អ្នកជំនាញផ្នែកអប់រំ និងអ្នកវិភាគ ៖ ការត្រៀមចូលសិក្សាថ្នាក់សកលវិទ្យាល័យរបស់សិស្សទី ១២ ដែលបានប្រលងជាប់បាក់ឌុបនោះ គឺពួកគេគួរតែជ្រើសរើសជំនាញដោយខ្លួនឯង និងជាជំនាញដែលខ្លួនស្រលាញ់
អ្នកជំនាញផ្នែកអប់រំ និងអ្នកវិភាគលើកឡើងស្រដៀងគ្នាជុំវិញការត្រៀមចូលសិក្សាថ្នាក់សកលវិទ្យល័យរបស់សិស្សទី ១២ ដែលបានប្រឡងជាប់បាក់ឌុបនោះ គឺពួកគេគួរតែជ្រើសរើសជំនាញដោយខ្លួនឯង និងជាជំនាញដែលខ្លូនស្រលាញ់ ។
នៅខែតុលាឆ្នាំ២០១៨ នេះ គឺជាពេលវេលាដែលសិស្សានុសិស្ស ដែលទើបតែប្រឡងជាប់បាក់ឌុបកំពុងតែមមាញឹក ក្នុងការស្វែងរកសកលវិទ្យាល័យ និង មុខជំនាញ ដែលខ្លួនត្រូវសិក្សាបន្ត ។ ប៉ុន្តែនៅក្នុងការជ្រើសរើសជំនាញ ដើម្បីសិស្សាបន្តទៀតក៍មានសិស្សមួយចំនួនបានជ្រើសរើសជំនាញតាមឪពុក ម្ដាយ និងបងប្អូនបានចង្អុលបង្ហាញ និង សិស្សចំនួនរើសជំនាញរៀនតាមមិត្តភក្តិគ្នីគ្នា ។
ទាក់ទងនិងបញ្ហានេះផងដែរ លោក ស្រី អុកឆាយាវី អ្នកជំនាញផ្នែកអប់រំ យល់ឃើញថា សិស្សានុសិស្សគួរតែមានការជ្រើសរើសជំនាញសិក្សាដោយខ្លួនឯងមិនត្រូវរើសតាមការចង្អុលបង្ហាញរបស់ឪពុកម្ដាយ ឬ រើសជំនាញតាមគ្នានោះទេ ។
[...តាមពិតទៅសូមឲ្យប្អូនជាយុវជននិងគាតជ្រើសរើសអ្វីដែល ជាបំណងប្រថ្នារបស់គាត់ ឧបមានិស័យរបស់គាត់ជំនាញទន់របស់គាត់ គាត់ថាចង់អីគេ សូមឲ្យគាត់ជ្រើសរើសខ្លួនឯង បើយើងជ្រើសរើសតាមការចង្អុលបង្ហាញ ពេលខ្លះប្អូននិងបោះបង់ការសិក្សាចោល នៅពាក់កណ្ដាលទី ពេលខ្លះ ប្អូនអត់បានទទួលជំនាញសារតាអត់បានយកទៅ ប្រើប្រាស់ បានដោយសារតាប្អូន ខុសជំនាញខ្លួនឯងដែលអត់ចង់បាន អញ្ចឹងចង់ឲ្យយុវជននិងមានការសម្រេចចិត្តខ្ពស់ សម្រាប់ការជ្រើសរើសជំនាញ តាមអ្វីដែលខ្លួនឯងចង់រៀន កុំឲ្យតាមការចង្អុលបង្ហាញពីអ្នកនេះ ពីអ្នកនោះ រឺក៏ពីមិត្តភ័ក្តអី...]
ដោយឡែក លោក រុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញ ស្រដៀងគ្នាដែរថា ការជ្រើសរើសជំនាញ តាមការចង្អុលបង្ហាញ ពី អាណាព្យាបាល នេះ គឺហាក់ មិនបានពីភាពវិជ្ជមានដល់សិស្ស ដូចដែលការជ្រើសរើសជំនាញដោយខ្លួនឯងនោះទេ ។
[...បញ្ហានិងវាសំខាន់ទៅលើចំណង់ចំណូលចិត្តរបស់ពួកគាត់ ហើយបើសិនជាយើងចាប់យកការរៀនសូត្រតាមតែការចង្អុលបង្ហាញ របស់អាណាព្យាបាលរឺមួយមិត្តភ័ក្ត បងប្អូនអានិងវាមិនសូវល្អ ដូចអ្វីដែលយើងមានចំណង់ចំណូលចិត្តរបស់យើងទេ ...]
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា សម្រាប់ជំនាញដែរជាតម្រូវការទីផ្សារបច្ចុប្បន្ន រដ្ឋាភិបាលគួរតែមានការចង្អុលបង្ហាញដល់សិស្សានុសិស្សឲ្យយល់ដឹងឲ្យបានច្រើនឲ្យពួកគេងាយស្រួលក្នុងការរើសជំនាញ ។
[...ជំនាញឥលូវនេះយើងសំខាន់រដ្ឋាភិបាល ដែលត្រូវតែចង្អុលបង្ហាញថា ៤ ឆ្នាំ ខាងមុខ ៥ឆ្នាំខាងមុខ ថាតើមានអ្នកវិនិយោគទន់គេដាក់អីមកកម្ពុជាយើង ចឹងត្រូវបង្ហាញពីទីផ្សារការងារដល់ប្អូនៗយុវជន និងផងដែរ ជួនកាលទៅញុមប្រាប់ថាហក ត្រូវរៀនអានេះ ប៉ុន្តែ ដល់បន្ទាប់ពីនិងទៅ វាសុខអឺទីផ្សារការងារ មិនដឹងថារដ្ឋាភិបាលទាក់ទាញអ្នកវិយោគ ទន់មកអឺធ្វីខ្លះ ...]
រីឯកញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា សិស្សទាំងអស់គួរតែរើសជំនាញទៅតាមសមត្ថភាពដែលខ្លួនមាន និងជាជំនាញដែលខ្លួនចូលចិត្តផងដែរ ។
[...ចាស់នៅក្នុងនិងបងមិនព្យាយាមឲ្យប្អូន គិតថាការជ្រើសរើសជំនាញវិទ្យាសាស្រ្ត វាល្អជាងជំនាញសង្គមទេ ប៉ុន្តែអ្វីដែលជាចំនុចសំខាន់នៅក្នុងការជ្រើសរើស មុខវិទ្យាសិក្សានេះ គឺទីមួយមានន័យយើងដឹងថាតើ ខ្លូនឯងចូលចិត្តអីហើយនិងអឺ តើយើងមានសក្កដានុពលសម្រាប់ធ្វើវាដែលអត់ អញ្ចឹងមានន័យថានៅពេលដែលយើងមិនធ្វើការសម្រេចចិត្ត ដោយមិនផ្អែកលើអ្វីដែលយើងចង់ អឺតិចរឺច្រើនការតស៊ូព្យាយាមរបស់យើងប្រាកដជាមិនមានការល្អ ដូចជាយើងអឺជ្រើសរើស អ្វីដែលយើងជ្រើសរើសខ្លួនឯងនោះទេ ...]
គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា អ្នកជាប់ជាង ៧ម៉ឺននាក់ ស្មើនឹងជាង៦៦% ក្នុងចំណោមបេក្ខជន មកប្រឡងជាង១១ម៉ឺននាក់៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!