អ្នកជំនាញផ្នែកបរិស្ថាន ជម្រុញអោយរដ្ឋាភិបាល ត្រូវរកដំណោះស្រាយ ក៏ដូចជាត្រៀមនូវបញ្ចប់ថវិការជាតិ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់ ខណៈរយៈពេលខាងមុខនេះ កម្ពុជានឹងជួបប្រទះបញ្ហាក្ដៅខ្លាំង និងបង្កអោយមានគ្រោះរាំងស្ងួត
អ្នកជំនាញផ្នែកបរិស្ថាន ជម្រុញអោយរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ ត្រូវរកដំណោះស្រាយ ក៏ដូចជាត្រៀមនូវបញ្ចប់ថវិការជាតិ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់ ខណៈរយៈពេលខាងមុខនេះ កម្ពុជានឹងជួបប្រទះបញ្ហាក្ដៅខ្លាំង និងបង្កអោយមានគ្រោះរាំងស្ងួត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា បញ្ហាគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជា អាចបណ្ដាលមកពីមួយចំនួន ក្នុងរួមមាន កត្តាធម្មជាតិ ការបាត់បង់ព្រៃឈើ ព្រមទាំងការគ្រប់គ្រងប្រព័ន្ធស្តុកទឹកនៅកម្ពុជា នៅមានកម្រិត មិនទាន់មានភាពល្អប្រសើរ ជាដើម ។
ចំពោះបញ្ហាខាងមុខនេះ លោក ថេង សាវឿន ក៏បានជម្រុញអោយរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវមាននូវដំណោះស្រាយជូនពលរដ្ឋ ដោយត្រូវចុះជួបផ្ទាល់ជាមួយពលរដ្ឋ ហើយត្រូវត្រៀមបញ្ចប់ថវិការ សម្រាប់ជាការជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ផងដែរ ។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកបរិស្ថាន លោក ហែម ឧត្តម ក៏បានលើកឡើងថាដែរថា រដ្ឋាភិបាល គួរតែពិនិត្យឡើងវិញក្នុងការគ្រប់គ្រងប្រព័ន្ធទឹក ការស្ដារប្រព័ន្ធប្រឡាយទឹក ក៏ដូចជាការចែកចាយទឹកជូនប្រជាជន ដូច្នេះនឹងអាចជួយសម្រួលដល់បញ្ហាគ្រោះរាំងស្ងួតបានមួយកម្រិតផងដែរ ។
កន្លងទៅ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែ វី ក៏ធ្លាប់បានប្រាប់វិទ្យុសំឡេងយុវជន ដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធបានត្រៀមខ្លួនរួចហើយ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ នៅគ្រប់តំបន់ដែលរងគ្រោះទាំងអស់ ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងពិធីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្រ្តី បានអំពាវនាវដល់អាជ្ញាធរ និងកម្លាំងត្រៀមខ្លួនចុះដឹកទឹកចែកជូនប្រជាពលរដ្ឋនៅក្នុងរដូវប្រាំង នៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសកម្ពុជានឹងប្រឈមអាកាសធាតុក្តៅហួងហែងក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩ កន្លងទៅក្រសួងធនធានទឹក និងឧតុនិយម បានចេញនៅសារាចរណែនាំ ស្ដីពី ការចាត់វិធានថែរក្សាទឹកទុក ព្រោះថា នៅដើម្បីឆ្នាំ ២០១៩ នារដូវប្រាំងនេះ ប្រទេសកម្ពុជានឹងទទួលរងដោយប្រយោល នូវឥទ្ធិពលបាតុភូតអែលនីណូ ដោយឥទ្ធិពលនេះនឹងធ្វើអោយប្រទេសកម្ពុជា ចាប់ពីខែមេសា ដល់ ខែ ឧសាភា ជួបនឹងសភាពក្ដីហួតហែង ដែលអាចមានសីតុណ្ហភាពអតិបរមាដល់ ៤០ ទៅ ៤២ អង្សាសេ ៕អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!