សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ តើការប្ដេជ្ញាចិត្ត និងការអនុវត្តរបស់រដ្ឋបាលខេត្តព្រះសីហនុនឹងមានប្រសិដ្ឋភាពដល់កម្រិតណា ?
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងស្រដៀងគ្នាថា ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តព្រះសីហនុក្នុងការចេញនូវវិធានការអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងខេត្តព្រះសីហនុ គឺជារឿងដែលល្អ តែយ៉ាងណាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចោទជាសំណួរថា តើការអនុវត្តរបស់រដ្ឋបាលខេត្តព្រះសីហនុអាចធ្វើបានកំរិតណា ?
កាលពីពេលថ្មីៗនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា រដ្ឋបាលខេត្តនឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងខេត្ត មានដូចជាបញ្ហាវិវាទដីធ្លីនិងបញ្ហារៀបចំសណ្តាប់ធ្នាប់សាធារណៈជាដើម។ ហើយចំពោះ អ្នកពាក់ព័ន្ធនឹងការរំលោភដីធ្លីលើកម្មសិទ្ធិរបស់រដ្ឋ ដូចជានៅតំបន់ក្បាលឆាយ ឬកម្មសិទ្ធិអ្នកដ៏ទៃ ដែលអាជ្ញាធររកឃើញនឹងត្រូវប្រឈមមុខជាមួយការផ្តន្ទាទោសតាមច្បាប់ដោយពុំមានលើកលែងឡើយ ។
ទាក់ទីននិងករណីនេះ លោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ គឺជារឿងល្អហើយ តែអ្វីដែលសំខាន់នោះតើការអនវត្តនោះបានដល់កំរិតណា ដោយកន្លងមកលោកសង្កេតឃើញ ថាមន្រ្តីថ្នាក់ក្រោមជាតិមួយចំនួនបានតែលើកឡើងថានិងមានការផ្ដេជ្ញាចិត្តធ្វើបែបនេះធ្វើបែននោះប៉ុន្តែនៅពេលដែលអនុវត្តវិញគឺហាក់មិនទាន់ដូចទៅនិងការលើកឡើងនោះទេ ។
[…យើងយល់ឃើញថាការលើកឡើងនិងល្អហើយ ប៉ុន្តែសំខាត់ការអនុវត្ត ការអនុវត្ត និងអនុវត្តបានកំរិទ្ធណាបារឿងចំបោះការលើកឡើងយើងឃើញសង្កេតនៅក្នុងនាមខ្ញុំជាមន្រ្តីនយោបាយមន្រ្តីរដ្ឋបាលសាធរណៈសង្កេតឃើញថាមន្រ្តីថ្នាក់ក្រោមជាតិនិងគឺគាត់ពូកែខាងការលើកឡើងប៉ុន្តែចំពោះបញ្ហាការនុវត្តនិងពដេលខ្លះការអនុវត្តវាអត់ទាន់ល្អឬក៏មិនទាន់ថាមានការរលូនដូចការលើកឡើងអឺចំពោះការលើកឡើងតាក្មេងអយុប្រាំប្រាំមួយឆ្មាណក៏គេអាចលើកឡើងបានដែរអញ្ជឹងយើងអត់ទាន់អាចវាយតំម្លៃបានទេយើងចំាមើលការអនុវត្តរបស់គាត់សិន ...]
លោកបានបន្ថែមទៀតថា ជាទូទៅច្បាប់នៅក្នុងប្រទេសកម្ពុជាបានកំណត់នៅនិតិវីធីគ្រប់យ៉ាង ប៉ុន្តែមន្រ្តីមួយចំនួននៅក្នុងការអនុវត្តច្បាប់ទាល់តែមានបញ្ជា ពីលោកនាយករដ្ឋមន្រ្តីបាននាំគ្នាអនុវត្ត ហើយលោកបានបន្តទៀតថាក្រៅពីបញ្ហាដីធ្លីនិងសណ្ដាប់ធ្នាប់សាធារណៈ ក៏មានបញ្ហាមួចំនួនទៀតដែលកើតមាននៅក្នុងក្រុងព្រះសីហនុដែរដែលមានចូដជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ការរំលោភអំពានអំណាចជាដើម ។
[…យើងសង្កេតឃើញថាបច្ចុប្បន្នការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាការអនុវត្តច្បាប់ភាគច្រើនទាល់តែសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន លោកធ្វើការចង្អុលបង្ហាញបើមិនចឹងអត់ទេអញ្ជឹងយើងសង្កេតឃើញថាតើមន្រ្តីគាត់ធ្វើការទៅតាមអនុសាស្រ្តរឺក៏ធ្វើការទៅតាមច្បាប់កំណត់ជាទូទៅច្បាប់បានកំណត់នៅនិតិវិធីការងារគ្រប់បែបយ៉ាងហើយគ្រប់យ៉ាងគឺធានាទៅដោយច្បាប់ហេតុអីបានទាល់តែមានអនុសាស្រ្តទើបគាត់ធ្វើការអនុវត្ត ហើយនេះមានសម្ដេចនាយករដ្ឋមន្រ្តីតើគាត់អង្គុយស្រែកគ្រប់រឿងរឺក៏យ៉ាងមេចអានេះគាត់ហត់ វាធ្វើបញ្ហនិងបង្កតាភាពហត់នើយដល់គាត់ ទាក់ទងនិងសណ្ដាប់ធ្នាប់សាធរណៈទាក់ទងនិងហេដ្ឋារចនាសម្ព័ន្ធបញ្ហាដីធ្លីការរំលោភបំពានអំណាចការរំលោភយកដីរដ្ឋការបណ្ដោយឲ្យជនបរទេសពភ្លើននៅក្នុងនិង សុទ្ធតែជាបញ្ហាបណ្ដុំនៅក្នុងខេត្តព្រះសីនហនុ…]
ជាមួយគ្នានេះដែល លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា អភិខេត្តព្រះសីហនុផ្ទាល់មិនចាំបាច់ទាល់តែមានការបញ្ជាពីថ្នាក់បានអនវត្តនោះទេ គឺគាត់ត្រូវតែអនុវត្តហើយបើសិនជាចំនុចណាធ្វើមិនបានក៏រាយការណ៍ទៅថនាក់លើ ។ ហើយចំពោះការទាល់តែមានការដាក់បញ្ជាពីថ្នាក់លើមកបានអនុវត្តនេះក៏បានបង្ហាញពីចំនុចខ្សោយរបស់អភិបាលខេត្តព្រះសីហនុនៅក្នុងការគ្រប់គ្រងខេត្ត និងនេះក៏ជាចំនុចខ្លះខាតរបស់ក្រសួងមហាផ្ទៃក្នុងការគ្រប់គ្រងមន្រ្តីថ្នាក់ក្រោមឲ្យបានល្អផងដែរ តែលោកបានបញ្ជាក់ថាក្រៅពីបញ្ហាដីញធ្លីនិងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ នៅនោះក៏មានបញ្ហាមួយចំនួនទៀតដែលកើតមាននៅក្នុងក្រុងព្រះសីហនុផងដែរដូចជា ការកែឆ្នៃនៅប្រព៍ន្ធសុខភាពដូចជាការចោលសំរាមផ្ដេសផ្ដាស ការបង្ហូរទឹកស្អុយចូលសមុទ្រ ។
[… លោកយន្តមីនគួរតែឆ្លាតថាមិនចាំបាច់ដល់នាយករដ្ឋមន្រ្តីបញ្ជាទេទើបធ្វើគាត់ត្រូវតែធ្វើត្រូវតែរាយការណ៍ទៅនាយករដ្ឋមន្រ្តីវិញនៅចំណុចណាដែលលោកធ្វើមិនបានត្រូវរាយការណ៍ទៅលោកនាយករដ្ឋមន្រ្តីរឺក៏សម្ដេចក្រឡាហោម ស ខេង ឲ្យថ្នាក់ជាតិជួយអន្តរាគមន៍ជួយធ្វើ ប៉ុន្តែយើងមើលឃើញថាការបណ្ដោយឲ្យខេត្តព្រះសីហនុធា្លក់មុខមាត់យ៉ាងគំហុកហើយទាល់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមុខប្រកាសស្ដារឡើងវិញបានគាត់ដាក់បំរាមយ៉ាងនឹងខ្ញុំគិតថាវាជាការខ្លះចន្លោះចំពោះការកាន់តួនាទីជានិងតំណែងរបស់អភិបាលខេត្តមួយជាពិសេសខ្លះចន្លោះអំពីក្រសួងមហាផ្ទៃដែលមិនបានតាមដាលនៅមន្រ្តីក្រោមឪវាទរបស់ខ្លួនដែលអននុវត្តកិច្ចការងារមិនមានប្រសិទ្ធភាពបាយើងមើលឃើញនៅការកែឆ្នៃប្រព័ន្ធសុខភាពអនាម័យសារធារណៈដូចជាការចោលសំរាមការបង្ហូរទឹកស្អុយចូលសមុទ្រហើយនិងការបង្កអនាធិបតេយ្យពីជនបរទេសដែលជាក់ស្ដែងយើងឃើញជនជាតិចិនណាស់ …]
ជុំវិញនឹងករណីនេះ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា ចំពោះការលើកឡើងថារបស់អភិបាលខេត្ទព្រះសីហនុ ទៅលើ បញ្ហាដីធ្លីនេះ លោកក៏ហាក់ដូចជាមិនសូវយល់ទាល់តែសោះ ព្រោះថា ជាទូទៅច្បាប់ត្រូវតែអនុវត្តគ្រប់ពេលវេលា មិនមែនចេះតែ លើកឡើងនៅពេលនេះនោះនោះទេ ។
[…ចុះពីមុនមកមិចក៏គាត់មិនចាត់ការតាមច្បាប់នៅក្នុងមានជាមន្រ្តីដែលដឹកនាំការអនុវត្តច្បាប់ជាអាជ្ញាធរហើយទើបតែពេលនិងប្រកាសអនុវត្តច្បាប់ខ្ញុំក៏ដូចជាអត់យល់ដែលពីព្រោះអីគឺច្បាប់នឹងត្រូវតែអនុវត្តគ្រប់ពេល ឲ្យតែមានអ្នកប្រព្រិត្តិខុសទោះបីជាជនខ្មែរជនជាតិបរទេសអីក៏ដោយយើងត្រូវតែអនុវត្តអត់មានចាំបាច់ប្រកាសអនុវត្តនៅពេលនេះទេ …]
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងថាក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង កាមលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលបញ្ជាឲ្យអភិបាលខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញនូវស្ថានភាពក្រុងព្រះសីហនុឡើង ដែលមួយរយះនេះស្ថានភាពក្រុងព្រះសីហនុ បានធ្លាក់ចុះដោយ កត្តាសត្យានុម័ត និងកត្តាអត្តនោម័តឡើង៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!