(ភ្នំពេញ)
ថ្ងៃ សោរ៍ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩
ស្តាប់អនឡាញ
អ្នកចូលទស្សនា 647,270
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អ្នកវិភាគ ថា ការស្នើសុំនីតិសម្បទានយោបាយឡើងវិញរបស់មន្រ្តីបក្សសង្គ្រោះជាតិ ជាការសម្របខ្លួនទៅតាមស្ថានការណ៍ជាក់ស្ដែង នៃនយោបាយកម្ពុជាបច្ចុប្បន្ន

  • VOY News
  • អង្គារ , ១៩ , មីនា , ២០១៩ - ១២:៤០
  • ព័ត៌មានជាតិ
  • Comments

អ្នកវិភាគ ​ ថា ការស្នើសុំនីតិសម្បទានយោបាយឡើងវិញរបស់មន្រ្តីបក្សសង្គ្រោះជាតិ  ជាការសម្របខ្លួនទៅតាមស្ថានការណ៍ជាក់ស្ដែង នៃនយោបាយកម្ពុជាបច្ចុប្បន្ន   ខណៈដែលតុលាការចេញដីការចាប់ខ្លួនលោក សម រង្ស៊ី ​ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ​។

សូមស្ដាប់ព័ត៌មានពិស្ដារ ៖   

អ្នកវិភាគឯករាជ្យ លោក ឡោ  ម៉ុងហៃ   បានលើកឡើងថា  ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីសំណាក់អតីតមន្រ្តីគណបក្សប្រឆាំង ជាបន្តបន្ទាប់នៅពេលនេះ  ដោយអ្នកទាំងនោះ គិតថាអ្វីដែលពួកគេខិតខំកន្លងមកមិនទទួលបានជោគជ័យ  ហើយក៏អស់ជំនឿលើមេដឹកនាំរបស់ខ្លួន  ដូច្នេះអ្នកទាំងនោះមានតែសម្របខ្លួនទៅតាមសភាពការណ៍ជាក់ស្ដែងនៃនយោបាយកម្ពុជា បច្ចុប្បន្ន ។  

ជាមួយគ្នានេះ លោក  ហង្ស វិទូ   អ្នកវិភាគបញ្ហាសង្គម និងនយោបាយ  មើលឃើញថា  ស្ថានភាពនយោបាយកម្ពុជា  ហាក់មិនមានអ្វីប្រែប្រួលនោះទេ  ដោយលោកលើកឡើងថា  អ្វីដែលលោកគិតទុកជាមុននោះ  នៅពេលនេះ បានលេចចេញមកហើយ  ដែលអ្វីៗទាំងអស់ ជាសេនារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច  តែប៉ុណ្ណោះ ។ 

អ្នកវិភាគរូបនេះ  ក៏បានជម្រុញអោយគណបក្សប្រឆាំង  គួរតែមានការបន្ទន់ឥរិយាបថបន្តិច  ខណៈពេលដែលតុលាការបានចេញដីការចាប់ខ្លួនលោក សម រង្ស៊ី រួមនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន របស់គណបក្សសង្គ្រោះជាតិ  និងមន្រ្តីមួយចំនួនទៀត  ក៏បានធ្វើការស្នើសុំនីតិសម្បទានយោបាយឡើងវិញ  ដូច្នេះចង់ ឬ មិនចង់ គណបក្សសង្គ្រោះជាតិ  នឹងត្រូវបែកបាក់គ្នា ជាមិនខាន ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ តូច   ក៏បានឡើកឡើងដែរថា ​ ជាការលំបាកមួយដែលគណបក្សប្រឆាំងមួយនេះ ​ត្រូវបាត់បង់មេដឹកនាំ  ក៏ប៉ុន្តែលោកបញ្ជាក់ថា អ្វីដែលសំខាន់នោះ  គឺរដ្ឋាភិបាលបានបើកផ្លូវសម្រាប់អ្នកទាំងនោះធ្វើនយោបាយឡើងវិញ   ផ្ទុយទៅវិញ បើរដ្ឋាភិបាលបិទផ្លូវមិនអោយធ្វើនយោបាយទៀតនោះ  ទើបជាបញ្ហាប្រឈម ។ 

ដោយឡែកលោក ខៀវ សុភ័គ   ​អ្នកនាំពាក្យក្រសួងមហាផ្ទៃ  បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា  កម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាមដីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង  ក្នុងករណីដែលបុគ្គលទាំងនោះមកជាន់លើទឹកដីកម្ពុជា ។ 

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា  ដោយករណីនេះ  ជាបញ្ហានយោបាយ ដូច្នេះរដ្ឋាភិបាលបរទេសខ្លះ គេមិនសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា  ក្នុងការធ្វើបត្យាប័ណដើម្បីប្រគល់ខ្លួនអ្នកទាំងនោះអោយកម្ពុជានោះទេ  ក៏ប៉ុន្តែលោកបានបញ្ជាក់ថា  កុកភ្លេចជុង  តែជុងមិនភ្លេចកុក នោះទេ ។ 

គួរកត់សម្គាល់ដែរថា  សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ ២០១៩ បានចេញ​ដីកា​ ដោយ​បង្គាប់​អោយយ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៨​នាក់ ដែល​ក្នុងនោះ​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក តុ វ៉ាន់​ចាន់ លោក ឡុង រី លោកស្រី មូ សុខ​ហួរ លោក ហូរ វ៉ាន់ និង​លោក ម៉ែន សុថា​វរិ​ន្ទ្រ ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​អោយប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ។

សូមបញ្ជាក់ថា ជាមួយនឹងការចេញដីការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ  ក៏មានមន្រ្តីមួយចំនួននៃបក្សប្រឆាំងមួយនេះ  បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ  ។ ដោយក្នុងនោះ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ  ក្រោយដាក់លិខិតទៅក្រសួងមហាផ្ទៃនោះ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ ត្រូវប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ ផ្ដល់សិទ្ធិនយោបាយឡើងវិញជាផ្លូវការ ។ ដោយឡែកមន្រ្តី ៥ រូបទៀត ក៏បានដាក់លិខិតទៅកាន់ក្រសួងមហផ្ទៃជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី ១៨ ខែ មីនា ដដែរនេះ ​ ក្នុងនោះរួមមាន លោក អ៊ូ ច័ន្ទរ៍ត្ន លោកស្រី ទេព សុធី លោក ជីវ កត្តា លោក កង គឹមហាក់ និង លោក ច័ន្ទ សិលា   ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ ក្រោយតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង   

 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 647,270
ស្តាប់អនឡាញ