រាជរដ្ឋាភិបាលកម្ពុជា សម្រចចំណាយថវិការជាតិជាង១០លានដុល្លាអាមេរិច សំរាប់ផ្តល់ជូនស្រ្តីជាមន្ត្រីរាជការ ពេលសម្រាលកូន
រាជរដ្ឋាភិបាលកម្ពុជា សម្រចចំណាយថវិការជាតិជាង១០លានដុល្លាអាមេរិច សំរាប់ផ្តល់ជូនកម្មការិនី ពេលសម្រាលកូន។ តែយ៉ាងណាអ្នកវិភាគសង្គមយល់ឃើញថា គួរតែមានការអនុវត្តច្បាប់បែបនេះដោយតម្លាភាព លើគ្រប់ការងារស្រ្តីទាំងអស់ នៅក្នុងប្រទេសកម្ពុជា ។ ចំរើន
បន្ទាប់ពីមានការពិភាក្សាសម្រេចផ្តល់ជាប្រាក់ខែគោលដល់កម្មករ កម្មការនី ចំនួន១៧០ដុល្លាក្នុង១ខែ ខណៈរាជរដ្ឋាភិបាលបានលូកដៃ សម្រេចបន្ថែមប្រាក់ចំនួន៥ដុល្លារ ទៅលើតួលេខចំនួន១៦៥ដុល្លារ នៃសំណើសុំដំឡើងប្រាក់ឈ្នួលគោលនោះ ព្រឹកនេះ រដ្ឋាភិបាលក៍បានសម្រេចបន្ថែមប្រាក់ឧបត្ថម រាល់កម្មការនីណាមួយដែលសម្រាលកូន នឹងអាចទទួលបានប្រាក់ចំនួន៤០ម៉ឺនរៀលថែមទៀត ដោយគោលការណ៍បែបនេះ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៨ ខាងមុខ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០១៧ ក្នុងមជ្ឍមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា រដ្ឋាភិបាលនឹងរៀបចំបង្កើតគោលការច្បាប់ការងារ សំរាប់ដោះស្រាយបញ្ហាចំពោះស្រ្តី ជាកម្មការិនី នឹងអាចទទួលបានប្រាក់ឧបត្ថមចំនួន៤០ម៉ឺនរៀលបន្ថែមទៀត នៅពេលសម្រាលកូន ដោយរដ្ឋាភិបាលនឹងសម្រេចចំណាចថវិការជាតិ ជាង១០លានដុល្លាអាមេរិក លើបញ្ហានេះ។ សំលេង
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបញ្ជាក់ទៀតថា នឹងគ្រោងចំនាយថវិការជាតិជាង២លានដុល្លាថែមទៀត ចំពោះស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព ទៀតផងដែរ។
ទាក់ទិននឹងការចំនាយថវិការជាតិយ៉ាងច្រើននេះ លោក សន ជ័យ ជាអ្នកវិភាគសង្គមយល់ឃើញថា ការគ្រោងថវិការជាតិទុកបំរុង ផ្តល់ជូនកម្មការិនី ដើម្បីដោះស្រាយបញ្ហាពេលសម្រាលកូន គឺជារឿងល្អ តែរាជរដ្ឋាភិបាល ក៍គួរយកចិត្តទុកដាក់រាល់បញ្ហាគ្រប់ស្ត្រីទាំងអស់នៅកម្ពុជា ដោយមិនត្រូវប្រកាន់ការងារនោះទេ ដូចជាស្ត្រីដែលបំរើសេវាកំសាន្តផ្សេងៗ ជាដើម ក៍គួតែទទួលបានកិច្ចគាំពារ ឧបត្ថមដូចគ្នា ។ សំលេង
លោក សន ជ័យ បានបញ្ជាក់ថា ស្ត្រី ក៍មានតួនាទីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមដូចគ្នា ដូច្នោះរាជរដ្ឋាភិបាល គួរតែប្រើថវិការជាតិ សំរាប់ទ្រទ្រង់លើស្ទួយ នឹងដោះស្រាយបញ្ហា រាល់គ្រប់ស្រ្តីទាំងអស់ ដោយមិនគួរមានការបែងចែក ឬរើសអើងការងារស្រ្តីនោះទេ ។
គួរំលឹកថា កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១៧កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំជាត្រីភាគី ពីតំណាងនិយោជក សហជីព និងគណៈកម្មការប្រឹក្សាការងា សម្រចកំណត់បានថ្លៃប្រាក់ឈ្នួលកម្មករត្រឹមតែ ១៦៥ដុល្លាតែប៉ុណ្ណោះ ក៍ប៉ុន្តែ រាជរដ្ឋាភិបាលបានលូកដៃ បញ្ជាអោយបន្ថែប្រាក់៥ដុល្លាថែមទៀត លើតួលេខចំនួន១៦៥ដុល្លារ ដោយកម្មករទាំងអស់នឹងទទួលបានប្រាក់១៧០ដុល្លា នៅឆ្នាំ២០១៨ ។
យ៉ាងណាគេសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលតែងតែចុះជួបសួរសុខទុក្ខ កម្មករ កម្មការិនី តាមបណ្តារោងចក្រនានា ជាញឹកញយ ដោយភ្ជាប់ជាមួយការសារគោលនយោបាយបក្ស នឹងមានការផ្តល់ថវិការចែកជូន ដល់កម្មករ កម្មការិនី ថែមទៀតផងដែរ ។ ពលរដ្ឋខ្លះក៏យល់ថា អោយតែជិត បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត គឺតែងតែមានសកម្មភាពបែបនេះកើតឡើងជារឿយៗនោះឯង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!