ភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែតុលា ខាងមុខ
ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ នៅថ្ងៃទី ៥ ខែតុលានេះថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយឥទ្ធិពលនៃភ្លៀងធ្លាក់ច្រើននេះ ក៏អាចបណ្តាលអោយមានគ្រោះទឹកជំនន់នៅតំបន់មួយចំនួនផងដែរ។
ក្នុងនោះ តំបន់ខ្ពស់រាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន។
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!