វប្បធម៌ ចែករំលែកកសិផលរបស់ជនជាតិដើមជង ក្នុងតំបន់អារ៉ែង ប្រឈមនឹងការបាត់បង់
កោះកុង៖ ក្នុងប្រទេសកម្ពុជា នៅមានមិនច្រើនទេ ចំពោះតំបន់ដែលមានវប្បធម៌ក្នុងការចែករំលែក នូវកសិផលនានា ដោយគ្មានការដោះដូរជាប្រាក់កាស់។ ព្រោះតែបច្ចុប្បន្ន ការចរាចរណ៍នៃទីផ្សារសេរី បានកំពុងរីកសាយភាយ និងបានគ្រប់សណ្តាប់ស្ទើទូទាំងប្រទេស ហើយវប្បធម៌នៃការចែករំលែក ដែលមានតាំងពីសម័យបុរាណកាលបែបនេះ ក៏ស្ទើតែបាត់បង់។ តែបើក្រឡេកមើល ភូមិដាចស្រយាលមួយ នៃខេត្តកោះកុង នៅតែបន្តអនុវត្តវប្បធម៌ទាំងនេះ ដោយប្រជាពលរដ្ឋនៅក្នុងភូមិ តែងតែចែកនូវកសិផលរបស់ខ្លួន ដែលដាំបាន ឲ្យគ្នាទៅវិញទៅមក ហើយភាគច្រើន នៃការដោះដូររបស់អ្នកភូមិ គឺមិនប្រើលុយ។ សូមស្តាប់បទយកការណ៍ដោយកញ្ញា ឡុង គីមម៉ារីតា ដូចតទៅ៖
សំឡេង៖
លោក ប៉ាន់ សាវឿន អ្នកភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងអង្គុយផ្តល់បទសំភាសន៍ឲ្យវិទ្យុសំឡេងយុវជន
លោក ហាក់ ម៉ន មេភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងអង្គុយផ្តល់បទសំភាសន៍ឲ្យវិទ្យុសំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!