ្លែងថា លោកសប្បាយរីករាយខ្លាំងណាស់ ដែលបានសហការជាមួយក្រុមហ៊ុន Metfone និងក្រុមហ៊ុនមួយចំនួនទៀត បង្កើតឲ្យមានព្រឹត្តិការណ៍ Metfone Golf Championship 2017 នេះឡើង។ លោកបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនេះឡើង ក្នុងគោលបំណងបង្កើតការរឹតចំណងសាមគ្គីភាព និងភាពស្និតស្នាលរវាងកីឡាករ និងកីឡាករ ជាពិសេស គឺកីឡាដើម្បីសុខភាពតែម្តង។
លោកឧកញ៉ាបន្ថែមថា ព្រឹត្តិការណ៍ប្រកួតនេះ មិនត្រឹមតែបង្កើតនូវការរឹតចំណងសាមគ្គីភាព និងជួយដល់សុខភាពប៉ុណ្ណោះទេ វាក៏ជាចលនាជួយបំផុសវិស័យកីឡាវាយកូនហ្គោលនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនទៅមុខផងដែរ។
តំណាងក្រុមហ៊ុន Metfone បានអបអរសាទរចំពោះកីឡាករ ដែលទទួលបាននូវជយលាភី ហើយបានជំរុញលើកទឹកដល់កីឡាករ ដែលមិនទទួលបានជយលាភីនៅក្នុងការប្រកួតលើកទី១នេះ ឲ្យខិតខំហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមប្រជែងម្តងទៀត នៅឆ្នាំ២០១៨ ពានរង្វាន់លើកទី២ នៅខែកក្កដា ឆ្នាំ២០១៨ បន្តទៀត។
សម្រាប់លទ្ធផលនៃការប្រកួត ក្រុមA ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Peou Pich Meta ទទួលបានពិន្ទុ (-5) ចំណាត់ថ្នាក់លេខ២ បានទៅលើ Im Rahul ទទួលបានពិន្ទុ (-5) និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ Kem Samrach ពិន្ទុ (-4)។ ដោយឡែក សម្រាប់ក្រុម B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Chum Sam Am ទទួលបានពិន្ទុ (-E) ចំណាត់លេខ២ បានទៅលើកីឡាករ Men Ra ទទួលបានពិន្ទុ (+1) និងចំណាត់លេខ៣ បានទៅលើកីឡាករ Gen Phorn Nara ទទួលបានពិន្ទុ (+2)៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!