សង្គមស៊ីវិល និងអ្នកវិភាគ គាំទ្រចំពោះការគ្រោងនឹងចំណាយចវិការ ១៥ លានដុល្លា ដើម្បីជួសជុល កែលម្អផ្លូវក្នុងក្រុងសៀមរាបពីសំណាក់ក្រសួងសាធារណការ តែយ៉ាងណាសង្គមស៊ីវិល និងអ្នកវិភាគ ជម្រុញអោយក្រសួងចាយលុយទាំនោះ អោយមានប្រសិទ្ធភាព និងគ្មានអំពើពុករលួយ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចំណាយថវិការចំនួន ១៥ លានដុលា្លរសហរដ្ឋអាមេរិក ដើម្បីជួសជុលផ្លូវនៅក្រុងសៀមរាបឲ្យស្អាតល្អ បន្ទាប់ពីកន្លងទៅហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប ហាក់មិនសូវមានភាពល្អប្រសើរនោះឡើយ ។
ទាក់ទិននឹងបញ្ហានេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឃ យល់ឃើញថា ការគ្រោងនឹងចំណាយលុយដើម្បីសាងសង់ផ្លូវនេះ គឺជារឿងមួយដែលល្អប្រសើរ ប៉ុន្តែលោកក៏ព្រួយបារម្ភសម្រាប់ផ្លូវដែលគ្រោងអភិវឌ្ឍនោះ មានប្រសិទ្ធភាពដែររឺអត់ ហើយសម្រាប់ការចំណាយថវិការបានត្រឹត្រូវដែររឺទេ ព្រោះផ្លូវមួយចំនួយមានការសាងសង់ហើយ និងដាក់ឲ្យប្រើមិនបានប៉ុន្មានផង ក៏មានការខូចខាតទៅហើយ ។
[...ខ្ញុំមើលការចំណាយលុយសម្រាប់ការសាងសង់ផ្សេងៗជាទូទៅមានការរីករាយក៏ប៉ុន្តែយើងក៏មានការព្រួយបារម្ភជាមួយទន្ទឹមគ្នាដែរព្រួយបារម្ភរឿងអីព្រួយបារម្ភត្រង់ថា ទីយើងមិនដឹងថាគុណភាពផ្លូវនិងជាប់បានយូរប៉ុណ្ណា រឿងទីពីរព្រួយបារម្ភថាតើលុយនោះចាយបានត្រឺមត្រូវដែររឺអត់ ហើយប៉ន្តែយើងឃើញថាផ្លូវដែរធ្វើជួនកាលគ្រាន់តែធ្វើសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ហើយខូចអស់អាលីងទៅបាចឹងការពង្រីកផ្លូវផ្សេងៗនឹងជាការទាក់ទាញទេសចរណ៍មួយធំហើយបា ប៉ន្តែសំខាន់បំផុតត្រូវតែគិតពីគុណភាពនៃផ្លូវ និងអំពីការតាមដានតម្លាភាពនៃការធ្វើផ្លូវនោះបាទ...]
«ជុំវិញនិងបញ្ហានេះ លោក ពេជ្រ ស្រស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ យល់ឃើញស្រដៀងគ្នាដែរថា ការគ្រោងនឹងចំណាយលុយដើម្បី សាងសង់ផ្លូវ នេះ គឺជារឿងមួយដែរល្អប្រសើរ ដើម្បីងាយស្រួល ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យចូលមកទស្សនា នៅក្រុងអង្គរ តែ លោកក៏បានស្នើរឲ្យការចាយលុយនោះឲ្យមានប្រសិទ្ឋភាព និងមិនមានការគេងប្រវ័ញ្ចថវិកាផងដែរ ។
[...ខ្ញុំអបអរសាទរចំពោះការបញ្ចេញថវិការទៅកសាង ឬក៏ធ្វើផ្លូវហេដ្ឋារចនាសម្ធ័ននៅក្នុងទឹកដីដែលជាប្រវត្តិសាស្រ្តដើម្បីងាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប៉ុន្តែខ្ញុំសុំស្នើថាការចាយលុយឲ្យមានប្រសិទ្ឋភាពកុំចេះតាធ្វើផ្លូវជាប់រហូតមានន័យថា ធ្វើអាមុខខូចអាក្រោយធ្វើអាក្រោយខូចអាមុខ សូមឲ្យប្រើប្រាស់ថវិការជាតិនិងឲ្យមានក្រិតក្រមរូចជាពិសេសគុណភាពតែម្ដងកុំមានអំពើពុករលួយ ហើយយកលុយទៅដប់ប្រាំលានដុល្លារប៉ុន្តែសាច់ធ្វើអស់តាប្រាំពីរលានស៊ីប្រាំបីលានបាត់ហើយអានិងគឺយើងមិនគាំទ្រទេ ប៉ុន្តែសូមឲ្យដប់ប្រាំលានដុល្លាវាជាថវិការជាតិមានតម្លៃពោលគឺធ្វើផ្លូវឲ្យមានគុណភាព រាល់ការបំរើដល់សារធារណជនក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលវាបង្កើននៅប្រាក់ចំណូលជាតិផងដែរតាមរយៈវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្រ្តបា...]
ដោយឡែក លោក មាសនី អ្នកតាមដានការស្រាវជ្រាវ និងការអភិវឌ្ឍសង្គម យល់យើងថា នេះគឺជាការយល់ឃើញដ៏ល្អរបស់រដ្ឋមន្រ្តី ក្នុងការគ្រោងជូសជុសផ្លូវនេះ ព្រោះលោកថា កន្លងមកការជួសជុលផ្លូវមួយចំនួន គឺពុំមានប្រសិទ្ធភាពឡើយ ហើយពេលជូសជុសនៅតំបន់មួយមិនទាន់ហើយផង ក៏ផ្អាកការជូសជុស ហើយទៅជូសជុសនៅតំបន់មួយផ្សេងទៀត លោកក៏បានជម្រុញឲ្យការធ្វើផ្លូវ ធ្វើអោយមានគុណភាព និងទៅតាមស្តង់ផងដែរ ។
[...ខ្ញុំគិតថានេះគឺជាគំនិតល្អមួយដែលរបស់លោករដ្ឋមន្រ្តី ដែរបើយើងមើលមែនទែន ព្រោះផ្លូវលើកមុនពេលខ្លះការធ្វើផ្លូវ ហាក់ដូចជាយើងរបៀបប៉ះខោអាវរហែកបាប៉ះត្រង់នេះរហែកត្រង់នោះប៉ះត្រង់នោះរហែកត្រង់នេះ បានន័យថាវាអត់មានទិសដៅច្បាស់លាស់បើសិនជាបានធ្វើអោយបានស្អាតមួយខេត្តៗណាស់ ហើយរឿងសំខាន់បំផុតការធ្វើផ្លូវខ្ញុំសង្កេតឃើញថាមិនធ្វើអោយហើយមួយកន្លែងៗទេ ជូនកាលឈូសចោលចឹងទៅរាប់ខែចឹងទៅរួចហើយដាក់ដីក្រហមចឹងទៅអឺទុកចោលទៀតចឹងទៅអឺមួយឆ្នាំអីវិនអត់ទាន់ធ្វើហើយក្រាលកៅស៊ូអីទេបាចឹងទៅអាផ្លូវមិនធ្លាប់សូវហុយ សុខចិត្តអាលាក់ក៏ប៉ុន្តែដ៏ក្រោយមកគឺហុយ នៅក្នុងក្រុងណាស់បា បើសិនជាយើងមានការរៀបចំផែនការច្បាស់លាស់ធ្វើឲ្យស្អាត ប៉ានប្រមាណលុយថាតើខេត្តមួយនឹងត្រូវធ្វើអស់ប៉ុន្មានយើងធ្វើតាមថវិការប៉ុន្តែធ្វើអោយមាំ ហើយត្រូវទៅតាមស្ដង់ដាតាមគុណភាពបា...]
រីឯ លោក ហង្ស វិទូ អ្នកវិភាគនយោបាយ និងសង្គម យល់ឃើញថា សម្រាប់ការជួសជុលផ្លូវ គឺមើលលើបញ្ហាគុណភាពផ្លូវជាចំបង បើសិនជាជួសជុសម្ដងហើយម្ដងទៀត គឺវាពុំមានប្រសិទ្ធភាពនោះទេ ព្រោះកន្លងទៅផ្លូវខ្លះមានការជួសជុលជាញឹកញាប់ និងគ្មានគុណភាពនោះទេ លោកបានបន្តទៀតថាសម្រាប់ថវិការ ១៥ លានដុល្លារ គឺផ្លូវអាចនិងមិនមានគុណភាពទេ ព្រោះថវិការពុំគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈឡើយ ។
[...ដោយឡែកតាមពិតការស្ថាបនា និងការជួសជុស ផ្លូវគឺមើលទៅលើគុណភាពនៃការធ្វើនិងវិញប្រសិនបើការធ្វើនិងធ្វើហើយធ្វើទៀតធ្វើជាប់មិនបានយូរនិងខ្ញុំយល់ឃើញថាប្រហែលជាមិនបានផ្លូវល្អទេព្រោះអីដោយសាតែយើងឃើញថាការជួសជុលកន្លងមកនឹងជួសជុលហើយ ជួសជុលទៀតចឹងណាស់អត់មានប្រសិទ្ធភាពតែទោះបីជាយាងមិចដប់ប្រាំលានដុល្លាខ្ញុំគិតថាមិនអាចធ្វើអោយផ្លូវមានគុណភាពបានយូរទេដោយសារវានៅគិតអំយើងលាយស៊ីម៉ង់យើងលាយខ្សាច់លាយអីចឹងទៅបើសិនការលាយនឹងអត់មានគុណភាពថ្នល់នឹងអត់មានគុណភាពគឺដប់ប្រាំលានដុល្លានឹងនិងមិនមានប្រសិទ្ធភាពទេបា...]
គួរបញ្ជាក់ផងដែរថា ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជានៅតាមតំបន់មួយចំនួន គឺនៅតែមិនទាន់មានល្អប្រសើរនៅឡើយ បើទោះបីជាធ្លាប់មានចំណាត់ ពីមន្រ្តី ក៏ដូចជាក្រសួងយ៉ាងណាក្ដី ហើយប្រជាពលរដ្ឋមួយចំនួនក៏មានការរអ៊ូរទាំ នៅការខូចខាតផ្លូវនេះ ព្រោះវាមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងផ្លូវមួយចំនួនមានការជូសជុស ហើយក៏មានការខូចខាតទៅ ផ្លូវខ្លះទៀតជួសជុសហើយតែមិនត្រូវតាមស្ដង់ដា ដែលបានកំណត់ទៅវិញ មិនថាផ្លូវនៅ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទេ ខ្លះទៀត ក៏ខូចខាត ហើយគ្មានចំណាត់ការ និងជួសជុលណាមួយពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋាន ដោយបណ្តែតបណ្តោយអោយផ្លូវខូចទាំងនោះ ក្លាយទៅជារន្ធបាយខំ ដែលដក់ទឹក និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋផងដែរ រហូតដល់ថ្នាក់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិញ App មួយដើម្បីអោយប្រជាពលរដ្ឋរាយការណ៍ស្ថានភាពផ្លូវណាដែលខូចខាត មកកាន់ក្រសួងថែមទៀតផងដែរ ។អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!