ជាង៣០០សាលារៀនបានភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃពីមិត្តហ្វូន
បន្ទាប់ពីចុះអនុស្សារណៈ (MOU) ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍និងផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមសាលារៀនទូទាំងប្រទេស ឥឡូវនេះក្រុមហ៊ុនមិត្តហ្វូនបានតភ្ជាប់និងតម្លើងអ៊ីនធឺណិតបានជាង៣០០ទីតាំងសាលារៀនរួចរាល់ហើយ។ ជាមួយនឹងទស្សនៈដើម្បីជួយដល់វិស័យអប់រំ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធើរណេត ក្រុមហ៊ុននឹងផ្តល់សេវាកម្មវិធីអ៊ីនធើរណេតល្បឿនលឿនដោយមិនគិតកម្រៃនៅតាមសាលារៀន សាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋនិងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។
នៅក្នុងជំនួបមួយរវាងតំណាងក្រុមហ៊ុនមិត្តហ្វូនជាមួយនឹងមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថ្មីនេះៗ ភាគីទាំងពីរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូនក៏ដូចជាការសហការយ៉ាងជិតស្និទ្ធិពីក្រសួងដើម្បីពន្លឿនឲ្យការតភ្ជាប់នេះកាន់តែប្រសើរឡើង។ លទ្ធផលសាលារៀនចំនួន ២៩១ បានទទូលការភ្ជាប់អ៊ីនធឺណិតរួចរាល់ហើយ។
៣០០០ សាលារៀនទូទាំងប្រទេសនឹងត្រូវបានភ្ជាប់អ៊ីនធឺណិតដើម្បីអនុញ្ញាត្តិឲ្យលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សសិក្សាស្រាវជាវដើម្បីអភិវឌ្ឍន៍ចំនេះដឹងបែបអេឡិចត្រូនិច។ គំនិតផ្តួចផ្តើមថ្មីរបស់មិត្តហ្វូនត្រូវទទួលស្គាល់ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខដែលបានបង្ហាញនូវចក្ខុវិស័យដ៏មុតមាំក្នុងការវិនិយោគលើវិស័យអប់រំ ដោយបាននាំយកនូវបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោកមកកម្ពុជា និងផ្តល់ឱកាសដ៏មហិមាដល់យុវជនកម្ពុជាជំនាន់ថ្មី ដែលនឹងក្លាយជាអ្នកដឹកនាំកម្ពុជានាពេលអនាគត សម្រេចបាននូវសក្តានុពលរបស់ខ្លួន។
គម្រោងនេះគឺជាគម្រោងដ៏ធំមួយ និងជាការផ្គត់ផ្គង់ដ៏ធំក្នុងវិស័យអប់រំក្នុងកិច្ចសហការរវាងក្រុមហ៊ុនមិត្តហ្វូន និងរាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតទូទាំងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយជាមួយនឹងអ៊ីនធឺណិត។ ការតម្លើងនិងតភ្ជាប់ក៏កំពុងតែបន្តធ្វើឡើងគ្រប់ទីតាំងសាលារៀនទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងការបេ្តជ្ញាចិត្តរវាងក្រុមហ៊ុនមិត្តហ្វូន។
កម្មវិធីនេះ គឺជាជំហានចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត១លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។
នៅក្នុងពិធីចុះអនុស្សារណៈកាលពីឆ្នាំ ២០១៦ លោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា មិត្តហ្វូននឹងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា ហើយនឹងព្យាយាមធ្វើយ៉ាងណាពង្រីកបណ្តាញអ៊ីនធើរណេតនៅតាមសាលារៀនឱ្យបានទូទាំងប្រទេស៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!