មិត្តហ្វូនផ្លាស់ប្តូរស្លាកសញ្ញាថ្មី - ឆ្ពោះទៅរកភាពទាន់សម័យ
មិត្តហ្វូនគឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ 1 នៅកម្ពុជាដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំង ប្រទេស រួមមាន: ទូរស័ព្ទចល័តឥតខ្សែទូរស័ព្ទអចល័តឥតខ្សែអ៊ិនធឺណិតLeaseLineហើយក៏កំពុងនាំមុខនៃ សេវាកម្មePayment (eMoney)។ មិត្តហ្វូនមានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង 8 លាននាក់ជារៀងរាល់ថ្ងៃ។
ចាប់តាំងពីឆ្នាំ 2009 ក្រុមហ៊ុនមិត្តហ្វូនបានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបានដែលមានស្ថានីយ៍ផ្សាយសេវាចំនួន 10.000 អង់តែនបណ្តាញខ្សែកាបអុបទិកជាង 23,000 គីឡូម៉ែត្រទៅដល់ 100%នៃគ្រប់តំបន់ភូមិ ឃុំ ស្រុក និងខេត្តក្រុងនិងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់រហូតដល់ 99%
នៃចំនួនប្រជាជន។ គេអាចនិយាយបានថាក្រុមហ៊ុនមិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានសេវាគ្របដណ្តប់ធំទូលាយបំផុតនិងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្តល់សេវាជាច្រើន, មិត្តហ្វូនកំពុងមានអាយុចាស់បន្តិច ហើយមិនមានសក្ដានុភាពចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួនវាហាក់មិនសមស្របនឹងការរំពឹងទុករបស់អតិថិជនក្នុងការផ្លាស់ប្តូរទីផ្សារទូរគមនាគមន៍និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រុមហ៊ុនមិត្តហ្វូនបានផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនឡើងវិញដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការវិនិយោគក្នុងរយៈពេលវែងដែលជានិច្ចជាកាលផ្តល់នូវការច្នៃប្រឌិតថ្មីៗ លើផលិតផលនិងសេវាកម្មជាលក្ខណៈបុគ្គលប្រកបដោយភាពសកម្មនិងច្នៃប្រឌិតខ្ពស់។ ក្នុងគោលបំណងនេះមិត្តហ្វូនចង់រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងជីវិតរីកចម្រើនបែបយុវវ័យ និងទាន់សម័យទៅដល់មនុស្សគ្រប់រូបគ្រប់គ្រួសារគ្រប់ទីកន្លែង ក៏ដូចជាថ្ងៃដំបូងដែលមិត្តហ្វូនបានចូលមកក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនៈថ្មីរបស់មិត្ដហ្វូន៖
មិត្តហ្វូននៅតែរក្សាតម្លៃស្នូលនៃពាក្យស្លោក «កាន់តែជិតស្និទ្ធ» ទៅកាន់មិត្តភក្តិក៏ដូចជាចំពោះប្រជាជនកម្ពុជាទាំងអស់និងរក្សាទស្សនអាជីវកម្ម "អ្នកយកចិត្តទុកដាក់ - ប្រកបដោយភាពច្នៃប្រឌិតខ្ពស់" ដែលជាប្រតិបត្តិករល្អបំផុតរបស់អតិថិជនជាមួយនិងរូបភាពថ្មីដូចខាងក្រោម:
មិត្តហ្វូនប្រើរូបភាពពណ៌ក្រហមជាចក្ខុវិស័យចម្បងរបស់យើង។ ពណ៌ក្រហមគឺជាពណ៌ស្រស់ស្អាត ពណ៍របស់យុវវ័យនិងបង្ហាញពីជីវិតដ៏រឹងមាំហើយវាក៏បង្ហាញពីបំណងប្រាថ្នារបស់មិត្តហ្វូនលើការធ្វើឱ្យស្រស់ស្រាយលើស្លាកសញ្ញាដើម្បីទទួលបានដំណោះស្រាយថ្មី ផលិតផលថ្មីនិងសេវាកម្មថ្មីដល់អតិថិជនរបស់ខ្លួន។
មិត្តហ្វូនក៏បានណែនាំម៉ាស្កត់ថ្មី ដែលមានឈ្មោះថា "មុន្នី" ដែលត្រូវបានផ្តួចផ្តើមឡើងចេញពីស្លាកសញ្ញា មិត្តហ្វូនហើយគាត់នឹងរួមបញ្ចូលជាមួយឡូហ្គូមិត្តហ្វូនផងដែរ។ "មុន្នី" ជាភាសាខ្មែរមានន័យថា គាត់គឺជាបុរសឆ្លាតម្នាក់ដែលស្គាល់និងយល់ដឹងពីអ្វីៗទាំងអស់។ មុន្នីគឺជាបុរសម្នាក់ដែលមានជីវិតរស់រវើក មានន័យថាគាត់រស់នៅដោយគ្មានការបំភាន់និងការក្លែងបន្លំដោយភាពជាក់ស្តែងនិងប្រាកដនិយមគឺជាតម្លៃស្នូល។ គាត់គឺជាមិត្តដែលចេះជួយទុក្ខធុរះគ្នាមានភាពសាមញ្ញបំផុត ហើយគេក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធផងដែរ។គាត់គឺជា «បងប្អូន» សម្រាប់អ្នកគ្រប់គ្នា។
បុគ្គលជួយយកអាសារ៖ ពីព្រោះគាត់តែងតែនៅក្បែរអតិថិជនប្រសិនបើពួកគេត្រូវការសំនួរ ឬការជំនួយដែលចាំបាច់ផ្សេងៗ។
បុគ្គលសាមញ្ញ៖ ដោយសារតែគាត់មិនចូលចិត្តភាពរំខាននិងរញ៉េររញ៉ៃច្រើន ដូច្នេះគាត់តែងតែរក្សាទំនាក់ទំនងឱ្យខ្លី ងាយស្រួលនិងសាមញ្ញ។
មិត្តភក្តិដែលអ្នកធ្លាប់ស្គាល់៖ គាត់បានជួយមិត្តហ្វូនអស់រយៈពេល 9 ឆ្នាំមកហើយនៅកម្ពុជាដោយណែនាំអតិថិជនតាមតម្រូវការរបស់ពួកគេ។ ឥឡូវនេះគាត់សម្រេចចិត្តបង្ហាញខ្លួនជាសាធារណៈហើយ។
ជាមិត្តភក្តិដែលជិតស្និទ្ធ៖ គាត់មានភាពជិតស្និទ្ធជាងមិត្ដជិតដិតរបស់អ្នកទៅទៀត។ ជាបងប្រុសដែលអ្នកគ្រប់គ្នាគួរតែមាន។
"មុន្នី" គឺជាអ្នកទំនាក់ទំនងដ៏ល្អឥតខ្ចោះរវាងមិត្ដហ្វូននិងអតិថិជន។ គាត់ដើរតួនាទីយ៉ាងជិតស្និទ្ធជាមិត្តភក្តិដែលតែងតែស្តាប់ការតម្រូវការរបស់អតិថិជននិងដឹងច្បាស់ថាពួកគាត់ចង់បានអ្វីដែលប្រាកដ ហើយគេហ្នឹងផ្តល់នូវអ្វគ្រប់យ៉ាងដែលអ្នកត្រូវការ។ "មុន្នី" និងមិត្តហ្វូនផ្តល់នូវជីវិតបានទាន់សម័យសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។
ការណែនាំផលិតផលថ្មី៖
ការបើកដំណើរការបច្ចេកវិទ្យា 4.5G:មិត្តហ្វូនកំពុងដាក់ដំណើរការបច្ចេកវិទ្យា 4.5G ដែលត្រូវបានគេស្គាល់ផងដែរថាជា LTE Advance Pro ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្លូវរួមជាមួយនិងការវិវត្តន៍បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G ។ ជាមួយនឹងបណ្តាញ 4.5G ថ្មីនេះអតិថិជនរបស់ មិត្តហ្វូនអាចរីករាយជាមួយនឹងល្បឿនអ៊ិនធឺណែតលឿនជាងមុន 10ដងប្រៀបធៀបជាមួយបណ្តាញ 4G វានឹងអាចឱ្យអតិថិជនរបស់ មិត្តហ្វូនមានបទពិសោធន៍កាន់តែប្លែកក្នុងការផ្តល់សេវាកម្មមាតិការវីដេអូកម្រិត4K,Augmented reality (AR), និងវីដេអូស្ទ្រីម ... ជាមួយល្បឿនថេរ និងដំណើរការយ៉ាងរលូនជាទីបំផុត។
ផ្តល់ជូនPromotionថ្មីNOP70+:ចំនាយត្រឹមតែ១ដុល្លារក្នុង១សប្តាហ៍ អតិថិជនមិត្តហ្វូននឹងទទួលបានការលេងFacebookដោយសេរី រួមជាមួយនឹងទឹកប្រាក់បន្ថែម១០០ដុល្លារដើម្បីបំពេញតម្រូវការផ្សេងទៀតរបស់គាត់។ ការផ្តល់ជូននេះដោយសារតែអ្នកប្រើប្រាស់ទិន្នន័យជាង ៩០% នៅកម្ពុជាកំពុងប្រើប្រាស់ហ្វេសប៊ុកហើយលុយបន្ថែម100 ដុល្លារអាចបំពេញតម្រូវការបន្ថែមរបស់អតិថិជនបានយ៉ាងគ្រប់គ្រាន់។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!