(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,621
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបអគ្គលេខាធិការបក្សតំបន់ស្វ័យត្នខេត្តក្វាងស៊ីប្រទេសចិន

  • VOY News
  • សោរ៍ , ២៣ , ឧសភា , ២០១៥ - ១៥:២៥
  • ព័ត៌មានជាតិ
  • Comments

នៅក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅទីក្រុងណាននីង តំបន់ស្វ័យត្នខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានទទួលជួបលោក ផឹង ឈីងហ័រ អគ្គលេខាធិការបក្សតំបន់ស្វ័យត្នខេត្តក្វាងស៊ី។

ក្នុងទំព័រហ្វេសប៊ុករបស់លោកហោណាំហុង អោយដឹងថា លោក ផឹង ឈីងហ័រ បានស្វាគមន៍ ព្រមទាំងអរគុណកម្ពុជា ចំពោះការគាំទ្រពិព័រណ៍ចិន អាស៊ានដែលរៀបចំឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងណានីន។ ចិន និងកម្ពុជា ជាអ្នកជិតខាងល្អ មិត្តភ័គ្រល្អ ដៃគូរល្អ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរមានជាយូរលុងមកហើយ។ ជាពិសេស ខេត្តក្វាងស៊ី និងប្រទេសកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និតលើផ្នែកសេដ្ឋកិច្ច កសិកម្ម និងអប់រំ។
លោក ផឹង ឈីងហ័រ បានគូសបញ្ជាក់ថា ចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” (One Belt  One Road) ខេត្តក្វាងស៊ី ជាផ្នែកមួយដ៏សំខាន់ និងមានលក្ខណៈពិសេសសំរាប់គំនិតផ្តួចផ្តើមនេះ។ លោកសង្ឈឹមថា កម្ពុជា និងចិន និងមានការសហការកាន់តែល្អឡើងលើផ្នែកកសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អាកាសចរណ៍ អប់រំ និងវិស័យជាច្រើនទៀត និងរួមគ្នាជំរុញឲ្យកាន់តែរីកចំរើន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។ លោក ផឹង ឈីងហ័រ ក៏បាន អញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចូលរួមពិព័រណ៌ចិនអាស៊ាន លើកទី១២ ក្នុងឆ្នាំនេះ។

បើតាមលោកហោ​ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ ចិនបានជួយកសាងផ្លូវនៅកម្ពុជា បានជាង ២០០០ គីឡូម៉ែត្រ ស្ពានជាច្រើនឆ្លងកាត់ទន្លេរមេគង្គ និងទន្លេរសាប និងវិនិយោគលើសំណង់វារីអគ្គីសនី ជាង ២០០០ លានដុល្លារ។

លោកបាន ចាត់ទុក ទំនាក់ទំនងកម្ពុជាចិន ថាបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយប្រទេសទាំងពីរក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិន ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ លើគ្រប់វិស័យ ។
លោកបានអោយដឹងទៀតថា ខេត្តក្វាងស៊ី បានផ្តល់ជំនួយដល់កម្ពុជា ដូចជា អេស្កាវ៉ាទ័រ ត្រាក់ទ័រចូកដី និងគោយន្តរាប់រយគ្រឿង ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា បានចែកជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍ដល់កម្ពុជា ចំនួន ១៧០ នាក់ ។ ខេត្តក្វាងស៊ីក៏បានភ្ជាប់ចំណងមេត្រីភាពជាមួយខេត្តរបស់កម្ពុជា ចំនួន ១១ ផងដែរ ។

ដោយឡែក ក្នុងពេលពិភាក្សារវាងលោកហោណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ឈិន អ៊ូ  អភិបាលខេត្តក្វាងស៊ី លោក អភិបាលខេត្តបានលើកអំពី «ផ្លូវសូត្រសមុទ្ទសតវត្សទី ២១» ដែលនឹងឆ្លងកាត់ខេត្តក្វាងស៊ី និងខេត្តផ្សេងទៀតរបស់ចិន ហើយអាចមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ដោយ៖សំឡេងយុវជន VOY

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,621
ស្តាប់អនឡាញ