ការខ្វះខាតអំបិលនៅកម្ពុជា បណ្ដាលមកពីកត្តាបច្ចេកទេសក្នុងការផលិតអំបិលរបស់ប្រជាពលរដ្ឋ
អ្នកជំនាញផ្នែកសេដ្ឋកិច្ច កសិកម្ម និងអ្នកវិភាគ លើកឡើងថា កត្តាដែលធ្វើកម្ពុជាខ្វះខាតអំបិលហើយធ្វើការនាំចូលអំបិលពីចិនមកគឺដោយសារ បច្ចេកទេសនៅក្នុងការផលិត និងការធ្វើស្រែអំបិលរបស់ប្រជាពលរដ្ឋមានការថយចុះជាងមុន ។
លោក គីសិរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានប្រាប់វិទ្យុសំឡេងយុវជនវីអូវ៉ាយនៅថ្ងៃទី ៦ ខែ វិច្ឆការ ឆ្នាំ ២០១៨ នេះថា សម្រាប់ការនាំអំបិលពីក្រៅប្រទេសចូលមកក្នុងគឺពុំមានផលប៉ះពាល់អ្វីដល់សេដ្ឋកិច្ចនោះ ព្រោះដោយសារកម្ពុជាកុំពុងតែខ្លះខាតអំបិល សម្រាប់ប្រើប្រាស់ ។ លោកបានបញ្ជាក់បន្ថែមការខ្លះខាតអំបិលប្រើប្រាស់នេះគឺដោយសារតែការរៀបចំសហគមស្រែអំបិលមិនទាន់មានភាពល្អប្រសើនៅឡើយ ។
[...បញ្ហានាំចូលអំបិលបើយើងនិយាយអំពីផលប៉ះពាល់សេដ្ឋកិច្ច ខ្ញុំគិតថាដូចជាមិនមានផលប៉ះពាល់អីធ្ងន់ធ្ងរទេ ដោយសារតែកាលណាផលិតកម្មនៅក្នុងស្រុកវាអត់មានបាផលប៉ះពាល់សំដៅទៅលើនាំចូលប្រឈមជាមួយផលិតកម្មក្នុងស្រុក តែដោយសារផលិតកម្មនៅក្នុងស្រុកមានភាពខ្វះខាតអញ្ចឹងការនាំចូលគឺជាការទិញបន្ថែមសម្រាប់នៅការប្រើប្រាស់ដូច្នេះមិនមានផលប៉ះពាល់ទៅក្នុងការនាំចេញអំបិលនេះទេ ក៏ប៉ុន្តែវាមានបញ្ហាមួយទៀតដែលយើងត្រូវពិចារណា ថាតើហេតុអីបានយើងធ្លាប់តែអំបិលប្រើប្រាស់គ្រប់ហើយទៅជាអំបិលនាំចូលមកវិញច្រើនបែបនេះ បាគឺមកពីការរៀបចំសហគមអំបិលនេះមិនទាន់ល្អ...]
ស្រដៀងគ្នានេះដែរ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)យល់ឃើញថា មូលហេតុដែលធ្វើអោយកម្ពុជានាំចូលអំបិលពីប្រទេសចិនមកគឺដោយសារតែ បច្ចេកទេសនៅក្នុងការ ផលិត និងការធ្វើស្រែអំបិលរបស់ប្រជាពលរដ្ឋមានការថយចុះ ។
[...ទាក់ទងនិងអំបិលនេះដូច ជាការនាំចូលពីប្រទេសចិននេះដោយសារតែទីមួយបច្ចេកទេសនៃការផលិតនិងការធ្វើស្រែរបស់ប្រជាពលរដ្ឋនៅកម្ពុជានឹងបានថយចុះដូច្នេះនៅក្នុងខែត្តកំពត តាកែវ ដែលជាប់នឹងដែនដីនៃឆ្នេរសមុទ្រដែលជាតំបន់នៃការផលិតអំបិលហើយនេះហើយជាហេតុធ្វើអោយរដ្ឋាភិបាលប្រទេសកម្ពុជា សម្រេចធ្វើការនាំអំបិលចូលពីប្រទេសចិនដើម្បីផ្គត់ផ្គង់ ប៉ុន្តែនេះគឺជាមេរៀនមួយឬក៏ជាបទពិសោធន៍មួយសម្រាប់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីត្រូវតែគិតអំពីយុទ្ធសាស្រ្តទៅថ្ងៃមុខ...]
អ្នកជំនាញរូបនេះ ក៏ជម្រុញឲ្យរដ្ឋាភិបាលគួរតែមានការរៀបចំផែនការយុទ្ធសាស្រ្តឲ្យបានរៀបរយ ដូចជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យមានការផលិតអំបិលដោយខ្លួនឯង និង ផ្ដល់ជាទន់ ក៏ដូចការបណ្ដុះបណ្ដាលបច្ចេកទេស ដល់ប្រជាពលរដ្ឋផងដែរ ។
[...ហើយនៅឆ្នាំបន្ទទាប់ទៀតដើម្បីជាសវាងនៃការនាំចូលអំបិលនេះរដ្ឋាភិបាលត្រូវតែធ្វើការដាក់ផែនការក៏ដូចជារៀបចំផែនការយុទ្ធសាស្រ្ត លើកទឹកចិត្តប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តកំពតខេត្តកែបរួមជាមួយនឹងរួមជាមួយនឹងតំបន់ឆ្នេរនៃខេត្តទាំងបួនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក៏ដូចជាការផ្ដល់ទុនឬក៏ផ្ដល់នៅការបណ្ដុះបណ្ដាលបច្ចេកទេសអោយប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរទាំអស់នឹង និងក៏ដូចជាសហគមអំបិលនឹងទាំងអស់ធ្វើការផលិតអំបិលខ្លួនឯងដើម្បីផ្គត់ផ្គង់ក្នុងស្រុកជាជាង កុំអោយអឺយើងនាំចូលអំបិលពីបរទេសនាំឲ្យខាតចំណូលនិងខាតនៅសេដ្ឋកិច្ចជាត់ផងដែរ...]
ជុំវិញនឹងករណីនេះដែរ លោក មាស នី អ្នកតាមដាននិងការស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញ សម្រាប់ការនាំចូលអំបិលពីប្រទេសចិនមកនេះ លោកហាក់ដូចជាមានការងឿងឆ្ងល់ ព្រោះលោកថាគន្លងមកកម្ពុជាមិនដែលខ្លះខាតអំបិលនោះទេ ។
[...អញ្ចឹងការនាំអំបិលចូលនេះខ្ញុំមិនដឹងថាតើអានាំចូលអំបិលនេះវាដោយសារតែយើងខ្លះមែនរឺក៏ដោយសារតែកត្តានយោបាយណាមួយដែលអឺលក្ខ័ណ្ឌដែលយើងថាហេត្រូវតែជួយទិញអំបិលពីចិនមោទៅដើម្បីជួយគ្នាទៅវិញទៅមកណាស់អានេះជាចំងល់របស់ខ្ញុំទេខ្ញុំមិនដឹងថាការពិតយ៉ាងណាប៉ុន្តែវាអត់ដែលលឺសូរ រដ្ឋាភិបាលនិយាយថានែ យើងនែអាលូវនេះអំបិលយើងខ្វះហើយនែខ្វះប៉ុណ្ណេះតោនក្នុងមួយឆ្នាំអីវាអត់មានដល់អញ្ចឹងមកស្រាប់ដឹងមកយើងដឹងថាយើងត្រូវសំរេចនាំអំបិលចូលពីចិនហ្នឹងប៉ុន្មានម៉ឺនតោនដោយសារយើងខ្វះអំបិលដល់ចឹងទៅវាពិបាកនឹងខ្ញុំធ្វើការវិភាគដែរ ប៉ុន្តែខ្ញុំនៅតែមានការសង្ស័យថាវាអាចមានចេតនានយោបាយនេះជាជាងការខ្វះពិតប្រាកដ...]
ដោយឡែកលោក ហង្ស វិទូ អ្នកវិភាគនយោបាយ និងសង្គម យល់ឃើញដែរថា បើសិនជាអំបិលមានការនាំចូលនោះជាប្រភេទដែលខ្មែរ មិនអាចផលិតបាននេះគឺជារឿងដែលមិនមានអ្វីដែលគូរឲ្យគត់សម្គាល់នោះ តែបើសិនជាអំបិលដែលនាំចូលមកនោះជាប្រភេទអំបិលដែលខ្មែរអាចផលិតនេះទើបជារឿងមួយដែលខ្មែរគួរតែពិចារណាឡើងវិញ ហើយអ្នកជំនាញរូបនេះជម្រុញឲ្យរដ្ឋាភិបាលគួរតែមានយន្តការឲ្យបានទាន់ពេលវេផងដែរដើម្បីកុះឲ្យមានការខ្លះខាតទៀត ។
[...បើសិនជាអំបិលនឹងវាជាអំបិលវាមានសារធាតុចិញ្ចឹមដែលជាអំបិលពិសេសដែលខ្មែរផលិតអត់បានអានឹងខ្ញុំគិតថា នាំចូលខ្ញុំគិតថាអានឹងវាមិនជារឿងអីចម្លែកទេព្រោះប្រទេសគេក៏គេមាននាំចូលអំបិលដែលមានសារធាតុបំពនចិញចឹមរៀងកាយចឹងដែរចឹងណាស់ បាទប៉ុន្តែបើសិនជាអំបិលគ្រោះអំបិលម៉ត់ដែលយើងផលិតបានយើយផលិតមិនគ្រប់ ហើយនាំចូលពីគេខ្ញុំគិតថាវាជារឿងមួយដែលគួរឲ្យខ្មាស់គេមែនទែនបាហើយដែលរដ្ឋាភិបាលគួរតែចាត់វិធានការធ្វើមិចព្យាយាមធ្វើមិចជួយបង្កើនទិន្នផលអំបិលនឹងកុំឲ្យខ្មែរយើងអស់អំបិលបា ទិញទឹកត្រីគេទិញទឹកក្រូចគេអានឹងវាគួរឲ្យខ្មាស់គេណាស់ទៅហើយបាកុំថែមអំបិលមួយទៀតនិងគឺជារៀងមួយដែលយើងពិបាកទទួលយកបា...]
គូរបញ្ជាក់ផងដែរថា កម្ពុជាធ្លាប់បាននាំចូលអំបិលពីប្រទេសចិនចំនួន២លើកមកហើយ ដែលលើកទីមួយបាននាំចូលចំនួន២ ម៉ឺនតោន កាលពីឆ្នាំ២០០៩ និងលើកទី២មានចំនួន៣ម៉ឺនតោន បន្ថែមទៀតនៅឆ្នាំ២០១៨នេះ ដោយសារការផលិតអំបិលនៅកម្ពុជាមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារប្រើប្រាស់អំបិលនៅកម្ពុជាមិនគ្រប់គ្រាន់ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!