(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,606
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីកវគ្គផ្តាច់ព្រ៍ត្រនឹងប្រព្រឹត្តិទៅនៅដំណាច់ឆ្នាំនេះ

  • VOY News
  • សុក្រ , ២៩ , ធ្នូ , ២០១៧ - ១០:៤១
  • ព័ត៌មានកីឡា
  • Comments

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតជម្រើសក្រុមបាល់ទាត់យ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមក នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកមិត្តហ្វូនខេមបូឌានលីកនឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រហើយ។

យោងតាមមន្រ្តីនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានមានប្រសាសន៍ថា៖ ១២ក្រុមខ្លាំងៗអាជិពទាំងអស់នឹងបានប្រកួតគ្នាដើម្បីឈានទៅរកជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីកដែលជាលីកកំពូលកម្ពុជាឆ្នាំ២០១៧។ ហើយនៅថ្ងៃទី៣០ ខាងមុខនេះគឺក្លិបខ្លាំងក្នុងលីក បឹងកេត នឹងជួបជាមួយ ក្លិបក្រសួងការពារជាតិ​ផងដែរ។ អ្នកគាំទ្រជឿជាក់យ៉ាងមុតមាំទៅលើក្រុមសំណព្វរបស់ពួកគេនឹងទទួលបានពានដ៏អស្ចារ្យនេះ។ ជាពិសេសជាងនេះទៅទៀត គឺពានមិត្តហ្វូនខេមបូឌានលីករដូវកាល ២០១៧ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីស្រឡាងតាមរចនាបទសខ្មែរតែម្តង។ ដែលនេះជាអ្វីដែលអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំនិងចង់ឃើញមករហូត។

ចំណែកឯតំណាងក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ យើងមានមោទនភាពដែលបានចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា ជាពិសេសកីឡាបាល់ទាត់នេះតែម្តង។ ជារៀងរាល់ឆ្នាំយើងតែងតែស្វែងរកក្រុមជើងឯកដែលខ្លាំងបំផុត ឆ្នើមបំផុត និងលឿនបំផុត ដើម្បីលើកពានមិត្តហ្វូនខេមបូឌានលីក។ ឆ្នាំនេះយើងនឹងរងចាំមើលថា តើក្រុម១ណាដែលមានឱកាសលើកពានដ៏មានន័យបំផុតសម្រាប់ការខិតខំរបស់ពួកគេអស់ជាច្រើនខែកន្លងមកនេះពេញមួយរដូវកាល។ លើសពីនេះក្រុមហ៊ុនមិត្តហ្វូនសម្រាប់រដូវកាលឆ្នាំ២០១៧នេះ​ បានសម្រេច និងបរិច្ចាគ ៥០០រៀលរាល់ការជាវសំបុត្រក្នុង១ សន្លឹក ធម្មតា ៣០០០រៀល និងពិសេស ៥០០០រៀល ជូនទៅមន្ទីពេទ្យគន្ធបុប្ផា។ ដូច្នេះ ការជាវ និងគាំទ្ររបស់លោកអ្នកគឺ ជាការចូលរួមចំណែកយ៉ាងធំធេងលើកស្ទួយកីឡាបាល់ទាត់ និងសង្គមរបស់យើង។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជានេះបានចូលរួមគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនមិត្តហ្វូន ដែលកម្មវិធីទាំងមូលគឺស្ថិតនៅក្រោមឈ្មោះ មិត្តហ្វូនខេមបូឌានលីក ហើយវគ្គផ្តាច់ព្រ័ត្រសម្រាប់ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ចាប់ពីម៉ោង ៦ល្ងាចតទៅ។ សំបុត្រនឹងមានការដាក់លក់ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះតទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីម៉ោង ១១ព្រឹក ដល់ ៨ល្ងាចរៀងរាល់ថ្ងៃ។

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,606
ស្តាប់អនឡាញ