អ្នកជំនាញផ្នែកបរិស្ថាន លើកឡើងថា ការបាក់ច្រាំងមាត់ទន្លេនៅខណ្ឌច្បារអំពៅ គឺអាចបណ្ដាលមកពី កត្តាបាតុភូតធម្មជាតិ ខណៈអ្នកវិភាគ លើកឡើងថា ការបាក់ច្រាំងទន្លេនេះអាចបណ្ដាលមកពីការបូមខ្សាច់ចេញពីទន្លេ
អ្នកជំនាញផ្នែកបរិស្ថាន លើកឡើងថា ការបាក់ច្រាំងមាត់ទន្លេនៅខណ្ឌច្បារអំពៅ គឺអាចបណ្ដាលមកពី កត្តាបាតុភូតធម្មជាតិ ខណៈអ្នកវិភាគ លើកឡើងថា ការបាក់ច្រាំងទន្លេនេះអាចបណ្ដាលមកពីការបូមខ្សាច់ចេញពីទន្លេ
ថ្មីៗនេះ មានករណីបាក់ច្រាំងមាត់ទន្លេមួយ បានកើតឡើង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ និង នៅក្នុងវត្តក្តីតាកុយ ដែលករណីបានបណ្ដាលឲ្យចេតិយមួយចំនួនមានការខូចខាតផងដែរ ហេតុការនេះបានលើត ខណៈពេលដែលមានភ្លៀងធ្លាក់មកមួយមេ យ៉ាងខ្លាំង ។
ទាក់ទងនិងបញ្ហានេះ លោក ហែម ឧត្តម អ្នកជំនាញផ្នែកបរិស្ថាន យល់ឃើញថា ករណីការបាក់ច្រាំងមាត់ទន្លេនេះ ដោយសារតែបច្ចុប្បន្នបញ្ហាទឹកទន្លេមានកម្រិតកម្ពស់ទឹកមិនប្រក្រតី និងមួយចំនួនទៀតអាចបណ្ដាលមកពី ប្រទេសជិតខាង មានការបាក់ទឹកទំបន់ ដែលហូរចូលមកកម្ពុជា ។
[...តាមពិតករណីនេះដូចជាធ្លាប់កើតពីមុនដែលណាស់ ហើយបើយើងមើលទៅវាពាក់ព័ន្ឋច្រើនទៅនិងប្រព័ន្ឋ អេកូឡូស៊ីរបស់ទន្លេ ហើយមួយរយៈនេះយើងឃើញថាមានការឡើងចុះកម្ពស់ទឹកនិងវាអត់ប្រក្រដី តាំងពីទន្លេមេគង្គផ្នែកខាងលើមកណាស់ ហីយើងនេះយើងហៅថាដូចជាទន្លេមេគង្គផ្នែកខាងក្រោមដែរ ចឹងវាពាក់ព័ន្ឋទៅនិងបញ្ហាបាតុភូតមួយចំនួនកើតឡើង ឧទាហរណ៍ដូចជាការបាក់ទំនប់នៅឡាវ ហូរហែមកដល់បច្ចុបន្ននិង ខ្ញុំគិតថាវាអាចពាក់ព័ន្ឋជាមួយនិងបញ្ហាធម្មជាតិ មួយចំនួនផង ក៏ប៉ុន្តែវាអាចពាក់ព័ន្ឋជាមួយនឹងគម្រោងមួយចំនួន ឧទាហរណ័ដូចទំនប់វារីអគ្គសនី ដែលមាននៅខាងលើហើយយើង ក៏មានខ្លះដែរ ...]
ដោយឡែកលោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា បញ្ហាបាក់ច្រាំងទន្លេនេះអាចកើតឡើងដោយសារ កត្តាធ្មជាតិផង និងការបូមខ្សាច់ចេញពីទន្លេផង ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ករណីមានការបូមខ្សាច់ចេញពីទន្លេមានការកើនឡើង ជាបន្តបន្ទាប់ ។ លោកបន្តទៀតថា ក្រសួងបរិស្ថានហាក់មិនសូវមានការយកចិត្តទុកដាក់ចំពោះករណីនេះឡើយ ។
[...បញ្ហាបាក់ច្រាំងទន្លេយើងឃើញភាគច្រើនមកពី បញ្ហាធម្មជាតិអញ្ជឹងណាស់ ប៉ុន្តែក្នុងខណៈពេលជាមួយគ្នាក៏យើងឃើញមានគន្លងមកដូចយើងឃើញស្រាច់តែម្ដង គឺមានការបូមខ្សាច់ច្រើនទៅៗ វាធ្វើអោយដីនៅតាមមាត់ទន្លេ និង គឺខ្វះនៅលំនឹង ចឹងយើងឃើញហើយសាឡាងធំៗដែល ឈ្មួញវៀតណាមព្យាយាមដឹកចេញព្យាយាមបូមរាល់ថ្ងៃនេះ គឹវាធ្វើឲ្យប៉ះពាល់ដល់ជីវៈចំរុះផង ហើយវាធ្វើអោយប៉ះពាល់ទៅដល់ភាពខាប់នៃទន្លេ ចឺងនៅពេលអស់ខ្សាច់អឺច្រើនវាធ្វើអោយដីនិងបាក់ ចឹងវាជារឿងមួយវាអាចដែល វាមកពីបញ្ហាធម្មជាតិក៏ថាបាន ហើយមកពីបញ្ហាបូមខ្សាច់ក៏ថាបានចឹងណាស់ ពិនគន្លងមកញុមឃើញថាអ្នកដែលធ្វើការពាក់ព័ន្ឋជាពិសេសក្រសួងបរិស្ថាននិងគាត់មិនបានមើលការឌិតដល់ទេទាក់ទងនិងបញ្ហានិងនៅតែមានប្រព្រឹត្តអំពើពុករលួយ...]
វិទ្យុសំឡេងយុជន វីអូវ៉ាយ បានព្យាយាមសុំការអធិប្បាយបន្ថែមពីលោកអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ចំពោះករណីនេះយ៉ាងណាក៏ដោយតែលោកថាកំពុងជាប់រវល់។
ទាក់ទិននឹងបញ្ហានេះផងដែរ បើតាមក្រសួងរ៉ែ និងថាមពល អះអាងដែរថា ការបាក់ស្រុតច្រាំងទន្លេនេះ មិនជាប់ទាក់ទងនឹងការបូមខ្សាច់នោះទេ។ អាចមកពីបញ្ហារងសម្ពាធទឹកភ្លៀងធ្លាក់មកខ្លាំងបណ្តាលអោយហូរច្រោះដីចុះក្រោមទើបបណ្តាលឲ្យមានការបាក់ស្រុតបែបនេះ។
ក្រសួងលើកឡើងថា បើតាមការពិនិត្យទីតាំងបូម គឺមានគម្លាតឆ្ងាយពីច្រាំង ចម្ងាយជិត២គីឡូម៉ែត្រពីទីតាំងបូមនេះ រីឯការដ្ឋានបាញ់ខ្សាច់ឡើង ស្ថិតនៅចំងាយប្រហែល១គីឡូម៉ែត្រ ពីច្រាំងបាក់នោះ ហើយមុននឹងចេញអាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនោះ ក្រសួងបានចុះមកសិក្សាស្ថានភាពទន្លេ និងល្បឿនចរន្តទឹកហូរ និងកំណត់ព្រំដែនឡូតិ៍ សម្រាប់បូមផងដែរ។
គួរបញ្ជាក់ផងដែរថា ច្រាំងទន្លេនៅកម្ពុជាតែងតែបាក់ជាបន្ដបន្ទាប់ហាក់ដូចជាគ្មានប្រាំង ឬវស្សាឡើយ។ ហើយមូលហេតុនៃការបាក់នេះមានមតិមួយចំនួន លើកឡើងខុសៗគ្នា ដែលអ្នកខ្លះថាការបាក់ច្រាំងនេះមកពីការបូមខ្សាច់ខុសបទដ្ឋានបច្ចេកទេសហើយតែងបន្ទោសអ្នកអនុញ្ញាតច្បាប់ ។ ប៉ុន្តែជារឿយៗគេតែងតែឮការបកស្រាយមកវិញថាជាកត្តាធម្មជាតិដែលការលើកឡើងនោះត្រូវបានគេរិះគន់ថាជាពាក្យមិនទទួលខុសត្រូវ ។ អត្ថបទដោយ កញ្ញា ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!