រដ្ឋាភិបាល អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣
របៀបវារៈចំនួនបី លើសេចក្តីព្រាងច្បាប់ ដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីសម្រេចបានដោយមានការចូលរួមពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ២២ ឧសភា អណត្តិទី ៥ ដើម្បីឆ្លង៖
សេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ និងនីតិវិធី នៃការស្នើរសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវផ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។ ក្នុងសេចក្តីព្រាងច្បាប់នេះ បានអោយដឹងថា គ្រប់អង្គភាព និងក្រុមហ៊ុនទាំងអស់ពាក់ព័ន្ធនិងអាជីវកម្មផ្លូវថ្នល់ត្រូវតែមានអាជ្ញាបណ្ឌប្រកបអាជីវកម្មត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។
គោលបំណងដើម្បីលើកកម្ពស់គុណភាពការសាងសង់ផ្លូវថ្នល់អោយមានចីរភាព ធ្វើការដោយតម្លាភាព និងសមភាព ក្នុងការចូលរួមដេញថ្លៃសាងសង់តាមច្បាប់ស្តីពីផ្លូវថ្នល់ និងចូលរួមថែទាំ ជួសជុល ស្របតាមបច្ចេកទេសសំណង់ផ្លូវថ្នល់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តភ្ជាប់ជាមួយប្រទេសជិតខាង និងសកលលោក និងត្រៀមខ្លួនចូលក្នុងសហគមន៍ប្រជាជាតិ អាស៊ានឆ្នាំ ២០១៥ ខាងមុខនេះ។
សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃ ស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្ត អនុសញ្ញាអង្គការសហប្រជាតិ ប្រឆាំងអំពើពុករលួយ នៅកម្ពុជា ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើរពុករលួយ ដើម្បីបើកទូលាយអោយតួអង្គពាក់ព័ន្ធ ចូលរួមដូចជា តំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ស្ថាប័នតុលាការ អង្គការមិនមែនរដ្ឋាភិបាលដែលបានសម្រេចនៅថ្ងៃទី ១១ កញ្ញា ឆ្នា ២០១៤ ដើម្បីបង្កើតគណៈកម្មការត្រួតពិនិត្យឡើងវិញនូវការអនុវត្ត អនុសញ្ញាអង្គការសហប្រជាតិ ប្រឆាំងអំពើពុករលួយ នៅកម្ពុជា ដែលជាអ្នកត្រួតពិនិត្យដំណើរការងារនេះ និង អនុសញ្ញាអង្គការសហប្រជាតិ ប្រឆាំងអំពើពុករលួយ ជាលិខិតបទដ្ឋានគតិយុត្តិ អន្តរជាតិ ដែលមានសារៈសំខាន់ ក្នុងការប្រយុទ្ធ ប្រឆាំងអំពើរពុករលួយកម្រិតសកលលោក ហើយត្រូវបានអនុម័តដោយមហាសន្និបាត អង្គការសហប្រជាតិ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ ហើយបានចូលជាធរមាន នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ អនុសញ្ញាអង្គការសហប្រជាតិ ប្រឆាំងអំពើពុករលួយ មានរដ្ឋជាសមាជិកចំនួន ១៧៥ ដែលកម្ពុជាបានចូលជាសមាជិក នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០០៧មកម្លេះ និងបញ្ហាផ្សេងៗជាដើម៕
ដោយ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!