ក្រុមអ្នកវិភាគ សកម្មជនការពារព្រៃឈើ និងអ្នកបរិស្ថាន៖ បទបញ្ជារ និងចំណាត់ការច្រំដែល ហាក់មិនមានប្រសិទ្ធិភាពចំពោះ ការទប់ស្កាត់ការបំផ្លាញព្រៃឈើនៅកម្ពុជា បើទោះបីជារដ្ឋាភិបាលស្នើឲ្យអភិបាលខេត្តនៅតំបន់ ភូមិភាគឦសានចំនួន៣ ខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ការបផ្លា
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗ ចំពោះមន្រ្តីរបស់ខ្លួនមួយចំនួន ដែលបានឃុបឃិតគ្នាជាមួយឈ្មួញ បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ការបណ្តែតបណ្តោយអោយបទល្មើសកើតឡើងយ៉ាងសេរីនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ពួកគេ និងព្រមទាំងបានព្រមានចាត់វិធានការដល់អភិបាលខេត្តរូបណាដែលនៅតែមិនអើពើចំពោះការទប់ស្កាត់បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើទៅក្រៅប្រទេសថែមទៀតផងដែរ។
យ៉ាងណាក៏ដោយថ្មីៗនេះផងដែរ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៅកាន់ អភិបាលខេត្តដែលសំបូរព្រៃឈើគ្របដណ្តប់ចំនួន៣ ខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព និងធ្វើរបាយការណ៍ត្រឡប់ មកក្រសួងមហាផ្ទៃ ក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពីសកម្មភាពទប់ស្កាត់នូវការកាប់បំផ្លាញ នឹងដឹកជញ្ជូនព្រៃឈើ ។ ខេត្តទាំង៣ នោះ រួមមានខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងរតនៈគិរី ។
លោក ហែម ឧត្តម អ្នកវិភាគបរិស្ថាន លើកឡើកថា ការស្នើបែបនេះគឺគ្រាន់តែជាការស្នើមួយ និងធ្វើឡើងដែលៗ ដើម្បីឲ្យមានប្រជាប្រិយភាពរបស់អ្នកនយោបាយតែប៉ុណ្ណោះ ។ លោកបន្ថែមទៀតថា ការទប់ស្កាត់កុំឲ្យមានមានការកាប់បំផ្លាញព្រៃឈើនេះមិនមែនជាតួនាទីរបស់ក្រសួងមហាផ្ទៃតែមួយនោះទេ គឺទាមទារចាំបាច់នូវការចូលរួមពីក្រសួង ពាក់ព័ន្ឋ និងមន្រ្តីថ្នាក់មូលដ្ឋានផងដែរ។សម្រាប់ញុមវាហាក់ដូចជាមិនមែនជារឿងអីដែលគួរឲ្យភ្ញាក់ផ្អើលទេ ហើយខ្ញុំហាក់ដូចជាមិនសូវមានក្ដីសង្ឃឹមប៉ុន្មានទេ ថាតើព្រៃឈើអាចនិងបន្ថយរងការកាប់បំផ្លាញអឺណាស់ តាមរយះ អឺការស្នើនិង បាអ្វីដែលយើងគួរមានសង្ឃឹកនិងគឺ ច្បាប់រឺមួយក៏បទបញ្ញត្តិដែលមានស្រាប់ អឺថាតើមន្រ្តីទាំងអស់និងគាត់កន្លងមកបានអនុវត្តខ្ជាប់ខ្ជួនរឺអត់ និងហើយសម្រាប់ញុមញុមគិតថាហាក់ដូចជាមិនមែនជារឿងភ្ញាក់ផ្អើលទេ ហើយក៏មិនមានសង្ឃឹមអីច្រើនដែរ វាហាក់ដូចជា អឺការធ្វើដើម្បីហេត្តផល ប្រជាប្រិយផ្នែកនយោបាយច្រើនជាង បា ។ ខ្ញុំគិតថាក្រសួងមហាផ្ទៃតាឯង ធ្វើអត់បានទេ ខ្ញុំគិតងថា វាត្រូវការឆន្ទៈពីក្រសួងពាក់ព័ន្ឋ ហើយជាពិសេសមន្រ្តីនិងផងដែលអឺណាស់ បាហើយយើងត្រូវមានប្រព័ន្ឋផ្លូវច្បាប់មួយដ៏រឹងមាំ គឺចំណាត់ការដែលមានប្រសិទ្ឋភាព ។
សម្រាប់ លោកប៊ុន ហេង សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងដែរថា ការលើកឡើងរបស់ក្រសួង ដោយគ្រាន់តែប្រើពាក្យព្រមាន រឺ ចាត់វិធានការណ៍បែបនេះ បែបនោះ ដាក់ពិន័យបែបនេះ លោកថា ហាក់ពុំបានបង្ហាញពីភាពលទ្ធផលវិជ្ជមាននៅក្នុងកិច្ចការងារនោះឡើយ។ ដោយរដ្ឋាភិបាលទៀតសោត គួរតែមានការប្រតិបត្តិការផ្នែកផ្លូវច្បាប់ ដែលស្របទៅតាមច្បាប់ដែលបានចែង ចំពោះមន្រ្តីទាំងឡាយណាដែលបានប្រព្រិត្តកំហុសឆ្គង។
ទាក់ទងជាមួយនិងអ្វីដែលរដ្ឋាភិបាលថាប្រមាន និងចាត់វិធានការពាក្យថាប្រមាននិងចាត់វិធានការនេះគឺញុមមើលឃើញថាមិនអាចទៅរួចតែម្ដង គឺមានន័យថាឲ្យតែលឺពាក្យថាប្រមាន ក្រសួងនេះនិងប្រមាន ក្រសួងនេះនិងចាត់វិធានការឲ្យតែលឺពាក្យពីនិងហើយគឺញុមមានន័យថាសេរូ គឺមានន័យថាវាដែលអាចធ្វើការបានព្រោះថាការដែលគ្រាន់តែនិយាយពិននិង វាហាក់បីដូចជាវៃស្មៅបង្អើពស់ មានន័យថាគ្រាន់តានិយាយម៉ាព្រាវ វាបាត់ម៉ាព្រាវម៉ាតិចនិង អញ្ជឹងរឿងរ៉ាវទំាងអស់នេះវាជាឆន្ទៈរបស់រដ្ឋាភិបាល ដែលត្រូវសម្រេចថាតើគួរតែទុកមន្រ្តីដែលធ្វើការអត់ប្រយោជន៍ចឹង រឺមួយក៏ទុកមន្រ្តីដែលគាត់មានឆន្ទៈ ក្នុងការបំរើ រឺមួយក៏ទប់ស្កាត់បញ្ហាព្រៃឈើនិង ខ្ញុំគិតថារដ្ឋាភិបាលគួរតែ ឈប់និយាយ ពាក្យថាប្រមាន ឈប់និយាយពាក្យថានិងចាត់វិធានការទៅ គួរតែធ្វើតែម្ដង ចាប់ផ្ដើមប្រើប្រាស់ផ្លូវច្បាប់ បើសិនជាគាត់ខុសក៏ចាប់ទៅ ប្រសិនបើប្រជាពលរដ្ឋខុសក៏ចាប់ទៅ អ្នកមានអំណាចក៏ចាប់ទៅ ។
ដោយឡែកលោក អួចឡេង សកម្មជនការពារព្រៃ បានលើកឡើងថា ការកាប់បំផ្លាញព្រែឈើនេះ មិនមែនមានតែនៅភូមិភាគឦសាននោះទ នៅតាមខេត្តមួយចំនួនទៀត ក៏មានការកាប់បំផ្លាញព្រៃឈើដែរ ។ លោកបានស្នើរដល់ មន្រ្តីដែលពាក់ព័ន្ឋទាំងអស់គួរតែចូលរួមទប់ស្កាត់ការដឹកជញ្ជូនព្រៃឈើ និងអនុវត្តច្បាប់ជាធំដោយមិនត្រូវខ្លាចរអាអ្នកមានអំណាចដែលនៅពីក្រោយនោះឡើយ ។
នេះគឺជាចំណាត់ការដែលក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលក្នុងការទប់ស្កាត់ នៅការបទល្មើសព្រៃឈើនៅផ្នែក តំបន់ ភូមិភាគឦសានហើយមិនផ្នែកនៅតំបន់ ភូមិភាគឦសានទេគឺមាននៅបណ្ដាខេត្តមួយចំនួនទៀត ពោធិ៍សាត់និងខេត្តផ្សេងៗទៀតគឺរាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យតទៅទៀត យើងឃើញថានេះជាឆន្ទៈរបស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែលយើងសំណូមពរឲ្យខាងមន្រ្តីតាំងអស់ គឺថាត្រូវតែលាងខ្លួន ហើយលាងដៃ ដុសខ្លួនចេញអំពីឈប់ពាក់ព័ន្ឋអាជីវកម្មព្រៃឈើទោះបីរូបភាពឆ្លងដែន មានការខុសច្បាប់មិនខុសច្បាប់រឺភាពមានអាជ្ញាប័ណ្ណនៅពេលនាំចេញយ៉ាងណាក៏ដោយ គាត់គួរតែឈប់ផ្ដល់ឲ្យការដឹកជញ្ជូនឈើតទៅទៀត ពីព្រោះការផ្ដល់លិខិតឯកសារណាមួយស្របច្បាប់ឬក៏មិនស្របច្បាប់ជាមូលហេតុចំបងដែលធ្វើឲ្យពាណិជ្ចកម្មព្រៃឈើនៅក្នុងអឺប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា បើផ្អែកលើរបាយការណ៍អង្គការណាសាចេញផ្សាយកាលពីឆ្នាំ២០១៧ បានឲ្យដឹងថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី ២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ ក៏បានបញ្ជារអោយបង្កើតក្រុមការងារពិសេសមួយ ឲ្យបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអាវុធស្វ័យប្រវត្តិបាញ់រះពីលើអាកាសទៀតផង ឲ្យតែការបង្ក្រាបនោះមានប្រសិទ្ធភាព ហើយឆ្នាំ២០១៨នេះ ក៏បានថ្លែងបែបនេះម្តងទៀតផងដែរ។
តែយ៉ាងណាក៏ដោយក្រោយពីការប្រកាសក្តែងៗ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ និងបង្កើតគណកម្មការជំនាញមក គេសង្កេតឃើញដែរថា គ្មានឧកញ៉ាណាម្នាក់ ត្រូចបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ធ្លាប់ចង្អុលចំឈ្មោះឧកញ៉ាមួយចំនួនថា ឧកញ្ញ៉ាទាំងនោះ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើក៏ដោយ។ ដោយកញ្ញា ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!