សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រួមទាំងអ្នកវិភាគ លើកឡើងថា រដ្ឋាភិបាលផ្ដល់លុយក្នុងការដោះស្រាយបញ្ហាទឹកស្អុយនៅក្រុងព្រះសីហនុ ហាក់ធ្វើអោយខ្ជះខ្ជាយថវិការជាតិ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកវិភាគ លើកឡើងថា ការផ្ដល់ថវិការច្រើនសម្រាប់ការស្ដាទឹកស្អុយចេញពីសមុទ្រ ហាក់ធ្វើឲ្យខ្ជះខ្ជាយដល់ថរិការរដ្ឋ ហើយកត្តាដែលសំខាន់នោះរដ្ឋាភិបាលគួតែ ធ្វើការអនុវត្តច្បាប់នៅក្នុងមូលដ្ឋានរបស់មន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់ឲ្យមានប្រសិទ្ឋភាពជាមុនសិន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្មីៗនេះរដ្ឋាភិបាលបានចំណាយលុយរហូតដល់ទៅ ៣លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាទឹកស្អុយនៅក្នុងខេត្តព្រះសីហនុ និងដើម្បីសាងសង់អាងប្រព្រឹត្តិកម្មចម្រុះទឹកសម្អុយ មុនបង្ហូរចូលសមុទ្រ ដែលគម្រោងនេះក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី។
ទាក់ទងនឹងបញ្ហានេះលោក ហែម ឧត្តម អ្នកជំនាញផ្នែកបរិស្ថាន យល់ឃើញ សម្រាប់ការចំណាយលុយ ដើម្បី ដោះស្រាយបញ្ហាទឹកស្អុយ និង ដើម្បីសាងសង់អាងប្រព្រឹត្តិកម្មចម្រុះទឹកសម្អុយ មុនបង្ហូរចូលសមុទ្រ នេះ គឺគ្រាន់តែជាការបង្ហាញពីការលើកទឹកចិត្តមួយ ដែលហាក់ដូចជាមិនមានភាពយូអង្វែងនោះឡើយ តែចំនុចសំខាន់ដែលរដ្ឋាភិបាលគួតែធ្វើនោះគឺ ត្រូវធ្វើការអនុវត្តច្បាប់នៅក្នុងមូលដ្ឋានរបស់មន្រ្តីជាប់ពាក់ព័ន្ធឲ្យបានល្អ និងជាពិសេសរដ្ឋាភិបាលត្រូវតែទទួលយកពីអំពីមតិរបស់ប្រជាពលរដ្ឋ នៅក្នុងការរិះគន់ណាមួយ ជាជាងការផ្ដល់ជាថវិការនេះ ។
[...ដូចជាការលើកទឹកចិត្តមួយសម្រាប់ការកែខៃបរិស្ថានអំពីលូទឹកស្អុយនៅតំបន់នោះណាស់ ប៉ុន្តែសម្រាប់ខ្ញុំអាថវិការមកម្ដងម្កាលនេះវាគ្រាន់តែជាការលើកទឹកចិត្តមិនជាយូរអង្វែងទេបា អ្វីដែលសំខាន់នឹងគឺការធ្វើយ៉ាងណាឲ្យប្រព័ន្ធអនុវត្តច្បាប់នៅក្នុងមូលដ្ឋានសម្រាប់អាជ្ញាធរពាក់ព័ន្ធដែលគាត់មានតួនាទីទាក់ទងជាមួយរឿងអស់ហ្នឹងណាស់ ហើយការទទួលយកមតិយោបល់ពីសាធារណៈជន និងប្រជាពលរដ្ឋដែលប៉ះពាល់នៅក្នុងតំបន់ដោយសារបញ្ហាលូរទឹកស្អុយរឺក៏ចូលទៅក្នុងសមុទ្រអីអញ្ជឹងណាស់ បាអានេះវាសំខាន់ជាងការយើងផ្ដល់ជាកញ្ជប់ថវិការម្ដងម្កាលបែបហ្នឹងបា...]
លោកបានបន្តទៀតថា ប្រជាពលរដ្ឋ និងអាជីវករមួយចំនួនហាក់នៅមិនទាន់យល់ដឹងច្បាស់ ពីការការពារបរិស្ថាននៅឡើយនោះទេ ។
[...អញ្ជឹងនៅក្នុងការការពារបរិស្ថានវាអាចនៅមានកម្រិត ហើយមួយទៀតវាអាចទាក់ទងជាមួយនឹងអាជីវកម្មមួយចំនួនដែលគេហៅថាអាជីវកម្មមានលក្ខខណៈមិនយូរអង្វែងរឺក៏ឆ្លៀតឪកាសណាស់ គាត់ធ្វើអត់បានល្អបាទអាចមកពីគាត់ខ្វះចំណេះដឹង នៅការរក្សាកាកសំណល់លូររបស់គាត់ហ្នឹងដោយខ្លួនឯង...]
ជាមួយគ្នានេះដែរ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា ការចំណាយថវិការច្រើនសម្រាប់ការដោះស្រាយបញ្ហាទឹកស្អុយ និងដើម្បីសាងសង់អាងប្រព្រឹត្តិកម្មចម្រុះទឹកសម្អុយមុននិងបង្ហូរចូលសមុទ្រ នេះគឺជាការចំណាយមួយដែលធ្វើខាតបង់ដល់ថវិការជាតិទៅវិញនោះទេ ផ្ទុយពីការផ្ដល់ថវិការរដ្ឋាភិបាលគួរតែមានអប់រំ ក៏ដូចជាផ្ដល់ចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងការគ្រប់គ្រងទឹក ជាពិសេសការគ្រប់គ្រងនៅការសាងសង់អគារឲ្យមានប្រព័ន្ធចម្រុះទឹកឲ្យបានត្រឹត្រូវ ។
[...ដើម្បីរក្សាទឹកស្អាតរឺក៏កំចាត់នៅទឹកស្អុយចោលហើយយើងស្រាប់តែភ្ញាក់ខ្លួនធ្វើដាក់លុយដ៏សន្ធឹកសន្ធាប់បែបនឹងវាការចំណាយខ្ជះខ្ជាយបំផូតសម្រាប់ចាយលុយជាតិ ពីព្រោះការរក្សាទឹកស្អាតផ្ដើមចេញពីការយកចិត្តទុកដាក់ពីដើមហើយធ្វើវាជារឿយៗ ជាបន្តបន្ទាប់បូកផ្សំនិងការគ្រប់គ្រងនៅអគារកាកសំណល់ក៏ដូចជាអប់រំប្រជាពលរដ្ឋឲ្យប្រើប្រាស់នៅស្ថានភាពទឹក អញ្ចឹងខ្ញុំមើលឃើញថាការចំណាយបែបនោះ ខ្ញុំជឿជាក់ថាគេចង់បានការកែប្រែលឿនហើយក៏ប៉ុន្តែវាធ្វើខុសគោលដៅត្រង់ថាចាយលុយជាតិច្រើនពេកវាធ្វើឲ្យជាតិយើងកាន់តែរីងស្ងួតទៅយើងគួរតែផ្ដើមចេញពីការគ្រប់គ្រងឲ្យបានជាប់លាប់ជាមួយនិងអគារធំៗជាមួយនិងពលរដ្ឋដើម្បីនិរន្តភាពក្នុងការប្រើប្រាស់រឺក៏កាកសំណល់ទឹកស្អុយទៅបរិស្ថាន ...]
លោកបានបន្តទៀតថា ក្រៅពីបញ្ហាទឹកស្អុយ រដ្ឋាភិបាលគួរតែមានវិធានការបន្ថែមនៅក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យមានសណ្ដាប់ធ្នាប់ ការគ្រប់គ្រងសន្តិសុខ និងរាល់តម្លៃផ្សេងៗឲ្យមានតុល្យភាព ។
[...មិនត្រឹមតែទឹកស្អុយទេទីមួយគឺការគ្រប់គ្រងជនអន្តោប្រវេសន៍ជនជាតិចិនឲ្យចេះយកចិត្តទុកដាក់ចំពោះបរិស្ថានហើយនិងមើលការចររាចរណ៍នៅគេហៅថាភៀវទេសចរណ៍ដែលគាត់ទៅលេងគ្រប់គ្រងសន្តិសុខហើយនិងគ្រប់គ្រងតម្លៃនៅផ្ទះសំណាក់រឺក៏តម្លៃម្ហូបអាហារផ្សេងៗឲ្យមានតុល្យភាពរវាងភ្ញៀវទេសចរណ៍ហើយនិងភ្ញៀវជាតិ ...]
ដោយឡែក លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម យល់ឃើញថា ការផ្ដល់ជាថវិការសម្រាប់ជំនួយដល់ការដោះស្រាយបញ្ហាទឹកស្អុយ និងដើម្បីសាងសង់អាងប្រព្រឹត្តិកម្មចម្រុះទឹកសម្អុយមុននិងបង្ហូរចូលសមុទ្រ គឺជាការដែលល្អប្រសើរមួយ សម្រាប់ក្រុងព្រះសីហនុ ព្រោះលោកថាកន្លងមក ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធលូ គឺមិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ ។
[...តាមពិតល្អបើសិនជាធ្វើបានមែនខ្ញុំគិតថា នេះវាជារឿងផលប្រយោជន៍មួយសម្រាប់ក្រុងព្រះសីហនុ ព្រោះអីឥលូវយើងឃើញមានតាមខ្ញុំដើរមើលតាមប្រឡាយតាមអីមួយចំនួនហ្នឹងគឺប្រព័ន្ធធារាសាស្រ្តហើយនិងប្រព័ន្ធលូរហ្នឹងមិនទាន់មានភាពល្អប្រសើរទេនៅកខ្វក់មែនទែន...]
គួរបញ្ជាក់ផងដែរថា ក្រុងព្រះសីហនុមួយរយៈកន្លងមកនេះ ហាក់មានភាពរញ៉េរញ៉ៃ និងបានរងនៅការរិះគន់ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងនៅក្នុងបណ្ដាញសង្គមមួយចំនួន នៅក្នុងតំបន់មួយនេះ ។ ហើយបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បាន បង្ហាញថា តំបន់ជាប់មាត់សមុទ្រចំនួនបីមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយបណ្តាលមកពីស្ថានភាពផ្លូវ និងអាកាសធាតុ។ អ្នកជំនាញផ្នែកទេសចរណ៍លើកឡើងថា ការថយចុះនេះបណ្តាលមកពីកង្វះខាតការផ្តល់សេវាកម្ម ដោយសារកំណើនភ្ញៀវទេសចរចិនកើនឡើងយ៉ាងគំហុក៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!