សង្គមស៊ីវិល និងអ្នកវិភាគ ៖ ច្បាប់បើកសិទ្ធិធ្វើនយោបាយឡើងវិញ ហាក់មិនទាន់អាចដោះស្រាយវិបត្តិនយោបាយបានទេ ខណៈមន្រ្តីបក្សប្រឆាំងថា ទាល់ទម្លាក់បទចោទលោក កឹម សុខា ទើបយល់ព្រមស្នើ
មកទល់នឹងពេលនេះ ច្បាប់ដែលបើកផ្លូវនយោបាយដល់ក្រុមប្រឆាំង មានជីវិតរស់ឡើងវិញ ត្រូវបានព្រះមហាក្សត្រ ប្រកាសឲ្យប្រើហើយ ទាក់ទងនឹងការដាក់អោយប្រើច្បាប់ថ្មីនេះដែរ សង្គមស៊ីវិល និងអ្នកវិភាគយល់ឃើញថា ច្បាប់នេះគឺជាផ្លូវវិជ្ជាមានសម្រាប់បក្សប្រឆាំង តែហាក់មិនទាន់ប្រាកដថាអាចដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសបាននោះដែរ។ចំណែកតំណាងរាស្រ្តបក្សប្រឆាំងថា ទាល់តែទំលាក់បទចោទចំពោះលោក កឹម សុខា ទើបពួកគេយល់ព្រមស្នើសិទ្ធិធ្វើនយោបាយឡើងវិញ។
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។
ជាមួយទៅនឹងការដាក់អោយប្រើប្រាស់ជាផ្លូវការនៅច្បាប់ស្តីពីគណបក្សនយោបាយនេះដែរ លោក ស៊ឹងសែន ករុណា មន្រី្តសង្កេតផ្នែកសិទ្ធិមនុស្ស នៃអង្កការអាដហុក យល់ឃើញថា ច្បាប់បើកឲ្យប្រើនៅក្នុងការផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញរបស់បក្សប្រឆាំង គឺជារឿងមួយល្អសម្រាប់បក្សប្រឆំាង ហើយអ្វីដែលសំខាន់នោះនេះគឺជាចំនុចមួយដែលខាងសហភាពអឺរ៉ុបចង់បាននោះដែរ ។
[...នៅសូមណូមពរជាច្រើនទៀតដែលខាងសហគមន៍អន្តរជាតិមានដូចជាខាងសហភាពអឺរ៉ុបរួមទាំងអង្កការអន្តរជាតិផ្សេងៗដែលគេចង់ឲ្យប្រទេសកម្ពុជានិងវិលត្រឡប់ទៅរកនៅស្ថានភាពដែលបើកនៅភាពទូលំទូលាយនៅសង្គមលិទ្ធិប្រជាធិបតេយ្យ ដែលមានលក្ខខណ្ឌផ្សេងៗទៀតដែលយើងឃើញថាអឺនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ដល់នេះគ្រាន់តែជាចំនុចមួយដែលបានដោះស្រាយដែលមានក្នុងចំនុចខ្លះនៃការចង់បានរបស់សហភាពអឺរ៉ុបដែលគេងចង់ឲ្យអ្នកទាំង១១៨រូបនិងមានសិទ្ធិដើម្បីចូលរួមក្នុងការចូលរួមប្រកួតប្រជែនយោបាយវិញណាស់បា...]
ដោយឡែក លោក មាស នី អ្នកតាមដានការស្រាវជ្រាវការអភិវឌ្ឃសង្គម យល់ឃើញថា ចំពោះច្បាប់ផ្ដល់សិទ្ធធ្វើនយោបាយឡើងវិញរបស់បក្សប្រឆាំងនេះ គឺហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ព្រោះបន្ទាប់ពីច្បាប់នេះលិចលឺមកលោកសង្កេតឃើញថា បក្សកាន់អំណាចហាក់ដូចជាបានស្នើចេញនៅសារផ្សេងៗគ្នាចាប់ពីថ្ងៃដែលច្បាប់បានកំណត់មក ។ លោកបានបន្តថា បើទោះបីជាច្បាប់នេះបានចេញហើយក៏មិនប្រាកដថា ច្បាប់នេះអាចនិងឈានទៅដល់ការដោះស្រាយវិបត្តបយោបាយនៅក្នុងប្រទេសកម្ពុជាបានរីយ៉ាងណានោះទេ ព្រោះដោយសារតែច្បាប់នៅក្នុងកម្ពុជាហាក់។
[...បាអានេះវានៅយើងតែមិនទាន់ច្បាស់លាស់នៅឡើយព្រោះក្រោយពីច្បាប់និងត្រូវបានលេចលឺមានការផ្សព្វផ្សាយមកនេះយើងឃើញនៅតែមានការប្រទុងប្រទះគ្នារវាងគណបក្សកាន់អំណាចហើយពិសេសរដ្ឋាភិបាលហាក់ដូចជាបានស្នើរចេញនូវសារផ្សេងៗគ្នាតាំងពីថ្ងៃដែលច្បាបើនិងលេចលឺមកណាស់ បាអញ្ចឹងមកដល់ពេលនេះទោះបីជាមានច្បាប់បានចេញហើយក៏ដោយ ក៏យើងមិនទាន់ប្រាកដថាច្បាប់នេះនិងអាចឈានទៅរកការដោះស្រាយនៅវបត្តិនយោបាយនីក្នុងប្រទេសខ្មែរយើងនៅឡើយ...]
ទាក់ទិននឹងករណីនេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សប្រឆាំង បានលើកឡើងថា ទាល់តែតុលាការទម្លាក់បទចោទមកលើលោកកឹម សុខា អោយមានសិទ្ធិសេរីភាពដូចពលរដ្ឋធម្មតាជាមុនសិន ទើបពួកលោកយល់ព្រមស្នើសិទ្ធិធ្វើនយោបាយឡើងវិញ។
[...ជាជំហររបស់ខ្ញុំដូចខ្ញុំបានជម្រាបជូនមិញដចឹងវាទីមួយជារឿងប្រសើរបំផុតបើសិនជាអាចឲ្យទម្លាក់បទចោទទៅលើលោកប្រធាន កឹមសុខា លោកប្រធាន កឹមសុខា អាចនិងស្នើរសុំខ្លួនគាត់ហើយ១១៨នាក់ច្បាស់ជាទៅតាមគាត់ហើយអ្នកណាមិនទៅតាមក៏តាមចិត្តគាត់ទៅ ហើយទី២ គឺអាចនិងទទួលយក ការដាក់បញ្ជីពីក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃរៀបចំដាក់ឲ្យនឹងអានិងយើងត្រូវតែទទួលយក បា...]
គួរកត់សំគាល់ដែរថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ)។
អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!