សង្គមស៊ីវិល និងអ្នកវិភាគ ៖ការលើកឡើងរបស់លោក យន្ត មីន ថាការថយចុះនៃកំណើនភ្ញៀវទេសចរណ៍មកខេត្តព្រះសីហនុគឺដោយសារតែបច្ចុប្បន្នកម្ពុជាសំបូរកន្លែងទេសចរណ៍ច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរជាតិដើរកម្សាន្តទៅខេត្តផ្សេង នេះគឺគ្រាន់តែជាពាក្យដោះសារមួយតែប៉ុណ្ណោះ
លោក សន ជ័យ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានអោយវិទ្យុសំឡេងយុវជន នៅថ្ងៃទី ០៤ ខែវិច្ឆិកានេះថា ការលើកឡើងរបស់លោក យន្ត មីនគឺជាលេសដោះសារមួយ ប៉ុណ្ណោះ ដោយឡែកលោកអះអាងថា មូលហេតុចំបងដែលធ្វើបាត់បង់កំណើនភ្ញៀវទេសចរណ៍នេះគឺដោយសារតែវត្តមានរបស់ជនជាតិនៅក្នុងខេត្តព្រះសីហនុ ផ្ទះសំណាក់មានការឡើងថ្លៃនិង ម្ហូបអាហាមានការឡើងថ្លៃ ជាដើម។
[…នេះជាភាសារដោះសារមួយគួរឲ្យអស់សំនើចភ្ញៀវទេសចរណ៍ខេត្តព្រះសីហនុធ្លាប់ទទូលបានយ៉ាងច្រើនសំបើម ហើយអ្វីដែលយើងមើលឃើញពីទិដ្ឋភាពនៃការថយចុះនៃភ្ញៀវទេសចរណ៍នឹងគឺរឿងពាក់ព័ន្ធអឺជាមួយនឹងវត្តមានជនជាតិចិនហើយនឹងបញ្ហាកខ្វក់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែការដែលភ្ញៀវទេសចរណ៍បែទៅតំបន់ផ្សេងគឺមានហេតុផលតែមួយគឺរឿងតម្លៃផ្ទះសំណាក់សណ្ឋាគាឡើងថ្លៃម្ហូបអាហារក៏ឡើងថ្លៃ វត្តមានជនជាតិចិនដែលធ្វើអោយ ពលរដ្ឋខ្មែរមួយចំនួនមិនពេញចិត្ត…]
ជាមួយគ្នានេះដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញដែរថា ចំពោះការលើកឡើងរបស់ អភិបាលខេត្តព្រះសីហនុគឺគ្រាន់តែជាការដោះលេសមួយប៉ុណ្ណោះ ដោយឡែកបញ្ហាដែលធ្វើអោយក្រុងព្រះសីហនុមានការថយចុះនៃភ្ញៀវទេសចរណ៍ គឺដោយសារការបង្ក ភាពអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ របស់ជនជាតិចិន និងបញ្ហាផ្ទះជួលមួយចំនួន ។
[…ខ្ញុំមើលឃើញថាអានេះវាគ្រាន់តែជាលេសមួយខ្ញុំហានវាយតម្លៃថាវាជាលេសមួយហើយការលើកឡើងបែបនេះវាជារឿងមួយដែលមិនសមហេតុផល ថាដើម្បីឲ្យខេត្តដទៃទៀត អាចទទួលភ្ញៀវទេសចរណ៍ខ្ញុំមើលឃើញថាវាមិនមែនជាបញ្ហានឹងទេ គឺវាជាបញ្ហាអំពីសណ្ដាប់ធ្នាប់សន្តិសុខនៅក្នុងក្រុងព្រះសីហនុខ្លួនឯងវាមិនពាក់ព័ន្ធថាវាជាចេតនារបស់អឺរដ្ឋាភិបាលរឺក៏ជាចេតនារបស់រដ្ឋបាលក្រុងព្រះសីហនុដើម្បីឲ្យមានភ្ញៀវទេសចរណ៍ទៅលេងខេត្តដទៃទេគឺវាពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយ អំពីស្ថានភាពមួយចំនួនដែលក្រុងព្រះសីហនុនិងហាក់ដូចជាមិនទទួលការចាប់អារម្មណ៍ ហើយជាពីសេសនឹងយើងមានឃើញបញ្ហាដូចជាអសន្តិសុខរបស់ចិនដូចជាកន្លែងដេកផ្ទះសំណាក់ផ្ទះជួលអីជាដើមនឹងគឺវាអត់សូវមានអញ្ចឹងមានន័យថាធ្វើអោយភ្ញៀវទេសចរណ៍នឹងកាត់បន្ថយ…]
ការលើកឡើងខាងលើនេះដែរគឺដោយសារតែថ្មីៗនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មូលដែលធ្វើខេត្តព្រះសីហនុមានការធ្លាក់ចុះនៃកំណើនភ្ញៀវធទេសចរណ៍គឺដោយសារ នៅតាមខេត្តនីមួយៗ សុទ្ធតែមានសន្តិភាព និងមានផ្លូវកាន់តែល្អ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិដើរកម្សាន្តទៅខេត្តផ្សេង ។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលសំបូរទៅដោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅកំសាន្តច្រើនជាងគេ តែបន្ទាប់ពី មានវត្តមាននៃជនជាតិចិន បានទៅធ្វើវិនិយោកនៅតំបន់នោះជាច្រើនរួចមក គួរគត់សម្គាល់ថា តំបន់មួយនេះក្លាយទៅជាតំបន់មួយដែលមានភាពស្ងាត់ច្រងំមិនសូវមានភ្ញៀវទេសចរណ៍ទៅកំសាននោះទេ ។ ហើយបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បាន បង្ហាញថា តំបន់ជាប់មាត់សមុទ្រចំនួនបីមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយបណ្តាលមកពីស្ថានភាពផ្លូវ និងអាកាសធាតុ។ អ្នកជំនាញផ្នែកទេសចរណ៍លើកឡើងថា ការថយចុះនេះបណ្តាលមកពីកង្វះខាតការផ្តល់សេវាកម្ម ដោយសារកំណើនភ្ញៀវទេសចរចិនកើនឡើងយ៉ាងគំហុក៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!