អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍៖ ទម្លាប់អាក្រក់របស់អ្នកបើកបរ គឺបើកបរបញ្ច្រាស់ផ្លូវ ទោះបីដឹងច្បាប់ក្តី មិនដឹងច្បាប់ក្តី កត្តានេះបង្កឳ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កការកកស្ទះលើដងផ្លូវ ដែលទាមទារការអនុវត្តច្បាប់តឹងរឹងពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធលើបញ្ហានេះ
បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតចំពោះប្រជាពលរដ្ឋជាបន្តបន្ទាប់ហើយគ្រោះថ្នាក់នេះផងដែរគឺដោយសារតែមានការបើកបរប្រជែងគ្នាដើម្បីចង់បានទៅមុន និង ខ្លះទៀតមាន ការជិះបញ្ច្រាស់ទិសឲ្យតែគិតថាអាចបន្តដំណើរទៅមុខបាន ដោយមិនគិតពីផលប៉ះពាល់ និងការបង្កការកកស្ទះចរាចរណ៍យ៉ាងណាទេនោះ។
ទាក់ទងនិងបញ្ហានេះផងដែរ លោក អ៊ា ចរិយា អ្នកជំនាញផ្នែកចររាចរណ៍ផ្លូវគោកយល់ឃើញថា បញ្ហាជិះបញ្ច្រាស់ទិស ការបំពានគន្លងផ្លូវអ្នកដទៃ ក៏ដូចជាការបើកបរ បង្ករឆ្លងគន្លងផ្លូវម្ខាងទៀត បង្ករការប៉ះទង្គិចគ្នា គឺជាទម្លាប់អាក្រក់របស់ប្រជាពលរដ្ឋមួយចំនួនផងដែរក្នុងការបើកបរបែបនេះ និងមួយវិញទៀតអាចមកពីប្រជាពលរដ្ឋមិនយល់ច្បាស់ពីច្បាប់ចររាចរណ៍ អ្នកខ្លះដឹងច្បាប់ហើយ តែនៅតែបំពានថែមទៀត ដោយឡែក ចំពោះការអនុវត្តច្បាប់ចរាចរណ៍អោយបានតឹងរឹង នៅគឺនៅមានភាពខ្វះចន្លោះនៅឡើយ។
'' បាទនេះហៅថាការជីះបញ្ជាសទិសគឺជាទម្លាប់របស់គាត់អឺមួយដែរហើយទីពីរ គឺដោយសារតែការខ្វះខាតនៅការអប់រំនៅការណែនាំទៅពួកគាត់ហើយទីបី គឺដោយសារតែការខ្វះខាតនៃការរិតបន្តឹង រឺក៏ការផាកពិន័យចំពោះអ្នកដែលប្រព្រឹត្តណ៍ខុស ''
អ្នកជំនាញរូបនេះបានបន្តទៀតថា ប្រជាពលរដ្ឋគូរតែយល់ដឹងពីច្បាប់ចររាចរណ៍ឲ្យបានច្រើន ដើម្បីឲ្យបានដឹងថាច្បាប់ចររាចរណ៍មានដល់កំរិតណា ហើយអ្នកដែលដឹងពីច្បាប់ចរាចរណ៍ហើយ សូមកុំបំពានដើម្បីតែផលប្រយោជន៍ខ្លួន និងបង្ករផលរំខានដល់អ្នកដទៃ។
'' បងគិតថាគាត់ត្រូវតែទទួលនៅការអប់រំបន្ថែម ទៀតអោយគាត់យល់ ទីត្រូវអោយគាត់ថាអ្វីដែលជាច្បាប់ អឺទីពីរអោយគាត់យល់ថាការប្រព្រឹត្តណ៍ខុសហ្នឹងវាមានផលប៉ះពាល់អ្វីខ្លះ ផលប៉ះពាល់និងគាត់ត្រូវអោយយល់អោយបានស៊ីជម្រៅអឺទាក់ទងទីមួយ អំពីការដែលកកស្ទះទៅដល់អ្នកដទៃ អាចមានជាគ្រោះថ្នាក់ដល់អ្នកដទៃ ការខុសឆ្គងជាមួយនិងច្បាប់ វាធ្វើអោយសីលធម៌ ហើយនិងអឺការតម្លៃនៃខ្លួនគាត់និងវាធ្លាក់ចុះដែរ ។
រីឯ លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឃសង្គមយល់ឃើញថា កត្តាមិនគោរពច្បាប់ចររាចរណ៍នេះ គឺអាចបង្កឡើងមកពីអ្នកដែលមានឡានទំនើប និងអ្នករកស៊ី មួយចំនួន ដែលមិនបានគោរពច្បាប់ ហើយលោកបានបន្តទៀតថាការអនុវត្តច្បាប់ចររាចរណ៍គឺចាំបាច់ត្រូវតែអនុវត្តស្របទៅតាមច្បាប់ដែលបានចែង។
'' ខ្ញុំឃើញមានក្រុមដេលធ្វើអោយមានការពិបាកចឹងមានពីរក្រុម គឺទីមួយក្រុមអ្នកដែលមានឡានទំនើប ៗ គឺមិនសូវបានគោរពច្បាប់ចររាចរណ៍ទេ ហើយ ក្រោយមកទៀតយើងឃើញមានបងប្អូនយើងដែលរកស៊ីមួយចំនួន ខ្ញុំមិនថាទាំងអស់ទេ គឺគាត់មិនសូវជាគោរពច្បាប់ចររាចរណ៍ផងដែរ ឃើញថាបើកប្រច្រាស ឲ្យតាគាត់បានទៅមុនគេ គាត់ប្រជ្រៀតគេយ៉ាងមិចគ៏គាត់ទៅដែរ និងការដែលខ្ញុំមើលឃើញ បាចឹងរឿងទាំងអស់និងនិងវាត្រូវជាសុទ្ឋតែជាការទទួលខុសត្រូវទាំងអស់គ្នា មិនមែនមានតែប៉ូលីសចររាចរណ៍មួយមុខអាចធ្វើទៅរួចទេបា ហើយ ការអនុវត្តច្បាប់ចររាចរណ៍ក៏អញ្ជឹងដែល គឺត្រូវតែតឹងរឹង បើសិនជាប៉ូលីសចររាចរណ៍គាត់អឺផាកពិន័យ នៅតែយកលុយបន្តិចបន្តួច ប៉ុណ្ណឹងខ្ញុំគិតថា លំៗដូចជាមិនខ្លាចច្បាប់ប៉ុន្មាន។
សម្រាប់លោក លោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា កត្តានេះ បណ្ដាលមកពីការអនុវត្តច្បាប់ចររាចរណ៍មិនទាន់បានគ្រប់គ្រាន់ និងមួយទៀតកត្តាប្រជាពលរដ្ឋផ្ទាល់ដែលមិនបានគោរពច្បាប់ និងមួយវិញទៀត អាចបណ្ដាលមកពីកត្តាផ្លូវផងដែរ។
''ជាធម្មតាទេអឺប្រជាពលរដ្ឋខ្មែរយើងបើសិនជាច្បាប់ចររាចរណ៍មិនត្រូវបានអនុម័ត្រអោយតឹងរឹងដូចខ្ញុំធ្លាប់និយាយអញ្ជឹង ទីមួយកត្តាច្បាប់កត្តារបស់រដ្ឋាភិបាលនិង គឺហៅកត្តាច្បាប់ទីពីរ កត្តាបស់រថយន្តឯង ទីបីកត្តាអាកត្តាមួយទៀតទាក់ទងនិងតាមផ្លូវ កត្តាផ្លូវនិងហាស អញ្ជឹងបើសិនជាអឺរដ្ឋាភិបាលជាអ្នកអនុវត្តច្បាប់ អឺជាអ្នកដែលមើលតើថាច្បាប់និងគួរអនុម័ត្រ កំរិតណាទោសបែបណាចឹងដើម្បីអោយប្រជាពលរដ្ឋគោរពច្បាប់ចររាចរណ៍ចឹងអានិងចំនុចនិងបានមួយ ចឹងចំនុចទីពីគេនិយាយអំពីកត្តាផ្លូវ ដែលគាត់ធ្វើនិងតើផ្លូវនិងមានស្តង់ដាហើយនៅ ចឹងកត្តាមួយទៀតនិយាយអំពីកត្តារបស់រថយន្តរថយន្តដែលពួកគាត់ទិញមករដ្ឋាភិបាលអនុម័ត្រច្បាប់របៀបណា មានការយល់ព្រមតាមសំណើររបស់រដ្ឋាភិបាល រឺក៏គេហៅថារថយន្តនិងងាកខូចៗជួនកាលពេលជិះទៅវាដាច់អីរថយន្តមិនបានមើលពិនិត្យឲ្យត្រឹមត្រូវទៀត '' ។
គួកត់សំគាល់ដែរថា មិនថានៅថ្ងៃមានពិធីបុណ្យជាតិ ឬថ្ងៃធម្មតានោះទេ នៅតាមដងវិថី ផ្លូវជាតិ មួយចំនួន ឬនៅតាមស្ពាននានានោះទេ ការបើកបរបំពានគន្លងគឺកើតមានជាហូរហែរ ផ្លូវខ្លះរថយន្តតម្រៀបជួរគ្នារហូតដល់បួនគន្លងរថយន្ត ដោយមិនខ្វល់ពីសុវត្ថិភាពចរាចរណ៍ ឬបង្កការកកស្ទះនោះឡើយ ដែលការបើកបរបែបនេះ បញ្ជាក់ពីកង្វះចំណេះដឹងផ្នែកចរាចរណ៍របស់អ្នកបើកបរ តែយ៉ាងណាប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏បានលើកឡើងថា អ្នកបើកបរធម្មតាបែបមិនសូវយល់ពីច្បាប់ចរាចរណ៍បំពានគន្លង ជិះបញ្ច្រាស់ផ្លូវអ្នកដទៃ តែយ៉ាងណាក៏មានរថយន្តស្លាកលេខរដ្ឋ មួយចំនួនក៏បានបំពានគន្លងបើកបរ និងជិះបញ្ច្រាស់ផ្លូវ ហើយខ្លះថែមទាំងគម្រាមអ្នកដែលបើកបរស្របច្បាប់ថែមទៀតផងដែរ។
សូមបញ្ជាក់ផងដែលថាបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៣លើក បណ្តាលឱ្យស្លាប់២៨នាក់, របួសសរុប ៨៥នាក់, របួសធ្ងន់៦៥នាក់,របួសស្រាល ២០នាក់៕ ដោយកញ្ញា ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!