(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,856,258
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

CNRP កំពុងពង្រឹងផ្ទៃក្នុងបក្ស ខណៈដែល CPPរំលឹកពីគុណសម្បត្តិក្នុងការដឹកនាំ

  • VOY News
  • ពុធ , ២៧ , ឧសភា , ២០១៥ - ០៨:៥៣
  • ព័ត៌មានជាតិ
  • Comments

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានណែនាំដល់ថ្នាក់​ដឹកនាំ និងស​កម្មជ​នគ​ណ​បក្សសង្រ្គោះ​ជាតិ ឲ្យពិចារណានូវសំនួរចំនួនបី ក្នុង​ន័យ​ធ្វើ​យ៉ា​ង​ណា​ ដើ​​ម្បីព​ង្រឹង​ទួនា​ទីភា​រកិ​ច្ចរប​ស់​ខ្លួ​នត្រៀមឈ្នះឆ្នោតនៅអា​ណ​ត្តិ​ខា​ងមុខ ខណៈ​ដែ​ល លោក​នា​យ​ក​រដ្ឋមន្ត្រី ហ៊ុន សែនធ្វើ​បឋក​ថា​បង្ហាញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់ខ្លួន ដល់សមាជិក ស​មា​​ជិកាគ​ណបក្ស​ប្រជា​ជ​ន​។

កាលពីថ្ងៃទី ២៤​ខែ ឧសភាឆ្នាំ ២០១៥ នៅក្នុង ពិធីប្រកាស​សុពលភា​ព​ក្រុ​​​​ម​​កា​រងារ គណៈ​កម្មា​ធិការប្រតិបត្តិ និងសំ ណេះ​សំណាល​ជាមួយរ​ចនាសម្ព័​ន្ធគណប​ក្សសង្គ្រោះ​ជាតិ​រា​ជ​ធានីភ្នំពេញនៅ​ភូមិ​ថ្ម​គោ​ល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យរាជធា​នីភ្នំពេញលោក កឹម សុខា​ ​បានលើក​ជា​សំនួរ​ចំនួ​ន​​បីដាក់អោយសកម្មជន គណ បក្ស ស ង្រ្គោះ ជាតិពិចារណា៖ " ទី 1. ថាមានដឹងទេ ថាប្រជាពលរដ្ឋចង់បានអ្វី បានជាពួកគាត់ មក បោះឆ្នោតឲ្យយើងកន្លងមក?
២.ខ្លួនយើង ដែលជាស​ក​ម្ម​ជនគណបក្សសង្គ្រោះជាតិមានគោលបំណងចង់បានអ្វី?
៣.ហើយមកដល់ងៃនេះ តើគោលបំណងរបស់យើង ជាអ្នកដឹកនាំគណបក្សសង្រ្គោះជាតិនេះ បានសម្រេចហើយ ឬ នៅ?
"

ក្នុងថ្ងៃជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើបឋកថាបង្ហាញនូវ​គោល​នយោ​​​​​​​​បា​យ និងទ្រឹ​ស្តីរ​បស់​ខ្លួន ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការ កណ្តា​លគ​ណ​បក្សប្រជាជនកម្ពុជា។ លោ​ក​នា​​​​យករដ្ឋមន្រ្តី មានប្រសាសន៍ថា ចាប់តាំង​ពីលោក​ដឹ​ក​​នាំ​ប្រទេសក្នុងវ័យត្រឹមជាង ២០ឆ្នាំនោះ គឺបា​ន​ដើ​រតួ​ច​រ​ចា​ស្វែ​ងរ​កសន្តិភាព និងការប​ង្រួប​បង្រួ​ម​ស​​​ម្រា​ប់ជាតិច្រើនជាងការប្រើប្រាស់កម្លាំង។ លោកថា បឋកថារបស់​លោក​មា​ន​អ​ត្ថន័យ​ធំធេង​សម្រា​ប់​ប្រជា​ជា​តិខ្មែរ គឺបង្ហាញថា មានតែការចរចា ការសន្ទនា ការផ្សះផ្សា​រ​​​ ជាមធ្យោ​បាយ​ដ៏​ប្រ​សើ​រ​បំ​ផុតសម្រាប់ប្រទេស ដែលធ្លាប់ខ្ទេច​ខ្ទីដោយ​សង្រ្គា​ម។

គេសង្កេតឃើញថាសកម្មភាពរបស់គណបក្សនយោបាយដែលមានអាសនៈនៅក្នុង សភា​ទាំង​ពីរក្នុង អាណ​ត្តិ​​នេះ​ខុ​ស​ប្លែកពីអាណត្តិមុនៗ ខុសគ្នាត្រង់ថា ក្នុងអាណត្តិនេះគឺសកម្មភាព ចុះ​ពង្រឹង​បក្ស​នៅតាមមួ​លដ្ឋា​នរបស់​គណ​​បក្ស​​និមួយៗ គឺមានតាំងពីដើមអាណត្តិទី ៥នេះមកម្ល៉េះ។ ជាមួ​យ​​គ្នានេះ ជាញឹកញាប់​គណប្សនិមួ​យៗ តែង​យក​វេទិ​ការ​របស់​បក្សផ្ញើសារវាយប្រ​ហាគ្នាទៅ​វិញ​ទៅមក បើទោះជា ការ​បោះ​ឆ្នោ​ត​បានកន្លងផុតទៅ​ឬនៅយួទៀត​ក៏​ដោយ ដែ​ល​ធ្វើប្រទេសជាតិ និងប្រ​ជាពល​រដ្ឋ​​ហា​ក់​នៅឆ្ងាយ​ពីការ​អភិវឌ្ឍន៍ ដោយ​ថ្នាក់​​ដឹកនាំ​រវល់តែ​វាយប្រ​ហា​គ្នា។

គួរំលឹកថាបន្ទាប់ពីមានបញ្ហាក្នុងសង្គមជាច្រើន ដូចជា បញ្ហា​ជំ​លោះ​​​ដីធ្លី ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពីលំ​នៅដ្ឋាន​ទាំង​បង្ខំ ការរំលោភសិទ្ធិកម្មករ-កម្មការនី ជា​ដើ​ម​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​សំណូ​មពរដ​ល់​ប្រ​ជាព​លរដ្ឋ​នៅទូទាំង​ប្រ​ទេ​ស កុំអោយខឹងគោវាយរទេះគឺលោក ចង់មានន័យថា​បើជា​ពលរដ្ឋ​ខឹងមន្ត្រី​ថ្នាក់​ក្រោ​យ សូម​កុំ​ខឹង​ហើយ មិ​ន​បោះឆ្នោតជួនលោក។

បន្ទាប់ពីបាត់កៅអីចំនួន ២២នៅរដ្ឋសភា គណប្សប្រជាជនទំនងជាកំពុងតែរ​កវិធី​សា​ស្ត្រ​​​​​​ពង្រឹង​ប្រ​ជា​ប្រិយភាពរបស់​ខ្លួ​ន​ឡើង​វិញ តាមរយៈសកម្មភាពផ្សេងៗ ព្រោះប្រជាជនកម្ពុជា ជិត​ពាក់​​ក​ណ្តា​លប្រទេស​កំពុង​តែបាត់​ជំនឿ​ចិត្តលើ​​នេះ និងកំពុងតែចង់ បានការផ្លាស់ប្តូរ​ ព្រោះពួកគេទាំងនោះមានមួយចំនួនធ្លាប់ទទួលរងនូវអំពើអយុត្តិធម៌ផ្សេងៗ ក្រោម​ការដឹកនាំរបស់គណបប្រជាជន។ ទន្ទឹមនឹងនេះគណប្សសង្រ្គោះជាតិ ក៏គេសង្កេតឃើញថាមិនជិះ​សោះ​លែងដៃ​ក្នុងការដណ្តើមប្រជា​ប្រិយភាពពី​គណបក្ស​ប្រ​​ជា​ជ​ននោះដែរ៕

ដោយ៖ ហ៊ាង រដ្ឋធានី

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,856,258
ស្តាប់អនឡាញ