ក្រុមអ្នកវិភាគ ៖ បញ្ហាជនជាតិចិនបង្កភាពអានាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះ គឺបណ្ដាលមកពីជនជាតិចិនមិនសូវយល់ដឹងច្បាស់ពីច្បាប់របស់កម្ពុជា និងអាចមកពីច្បាប់នៅក្នុងប្រទេសកម្ពុជាមានភាពធូររលុង
ក្រុមអ្នកវិភាគ លើកឡើងថា បញ្ហាជនជាតិចិនបង្កភាពអានាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះ គឺបណ្ដាលមកពីជនជាតិចិនមិនសូវយល់ដឹងច្បាស់ពីច្បាប់របស់កម្ពុជា និងអាចមកពីច្បាប់នៅក្នុងប្រទេសកម្ពុជាមានភាពធូររលុង ទើបបានជាបណ្ដែតបណ្ដោយអោយមានការបាញ់បោះ វាយតប់ កាប់ចាក់កើតមានឡើង។
ថ្មីៗនេះ មានបណ្ដាញទំនាក់ទំនងសង្គមមួយ ឈ្មោះ Norng Moch បានបង្ហោះវីដេអូមួយដែលបង្ហាញឲ្យឃើញនៅជនជាតិចិនជាច្រើននាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក៏មានសមត្ថកិច្ចខ្មែរជួយអន្តរាគមន៍ដែររហូតដល់មានការផ្ទុះអាវុធទៀតផង ប៉ុន្តែជនជាតិចិនទាំងអស់នោះហាក់មិនមានការខ្លាចរអាអ្វីឡើយ ។ រឿងកើតឡើងស្រដៀងគ្នាជាច្រើនទៀតនៅលើទឹកដីក្រុងព្រះសីហនុ ជនជាតិចិនប្រមាណ ២០ ទៅ ៣០ នាក់ មានកាន់ដោយដំបង កាំបិត ដែក ចូលទៅវាយតប់គ្នា បើទោះបីជាមាននគរបាលព្យាយាមហាមឃាត់ និងរារាំងយ៉ាងណាក្ដី ក៏ពួកគេមិនស្ដាប់សមត្ថកិច្ចនោះឡើយ ។
ទាក់ទងនឹងបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ ឃើញថា ការអនុវត្តច្បាប់នៅកម្ពុជាហាក់មានភាពមិនច្បាស់លាស់ ព្រោះពេលខ្លះ ជនជាតិចិនមួយចំនួន គឺមានការចាប់ឃុំឃាំង ហើយក៏មានការដោះលែងទៅវិញ ដោយមិនបានធ្វើការកាត់ទោសអ្វីដល់ជនទាំងអស់នោះឡើយ ។
[…អ្វីដែលយើងឆ្ងល់ដែរត្រង់ថានៅពេលដែលចាប់បានជនជាតិចិនប្រព្រឹត្តអីផ្សេងៗ យើងឃើញថាចាប់ហើយនិងបញ្ជូនទៅវិញ ប៉ុន្តែក្នុងច្បាប់យើងអាចអំពើឧក្រិដ្ឋខ្លះវាត្រូវការអឺកាត់ទោសនៅក្នុងប្រទេសខ្មែរយើងទៅប៉ុន្តែ តាំងពីចាប់បានយើងឃើញចាប់បានយ៉ាងសន្ធឹកសន្ធាប់មោអត់ដែលឃើញតុលារខ្មែរនឹងផ្សព្វផ្សាយពីការកាត់ទោសជនជាតិចិនឲ្យជាប់គុកប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះឆ្នាំអីបុគ្គលនេះបុគ្គលនោះ យើងក៏អត់ឃើញមានទេ យើងឃើញមានតែការចាប់ហើយនិងបញ្ជូនទៅវិញ…]
លោកបានបន្ថែមថា នៅក្នុងរឿងទាំងអស់នះរដ្ឋាភិបាលប្រាកដជាអាចដោះស្រាយបាន ប៉ុន្តែអាស្រ័យលើរដ្ឋាភិបាលមានឆន្ទៈធ្វើដែរអត់។
[…ខ្ញុំគិតថាអឺរដ្ឋាភិបាលទំនងជាមានសមត្ថភាពអាចធ្វើការនិងបានបើយើងប្រៀបធៀប ពីរបៀបអានឹងយើងមែននិយាយាជាការរិៈគន់អីទេក៏ប៉ុន្តែ យើងមើលពីរបៀបដែលគាត់អឺអាជ្ញាធរមានសមត្ថកិច្ចគាត់អឺធ្វើការទៅលើករណីឧក្រិដ្ឋកម្មមួយៗហើយសូម្បីតែការបង្រ្កាបពលរដ្ឋតវាបះបោលអីនិងគាត់ធ្វើគឺគាត់ធ្វើបានជោគជ័យហើយមានប្រសិទ្ឋភាពទៀតបាបើអញ្ជឹងបើសិនជាគាត់ធ្វើកិច្ចការមួយឲ្យដូចគ្នាជាមួយនិងការធ្វើដល់ជនទាំងឡាយណាដែលចូលមកប្រទេសយើងធ្វើអីផ្ដេសផ្ដាសឲ្យបានដូចគ្នាខ្ញុំគិតថាមិនពិបាកទេខ្ញុំជឿថារដ្ឋាភិបាលអាចធ្វើបានអឺសំខាន់ត្រង់ថាតើមានឆន្ទៈក្នុងការធ្វើនិងការផ្ដាច់ជ្ញាចិត្តអឺបានកម្ពស់ណា…]
ដោយឡែកលោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា មានជនជាតិចិនមួយចំនួនពុំបានទទួលការអប់ និងការយល់ដឹងពីច្បាប់បានច្បាស់លាស់ឡើយ ព្រមទាំងការអនុវត្តច្បាប់នៅកម្ពុជាហាក់នៅមានភាពធូររលុងនៅឡើយ និងក៏បានជម្រុញឲ្យកម្ពុជាគួរតែមានការអនុវត្តច្បាប់ ឲ្យបានច្បាស់លាស់ផងដែរ ។
[…ដោយយោងទៅលើកតាពួកប្រជាពលរដ្ឋចិនដែលមករស់នៅកម្ពុជានិងពូកកម្មករកម្មារនីជំនាញចិននិងដែលគាត់មកនៅជាពិសេសគឺនៅកំពុងសោមអីអញ្ជឹងជាដើមនិង ចឹងពួកគាត់និងប្រាកដណាស់គឺពួកគាត់ មិនបានទទួលការអប់រំបានជាប្រជាពលរដ្ឋរដ្ឋាភិបាលចិននិងបញ្ជូនមកកម្ពុជា ហើយចំនុចទីពីរទាក់ទងនិងការអនុវត្តច្បាប់របស់យើងគឺវាមានលក្ខខណៈនៅមានកំរិទ្ឋចឹងណាស់ ហើយអ្នកតាមដានគឺវានៅមានលក្ខណៈនៅមានកំរិទ្ឋដែរចឹងបានន័យថាយើងអាចចិត្តសាកបានហើយថាកម្ពុជាយើង ត្រូវការឲ្យមានការអនុវត្តច្បាប់ច្បាស់លាស់បើមិនអញ្ជឹងទេពួកដែលខ្វះអាផ្នត់គំនិតនឹងគឺនិងធ្វើអោយប៉ះពាល់ដល់កម្ពុជា បច្ចុប្បន្នជាពិសេសគឺមហាជនយើងតែម្ដងប្រជាបលរដ្ឋយើងតែម្ដង …]
គួររំលឹកផងដែរថា បើតាមការលើកឡើងរបស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅចុងឆ្នាំ ២០១៨ នេះ អត្រាជនជាតិចិននឹងកើនឡើងដល់ ២១ម៉ឺននាក់ ខណៈដែរនៅឆ្នាំ ២០១៧ មានតែជាង ១០ម៉ឺននាក់ តែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ជនជាតិចិន គឺជាជនជាតិមួយ ដែលមានអត្រាមកកាន់កម្ពុជាច្រើនជាងគេ ដែលនៅក្នុងនោះការមកដល់ទឹកដីកម្ពុជាមានអ្នកទេសចរណ៍ និងមានទាំងអ្នកមកវិនិយោគនៅកម្ពុជាផងដែរ ។ ហើយបច្ចុប្បន្ន ក៏មានជនជាតិចិនមួយចំនួនបានបង្កភាពអានាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយជាពិសេស គឺ នៅក្នុងខេត្តព្រះសីហនុតែម្ដង ព្រោះនៅក្នុងខេត្តគោលដៅទេសចរណ៍មួយនេះមានអត្រាជនជាតិចិនរស់នៅច្រើនជាងគេ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!