កូរ៉េខាងជើងបានសាងសង់មូលដ្ឋានកាំភ្លើងធំនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង
SEOUL 26 May: យោធារបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃអង្គារថា សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េឬ (កូរ៉េខាងជើង)បានសាងសង់ទីតាំងកាំភ្លើងធំ នៅលើកោះមួយដែលគ្មានមនុស្សរស់នៅ ជិតព្រំដែនសមុទ្ររបស់អន្តរកូរ៉េ ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក Kim Min-Seok បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា យោធាកូរ៉េខាងជើងកំពុងសាងសង់រោងចក្រនៅកោះ Gal មានចំងាយប្រហែល ៤,៥ គីឡូម៉ែត្រពីភាគខាងជើងកោះកូរ៉េខាងត្បូងដែលនៅជាប់ព្រំដែនខាងលើ។
លោក Kim Min-Seok បានឱ្យដឹងថា កោះGalជាទីតាំងភូមិសាស្រ្តនយោបាយ និងមានចម្ងាយយ៉ាងជិតពីកោះ Yeonpyeong ដែលអាចឲ្យកូរ៉េខាងជើងនឹងបង្កការគំរាមកំហែងដល់ប្រតិបត្ដិការយោធារបស់កូរ៉េខាងត្បូងនៅជិតខ្សែដែនកំណត់ភាគខាងជើង (NLL) ។
ខ្សែដែនកំណត់ភាគខាងជើង នេះដែលត្រូវបានគូរឡើងដោយកងកម្លាំងដែលដឹកនាំដោយអាមេរិកក្រោយពី បានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ក្នុងបទឈប់បាញ់គ្នាមួយដែលបានបម្រើការងារជាព្រំដែនសមុទ្រ ជាក់ស្ដែងរវាងកូរ៉េទាំងពីរដែលកូរ៉េខាងជើងបានអះអាងថាត្រូវតែ គូរវាសឡើងវិញ។
អាជ្ញាធរយោធាកូរ៉េខាងត្បូងត្រូវបាន ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ដោយបានថ្លែងថា កូរ៉េខាងជើងបានបញ្ចប់ការសាងសង់ទីតាំងលេណដ្ឋានបាញ់រ៉ុក្កែតចម្រុះ១២២មីលីម៉ែត្ររួចរាល់ហើយ។
រ៉ុក្កែត១២២មីលីម៉ែត្រជាច្រើនត្រូវបានប្រមូលផ្តុំ ខណៈដែលក្រុងព្យុងយ៉ាងបានបាញ់ប្រឆាំងនឹងការបាញ់កាំភ្លើងធំមួយ របស់កូរ៉េខាងត្បូងកាលពីខែវិច្ឆិកាមកលើកោះ Yeonpyeong និងបានសម្លាប់ជនស៊ីវិល ពីរនាក់ និង ទាហានម៉ារីនពីរនាក់កាលពីឆ្នាំ 2010 ។
យោធាកូរ៉េខាងត្បូងបានដាក់ពង្រាយមីស៊ីលប្រភេទ Spike ដែលអាចបាញ់បានចំងាយ 20 គីឡូម៉ែត្រកាលពីខែឧសភាឆ្នាំ 2013 នៅកោះខាងលើនិងកោះ Baengnyeong ដើម្បីទប់ទល់នឹងការវាយប្រហារដោយកាំភ្លើងធំដែលអាចធ្វើទៅបានពីកូរ៉េខាងជើង៕
ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!