សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី បានប្រគល់មេដៃ Labor Order ថ្នាក់ទី១ ដល់ក្រុមហ៊ុន Metfone នៅខួបគំរប់១០ឆ្នាំ
នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ- កាលពីថ្ងៃទី១៩ នឹង ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ Metfoneបានប្រារព្វពិធីដ៍អស្ចារ្យ ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ខ្លួន ដែលហៅថា"Metfone - Intelligent City" ដោយនាំមកនូវការសំដែងប្លែកៗជាច្រើន រួមជាមួយបទពិសោធន៍ និងការចែករំលែកសាររបស់Metfoneអំពី Industry4.0 និងបច្ចេកវិទ្យានាពេលអនាគត។
នៅក្នុងពិធីនោះផងដែរ Metfoneមានកិត្តិយសទទួលបាននូវ Labor Orderថ្នាក់ទី១ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី សំរាប់ការចែករំលែកនៅកម្ពុជា ក្នុងនាមជា ទូរគមនាគមន៍ដ៍ឆ្នើម នឹងការទទួលខុសត្រូវផ្នែកការងារសង្គមផងដែរ។
ដោយមានវត្តមាននៅក្នុងកម្មវិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា Metfone ជាក្រុមហ៊ុនទូរស័ព្ទឈានមុនគេ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ សម្តេច ក៍រំពឹងផងដែរថា Metfoneគឺជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជានិងវៀតណាម។
ចំណែកខាងMetfoneលោក Le Dang Dzung ប្រធានក្រុមហ៊ុនViettel Group (ក្រុមហ៊ុនមេ របស់Metfone) វិញបានសន្យាជាមួយ រដ្ឋាភិបាលកម្ពុជា និងអតិថិជនរបស់ខ្លួនថា ដើម្បីធ្វើនគរូបនីយកម្ម និងបំពាក់បច្ចេកវិទ្យាឌីជីថល ដល់Metfoneជាមួយបច្ចេកវិទ្យា ដ៍ទំនើបៗដូចជា 5G, AI, Big Data, Narrowband IoT និងបច្ចេកវិទ្យាផ្សេងៗទៀត។ លោកបានបន្ថែមទៀតថាMetfoneគឺជាសាខាទី១របស់ក្រុមហ៊ុន Viettel Groupដែលវិនិយោគនៅបរទេស។ ១០ឆ្នាំក្រោយមក យើងទទួលស្គាល់ថា Metfoneជាអ្នកដែលឈានមុខគេ ក្នុងការកសាងសង្គមឌីជីថល សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
នៅក្នុងខួប១០ឆ្នាំនេះដែរ Metfoneបានរៀបចំដំណាលគ្នានូវព្រឹត្តការណ៏តាំងបង្ហាញ បច្ចេកវិទ្យាជាន់ខ្ពស់នៅថ្ងៃទី២០ ហៅថា "Metfone Intelligent Connect2019 - MIC"។ នៅទីនេះ អតិថិជន២០០០នាក់ បានទទួលយកបទពិសោធន៍នៃការតាំងពិពណ៌IoT, AR, ePayment, Metfone Solution, Intelligent Home, Farm schools និងMetfone Solution ជាច្រើនទៀត។ ជាពិសេសមានប្រធានបទល្បីជាង១០ ជាមួយវត្តមានរបស់វាឃ្មិនល្បីៗពី Google, Ericsson, Huawei អំពី Internet of Things, Mobile Connect, Future Networks និងMobile for Developmentដែលធ្វើអោយកម្មវិធីនេះក្លាយជាសិក្ខាសាលាបចេ្ចកវិទ្យាល្អជាងគេមិនធ្លាប់មាននៅកម្ពុជា។
ថ្លែងសន្ទរកថានៅMIC 2019ឯកឧត្តម ខាន់ ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា"Intelligent Connect មាន២ផ្នែក Metfone បានកំពុងធ្វើនូវផ្នែកតភ្ជាប់ទំនាក់ទំនងនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា។ ផ្នែកឆ្លាតវៃ គឺជាអ្វីដែលកម្ពុជាកំពុងឆ្ពោះទៅ និងសង្ឃឹមថាMetfoneនិងបន្តជាដៃគូរពិតប្រាកដរបស់កម្ពុជា"។
ដោយមានទស្សនៈដូចគ្នាជាមួយ ឯកឧត្តម ខាន់ ចាន់មេត្តាអគ្គនាយករងរបស់Metfone គឺលោក Le Manh Tan បានសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍អោយកាន់តែទំនើប ដើម្បីផ្តល់សេវា5G, Narrowband IoT, Big Data, AI ជាច្រើនទៀត។ជាងនេះទៅទៀតMetfoneនឹងផ្តល់ដំណោះស្រាយផ្នែក IT សម្រាប់រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និងគេហដ្ឋាននៅកម្ពុជា។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!