រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ
រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីបានវិស្សមកាល អស់រយៈពេល៣ខែមកនោះ។
ជាមួយនឹងការបើកសម័យប្រជុំរដ្ឋសភាលើកទី៩នេះ រដ្ឋសភា នឹងពិនិត្យ និងឲ្យយោបលលើ របៀបវារៈមួយចំនួន ដូចជា ទី១ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ទី២ របាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥។ ទី៣ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
ចំណែករបៀបវារៈទី៤ ការពិភាក្សា និងអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំ ទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋ ប្រជាមានិតចិន។ របៀបវារៈទី៥ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពល ភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ និងរបៀបវារៈទី៦ គឺការ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣៕ VOY Team
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!