អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគ៖ ការកើនឡើងនៃសេដ្ឋកិច្ចកិច្ចកម្ពុជា ក្នុងរង្វង់ ៧.៣ភាគរយនាពេលខាងមុខប្រជាពលរដ្ឋកម្ពុជាក្រីក្រហាក់មិនសូវទទួលបានផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនោះនោះទេ
កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុពិភពលោក IMF មានការព្យាករទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាថា និងមានការកើនឡើង ដល់ ៧.៣%នៅក្នុងឆ្នាំ២០១៨នេះ ។ ជាមួយគ្នានោះដែលមូលនិធិរូបិយវត្ថុពិភពលោក IMF បានព្យាករណ៍ទៀតថា ជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះទុនបម្រុងអន្ដរជាតិត្រូវរំពឹងថា បន្ដកើនឡើងដល់៩.៦ប៊ីលានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៨ ដែលធានាការទូទាត់ការនាំចូលនាឆ្នាំបន្ទាប់បានប្រមាណ៥ខែ។ ចំណែកឯវិស័យធនាគារ មានវឌ្ឍនភាពល្អប្រសើរដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពល្អ ហើយបន្ដសេវាហិរញ្ញវត្ថុដោយប្រសិទ្ធភាព ដែលបានពង្រីកបរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់។
ទាក់ទងនិងបញ្ហានេះផងដែរ លោក គីសិរី វឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋបាន លើកឡើងថា ការកើនឡើងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានេះ អាចទទួលបានផលវិជ្ជមាន និងផលអវិជ្ជមានផងដែរ ។ នៅក្នុងនោះ លោកបានបន្តថា ប្រជាពលរដ្ឋមានចំណូលខ្ពស់ អាចទទួលបានការកើនឡើងសេដ្ឋកិច្ច ៧% ឬលើសនេះ ប៉ុន្តែប្រជាពលររដ្ឋដែលមានចំណូលមធ្យម កំណើនសេដ្ឋកិច្ចរបស់ពួកគាត់ គឺមិនដល់៧% នោះទេ ។
ខ្ញុំគិតថាការកំណើនសេដ្ឋកិច្ចនេះ វាមានផលប៉ះពាល់ចេះគឺប្រជាពលរដ្ឋតូចតាចគាត់មិនសូវអឺបាបផលល្អពីកំណើនសេដ្ឋកិច្ចប៉ុម្មានទេ គឺភាគច្រើនកំណើនទៅលើវិស័យអចលនទ្រព្យធ្វើសេដ្ឋកិច្ចឲ្យលើន គ្រាន់ថាប្រជាពលររដ្ឋគាត់បានផលតិចជាង ៧% តែអ្នកមានចំណូលខ្ពស់ៗនោះគាត់បានផលលើស ៧% ទៅទៀត អានេះគេហៅកំណើនសេដ្ឋកិច្ចដែលវាផ្អៀងបាឡែន បន្តិចបា។ អឺជាទូទៅកំណើនសេដ្ឋកិច្ចវាទទួលបានផលប្រយោជន៍ហើយ គ្រាន់ថា ឧទាហណ៍ថាអ្នកមានដីលួក គាត់បានចំណេញពីការលួកដីនិងគឺគាត់បានបង្កើនការចាយវាយ ចឹងអាការចាយវាយនិងដែលធ្វើអោយ ប្រជាពលរដ្ឋក្រីក្រដែលគាត់មានតូចៗអាចលក់ដូរបានច្រើនជាងមុន គេហៅថាកំណើនតង់ទីណាស់កំណើតវគ្គទីបា វវគ្គទីមួយគឺកំណើនផ្ទាល់អ្នកឈ្មួញដី តង់ទីពីរគឺបានទៅល់អាជីវកម្មអ្នកធ្វើការងារផ្សេងៗអ្នកការងារតាមសណ្ឋាគារតាមសេវាកម្មនានាបាន។
ចំណែក លោក ហង្ស វិទូ ប្រធានក្រុមអ្នវិភាគវ័យក្មេង យល់ឃើញថា ការកើនឡើងនៃសេដ្ឋកិច្ច បង្ហាញពីការអភិវឌ្ឈន៍ ដ៍ល្អរបស់កម្ពុជា តែលោក យល់ថា ការកើនឡើងនៃសេដ្ឋកិច្ចនេះ ក៏មិនបានបង្ហាញពីភាពរីកចម្រើន ឬការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសទាំងស្រុងផងដែរ។
ការកើនឡើងនែសេដ្ឋកិច្ចវាជារឿងមួយដែលល្អហើយ ប៉ុន្តែការកើនឡើងនៃសេដ្ឋកិច្ចដុលទាំងស្រុងរបស់ប្រទេសវាមិនបានឆ្លុះបញ្ជាំងអឺភាពជឿនរឺក៏ភាពធូរធាររបស់ប្រជាពលរដ្ឋទេអច្ចឹងណាស់ ។ ឧទាហរណ៍ថាប្រទេសចិនគឺជាប្រទេសមួយយើងឃើញថា GDP រឺក៏សេដ្ឋកិច្ចនិងលំដាប់លេខពីរបន្ទាប់ពីសហរដ្ឋអាមេរិកប៉ុន្តែមានប្រជាពលរដ្ឋចិនដែល៦០% កំពុងតែរស់នៅក្នុងភាពក្រីក្រចឹងអឺណាស់ចឹងមានតំបន់ខ្លះស្ទើតែគ្មានលំនៅនៅ មានកុមារកំព្រារ ជនទុរគតអីច្រើន ញុមឧទាហរណ៍នៅក្នុងប្រទេសចិនអឺណាស់ និងគឺសេដ្ឋកិច្ចគេលេខពីផង ចឹងរឿងសេដ្ឋកិច្ចរីកចំរើនរឺមិនរីកចំរើនកើនឡើងរឺមិនកើនឡើង វាក៏អាស្រ័យទៅលើស្ថានភាពជាក់ស្ដែងដែរ ចឹងអឺណាស់ ព្រោះជួនកាលអឺយើងឃើញតែរីកចំរើនតែខាងក្រៅទេធាតុពិតប្រជាពលរដ្ឋគាត់នៅតែលំបាក ប្រជាពលរដ្ឋគាត់នៅតែខ្វះការងារ ហើយចំនួននៃការចំណាកស្រុកទៅធ្វើការនៅកូរ៉េ រឺក៏ប្រទេសថៃកាន់តែច្រើនឡើងៗចឹងអឺណាស់។
គួរបញ្ជាក់ផងដែរ បើយោងតាម របាយការណ៍សេដ្ឋកិច្ចរបស់ ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តលូតលាស់ខ្លាំង ក្នុងអត្រា៧ភាគរយ។ ចំណែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាការណ៍ថា សេដ្ខកិច្ចកម្ពុជាឆ្នាំ២០១៨នេះ នឹងមានកំណើន៧ភាគរយ ដូចគ្នានឹងការព្យាករណ៍របស់ធនាគារពិភពលោក(IMF)ដែរ ដែលបានបានព្យាការណ៍ថា កម្ពុជានឹងកើនឡើងសេដ្ខកិច្ចប្រមាណ ៧.៣ ភាគរយ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!