(ភ្នំពេញ)
ថ្ងៃ សោរ៍ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩
ស្តាប់អនឡាញ
អ្នកចូលទស្សនា 647,242
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អ្នកសេដ្ឋកិច្ច ថា បើសហគមន៍ផលិតអំបិល ត្រូវរំលាយ មែននោះ នឹងធ្វើអោយប៉ះពាល់ដល់ការផលិតអំបិល និងការប្រកួតប្រជែងទីផ្សារអំបិល របស់កម្ពុជា ជាមិនខាន

  • VOY News
  • ច័ន្ទ , ២៥ , មីនា , ២០១៩ - ១៥:៣៥
  • ព័ត៌មានជាតិ
  • Comments

អ្នកសេដ្ឋកិច្ច ថា បើសហគមន៍ផលិតអំបិល ត្រូវរំលាយ មែននោះ  នឹងធ្វើអោយប៉ះពាល់ដល់ការផលិតអំបិល  និងការប្រកួតប្រជែងទីផ្សារអំបិល របស់កម្ពុជា ជាមិនខាន ខណៈដែលកម្ពុជា កំពុងតែនាំចូលអំបិលបន្ថែមទៀតពីក្រៅប្រទេស ។ 

សូមស្ដាប់ព័ត៌មានពិស្ដារ ៖   

បណ្ឌិតសេដ្ឋកិច្ច លោក គី សេរីវឌ្ឍ   បានលើកឡើងថា  បើសហគមន៍ផលិតអំបិលកម្ពុជា ត្រូវរំលាយនោះ  លទ្ធភាពនៃការផលិតអំបិលរបស់កម្ពុជានឹងក្លាយជាការផលិតអំបិលលក្ខណៈគ្រួសារវិញ  ដែលនឹងធ្វើអោយបាត់បង់ទីផ្សារប្រកួតប្រជែង  ថ្លៃដើមនៃការផលិតអំបិលក៏នឹងធ្លាក់ចុះ  ផងដែរ ។ 

អ្នកសេដ្ឋកិច្ចរូបនេះ  បានបន្ថែមថា អាចបណ្ដាលមកពីចរន្តដីធ្លីនៅតំបន់នោះ មានការអភិវឌ្ឍខ្លាំង ទើបធ្វើអោយសហគមន៍ត្រូវរំលាយ ដើម្បីយកតំបន់នោះ  អភិវឌ្ឍជាតំបន់អចលនទ្រព្យ ឬ ទៅលើវិស័យអ្វីផ្សេងជំនួសវិញ ។ 

ស្រដៀងគ្នានេះដែរ  លោក ចាន់ សុផល   អ្នកជំនាញផ្នែកសេដ្ឋកិច្ច លើកឡើងថា នឹងអាចប៉ះពាល់ដល់ការផលិតអំបិល  ដែលហាក់បង្ហាញថា ការប្រកួតប្រជែងទីផ្សារអំបិលរបស់កម្ពុជា នៅទន់ខ្សោយជាងប្រទេសដទៃ ដោយលោកបញ្ជាក់ថា ការផលិតអំបិលរបស់កម្ពុជា នៅមានលក្ខណៈអាជីកម្មខ្នាតតូច និងមធ្យម តែប៉ុណ្ណោះ  ជាមួយនឹងការផលិត ក៏ត្រូវចំណាយថវិការ  និងកម្លាំងពលកម្ម ច្រើនទៀតផង ។

ដើម្បីជួយសម្រួល និងលើកកម្ពស់ការផលិតអំបិលនៅកម្ពុជា នោះ លោក ចាន់ សុផល   ក៏បានជម្រុញអោយរដ្ឋាភិបាល គួរតែជួយផ្ដល់នូវកម្ចីឥណទាន ក្នុងការប្រាក់ទាប ដល់អ្នក ផលិតអំបិល ខ្នាតតូច និងមធ្យម បន្ថែមទៀត ។ 

ដោយឡែកលោក អ៊ុំ សុថា   និងលោក ហេង សុខគង់   អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម  នៅថ្ងៃនេះ វិទ្យុសំឡេងយុវជន មិនអាចទំនាក់ទំនងសុំការឆ្លើយបាននោះទេ ។

គួរកត់សម្គាល់ ថា តាមរយៈការជូនដំណឹងរបស់សហគមន៍ផលិតអំបិលខេត្តកំពត និងកែប បានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ នឹងត្រូវរំលាយសហគមន៍ផលិតអំបិល ជាផ្លូវការហើយ ដោយក្រោមមូលហេតុថា មានសមាជិកមួយចំនួន ចង់ចាកចេញពីសហគមន៍ ដើម្បីចង់បង្កើតការផលិតដោយផ្ទាល់ខ្លួន វិញ ។

សូមបញ្ជាក់ដែរថា  គិត​មក​ដល់​បច្ចុប្បន្ន សហគមន៍​ផលិត​អំបិល​ មាន​អាយុ​កាល​១៥ឆ្នាំ ដែល​មាន​ទំហំស្រែ​អំបិល​ ៤៨០០​ ហិក​តា ស្ថិតនៅ​ក្នុង​ខេត្ត​កែប​ និង​កំពត  ។ ​ជាមួយគ្នានេះ  នៅ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​ជួប​វិបត្តិ​ខ្វះអំបិល ហើយ​ក្នុង​នោះ​សហគមន៍​អំបិល​បាន​នាំ​ចូលអំបិល​ ៣ម៉ឺន​តោន​ពី​បរទេស យក​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុកដោយក្នុង​នោះ​ ទិញ​ពី​ចិន​២ម៉ឺន​តោន និង​ថៃ​១ម៉ឺន​តោន៕  អត្ថបទដោយ ធឿន វ៉ាន់សុង 

 

 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 647,242
ស្តាប់អនឡាញ