មនុស្សជាង៤០០នាក់បានស្លាប់នៅឥណ្ឌាដោយសារអាកាសធាតុក្តៅខ្លាំង
India 25 May: មន្ត្រីជាន់ខ្ពស់បានថ្លែងកាលពីថ្ងៃអាទិត្យនេះ មនុស្សប្រហែល 400 នាក់បានស្លាប់ដោយសារការរលកកំដៅនៅទូទាំងប្រទេសឥណ្ឌាក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ ។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះបានថ្លែង អះអាងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រលកកំដៅនេះបាន សម្លាប់ជីវិតមនុស្សជិត 200 នាក់នៅភាគខាងត្បូងរដ្ឋAndhra Pradesh និង 200នាក់ផ្សេងទៀត នៅក្នុងរដ្ឋជិតខាងគឺរដ្ឋ Telangana ។ ជនរងគ្រោះភាគច្រើនជាមនុស្សដែលគ្មានផ្ទះសម្បែង បានស្លាប់ដោយកំដៅខ្លាំងពេកធ្វើឲ្យ ដាច់សរសៃឈាមខួរក្បាល។
បើតាមសេចក្តីរាយការណ៍មកថា ផ្នែកមួយនៃភាគខាងជើងប្រទេសឥណ្ឌាក្នុងនោះរួមមានរដ្ឋធានីជាតិក៏កំពុងរងការស្ថិតក្រោមការវាយប្រហារដោយរលកកំដៅខ្លាំងនេះដែរដោយមានមានសីតុណ្ហភាពអតិបរមា ជិត 45.C។បើតាមមន្ត្រីជាន់ខ្ពស់រូបនោះថា អាកាសធាតុប៉ះពាល់ដោយរលកកំដៅដ៏ក្តៅបែបនេះ នឹងបន្តនៅក្នុងប្រទេសឥណ្ឌារួមទាំងលក្ខខណ្ឌកំដៅដែលបានបន្តដោយសារតែ រលកកំដៅពី ប្រទេសប៉ាគីស្ថានមកផងដែរ។
ការិយាល័យ ឧតុនិយមឥណ្ឌា Yadav បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នៅក្នុងរដ្ឋធានីឥណ្ឌាមិនមានការរំពឹងទុកណាមួយថានឹងមានភាពស្រាកស្រានពីរលកកំដៅនេះទេនៅក្នុងបួនថ្ងៃខាងមុខទៀតនេះ។ រលកកំដៅនេះនឹងបន្តកើតឡើងតទៅទៀត។ សីតុណ្ហភាពនៅក្នុងប្រទេសប៉ាគីស្ថាននេះគឺ 50 អង្សារសេ ហើយរលកកំដៅនៅក្នុងប្រទេសឥណ្ឌានេះបានកើតឡើងដោយសារតែចំហាយមកពីប្រទេសប៉ាគីស្ថាននេះឯង។
មន្ត្រីសុខាភិបាលប្រទេសឥណ្ឌាបានចេញសេចក្តីណែនាំឱ្យពលរដ្ឋខ្លួនត្រូវជៀសវាងចេញទៅក្រៅនៅពេលក្តៅខ្លាំងរួមទាំងត្រូវផឹកទឹកឲ្យបានច្រើនមុនពេលចេញពីផ្ទះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!