សង្គមស៊ីវិល ៖ ស្ថានភាពនៃទំនាស់ដីធ្លី ក្នុងឆ្នាំ ២០១៨ ហាក់មិនទាន់មានស្ថានភាពល្អប្រសើរនោះទេ
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងរឿងដីធ្លី លើកឡើងថា ស្ថានភាពនៃទំនាស់ដីធ្លី នៅក្នុងឆ្នាំ២០១៨ ហាក់នៅតែមានស្ថានភាពមិនទាន់ល្អប្រសើរនោះទេ ដោយសារតែដំណើរការនៃការដោះស្រាយមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ប៉ែន ប៉ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធមនុស្សអាដហុក បានប្រាប់វិទ្យុសំឡេងយុវជន វិអូវ៉ាយ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨នេះថា ការដោះស្រាយទំនាស់បញ្ហាដីធ្លីនៅកម្ពុជា ហាក់មិនទាន់ល្អប្រសើរនោះទេ លោកមើលឃើញថា ការមិនទាន់ល្អប្រសើរនេះមកពី កត្តាការអនុវត្តច្បាប់ហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ។
[…ខ្ញុំជឿថាវាមិនមានស្ថានភាពអីប្រសើរចំពោះស្ថានភាពដោះស្រាយដីធ្លីទេបានៅក្នុងពេលបច្ចុប្បន្នពីព្រោះយើងមើលឃើញថាវានិងផ្ទុះឡើងថែមទៀតនៅឆ្នាំក្រោយៗដោយសារការអនុវត្តច្បាប់មិនមានប្រសិទ្ធចំពោះចុះទៅកាត់ទន្ទ្រានដីព្រៃទ្រព្យសម្បត្តិរបស់រដ្ឋរឺក៏ដីឆ្នេរដីព្រៃកោងកាងនិងនៅបន្តកើតមានបាទោះឥលូវស្ងាត់ៗនិងគេកំពុងរំលោភយកអញ្ជឹងនៅពេលឆ្នាំក្រោយទៀតនិងគឺថាអាទំនាស់ទាំងអស់នឹងនិងត្រូវតាមានការចាត់វិធានការតាមផ្លូវច្បាប់ពេលនឹងគឺជម្លោះរវាងអ្នកដែលចូលទៅកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋហើយនិងអាជ្ញាធររដ្ឋនិងត្រូវតែផ្ទុះឡើងហើយ …]
អ្នកជំនាញរូបនេះក៏បានស្នើទៅដល់មន្រ្តីក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ត្រូវតែមានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងបញ្ឈប់ការផ្ដល់ដីជាលក្ខខណៈប្បទានកម្ម និងយកចិត្តទុកដាក់ប្រជាជនដែលក្រីក្រនិងផ្ដល់សមប្បទានសង្គមកិច្ចជូនដល់ប្រជាជនក្រីក្រទាំងអស់នោះផងដែរ ។
[…បីចំណុចនិងគឺសំខាន់ណាស់បាចំណុចសំខាន់គឺការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពអឺការត្រូវតែបញ្ឈប់នៅការផ្ដល់ដីជាលក្ខខណៈប្បទានកម្ម ហើយទីបីនិងគឺត្រូវតែយកចិត្តទុកដាក់ក្នុងការផ្ដល់សមប្បទានសង្គមកិច្ចជូនដល់ប្រជាជនក្រីក្រពិតប្រាកដបា …]
ដោយឡែក លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ឃើញថា ស្ថានភាពនៃការដោះទំនាស់បញ្ហាដីធ្លី គឺហាក់មានភាពល្អប្រសើរជាងមុន តែបើងាកទៅមើលការដោះស្រាយផ្ទាល់នោះគឺមិនជាមានការគ្រប់ជ្រុងជ្រោយនៅឡើយនោះទេ តែយ៉ាងណាលោកក៏បានសារទរចំពោះរដ្ឋាភិបាលដែលបានបង្កើតនៅអាជ្ញាធរជាតិដើម្បីជួយដោះស្រាយបញ្ហាដីធ្លីនេះផងដែរ ។
[…នៅក្នុងឆ្នាំ២០១៨នេះបើយើងមើលពីអអឺការតវាមានកម្រិតទាបជាងឆ្នាំមុនដោយសារតែអាជ្ញាធរទាំងថ្នាក់ជាតិនិងខេត្តខ្លះគាត់បានអន្តរាគមន៍និងជួយសម្រួលក្នុងការដោះស្រាយក៏ប៉ុន្តែដំណើរការនៃការដោះស្រាយនិងមិនទាន់បានចប់ចង់ចប់ដើមនៅឡើយទេគ្រាន់តែជាដំណើរការនៃការរៀបចំចុះអន្តរាគមន៍សឹក្សាស្រាវជ្រាវដើម្បីផ្ដល់នៅដំណោះស្រាយអឺទីមួយទីពីការតវាដីធ្លីគន្លងមកវានៅតែមានស្ថានភាពដដែលនៅតំបន់មួយចំនួនមានវិវាទរាំរៃយូយាណាស់មកហើយពិសេសគឺដីធ្លីប៉ះពាល់ជាមួយនិងក្រុមហ៊ុនឯកជនឈ្មួញនិងអ្នកមានអំណាចដែលទៅធ្វើការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋហើយទីបីក្នុងឆ្នាំ២០១៨យើងឃើញថារដ្ឋាភិបាលបានបង្កើតនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលបានដាក់មនុស្សសំខាន់ៗដើម្បីធ្វើការដោះស្រាយដីធ្លី…]
អ្នកជំនាញរូបនេះ ក៏ស្នើទៅកាន់រដ្ឋាភិបាលធ្វើយ៉ាងណានៅក្នុងឆ្នាំ២០១៩ ខាង ឲ្យជួយដោះស្រាយបញ្ហាវិវាទដីធ្លីនេះឲ្យបញ្ជប់រួចរាល់របស់ប្រជាពលរដ្ឋផងដែរ ជាសវាងបន្តអូសបន្លាយតទៅមុខ។
[…រឿងដីធ្លីនេះយើងដឺងហើយអឺគឺយើងស្នើរឲ្យរដ្ឋាភិបាលឆ្នាំ២០១៩នេះរឿងតាមសេចក្ដីប្រកាសពត៌មានរបស់រដ្ឋាភិបាលឆ្នាំ២០១៩នេះគឺស្នើរឲ្យធ្វើការដោះស្រាយបញ្ជប់រួចរាល់វិវាទដីធ្លីទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាលរដ្ឋមានសិទ្ធគ្រប់គ្រាន់និងអាចគ្រប់គ្រងនិងកាន់កាប់ដីធ្លីរបស់ពួកគាត់…]
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពថ្មីនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចំនួន៤៧រូប ដោយមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៨នៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានថ្លែងថា បើមន្ត្រីទាំងអស់ដោះស្រាយបញ្ហាដីធ្លីបានត្រឹមត្រូវ ប្រជាពលរដ្ឋគោរពស្រលាញ់ខ្លាំងណាស់។តែយ៉ាងណា លោកក៏បានរិះគន់យ៉ាងខ្លាំងៗថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋកន្លងមក គឺបណ្ដាលមកពីភាពអសកម្មរបស់មន្ត្រីមួយចំនួន និងការដោះស្រាយដោយភាពអយុត្តិធម៌ លើករណីទំនាស់ដីធ្លីដល់ប្រជាពលរដ្ឋ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!