អ្នកស្លាប់ដោយសាររលកកំដៅក្នុប្រទេសឥណ្ឌាបានឡើងដល់ជាង១០០០នាក់ហើយ
India ,27 May: តួរលេខនៃអ្នកស្លាប់ដោយរលកកំដៅនៅក្នុងប្រទេស ឥណ្ឌាបានកើនឡើងដល់ ជាង១០០០នាក់ហើយនៅក្នុងសីតុណ្ហភាព៥០អង្សាសេ នៅក្នុងតាមតំបន់ខ្លះ។
អ្នកស្លាប់ភាគច្រើនមាននៅក្នុងរដ្ឋភាគខាងត្បូងមាន រដ្ឋតេឡានហ្គាណានិងរដ្ឋអេនដ្រាប្រាដេស ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួនជាង១១១៨នាក់បានបាត់បង់ជីវិតចាប់តាំងពីសប្តាហ៍មុនមកនេះ។បើតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់២៤នាក់បានស្លាប់នៅក្នុងរដ្ឋវេសបេនហ្គាល់និងរដ្ឋអូរីសា។គេបានរំពឹងថាសីតុណ្ហាភាពអាចនឹងធ្លាក់ចុះវិញនៅក្នុងពេលប៉ុន្មាថ្ងៃខាងមុខនេះ។
នៅខាងមន្ទីពេទ្យវិញបានប្រកាសថា មានអ្នកជំងឺច្រើនបានមកសំរាកព្យាបាលនៅពេទ្យដោយសារអាកាសធាតុក្តៅហើយអជ្ញាធរបានចេញសេចក្តីណែនាំមួយដល់ពរលរដ្ឋរបស់ខ្លួន ត្រូវស្នាក់នៅក្នុងផ្ទះ ខណៈមានអាកាសធាតុក្តៅខ្លាំងចៀសវាងមានគ្រោះថ្នាក់។
អាកាសធាតុក្តៅខ្លាំង បានរងផលប៉ះពាល់ដ៏អាក្រក់បំផុត ក្នុងរដ្ឋទាំងពីរនេះនៅភាគខាងត្បូងប្រទេសឥណ្ឌាគិតចាប់តាំងពីពាក់កណ្តាលខែមេសាកន្លងមក ប៉ុន្តែមនុស្សចាប់ផ្តើមស្លាប់ច្រើន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រដ្ឋដែលរងគ្រោះខ្លាំងបំផុតនោះគឺរដ្ឋ Andhra Pradesh ដែលមានសីតុណ្ហភាពកើនឡើងដល់ទៅ ៤៧ អង្សាសេ កាលពីថ្ងៃច័ន្ទ ដោយមានមនុស្សចំនួន ៨៥២ នាក់បានស្លាប់នៅក្នុងរដ្ឋនេះ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីលោក P Tulsi Rani ស្នងការពិសេសសំរាប់កិច្ចការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំរដ្ឋ Andhra Pradesh ដែលបានថ្លែងថា រដ្ឋាភិបាលបានធ្វើកម្មវិធីអប់រំតាមរយៈទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីប្រាប់ទៅពលរដ្ឋរបស់ខ្លួនកុំឱ្យប្រថុយចេញទៅខាងក្រៅដោយគ្មានមួក ត្រូវផឹកទឹកឲ្យបានច្រើនជាមួយនឹងវិធានការផ្សេងទៀត។ លោកបានបន្ថែមថា "យើងបានស្នើសុំផងដែឲ្យអង្គការមិនមែនរដ្ឋាភិបាលនិងអង្គការរដ្ឋាភិបាលបើកប្រព័ន្ឋទឹកចែកចាយជូនដល់ពលរដ្ឋនៅលក្នុងក្រុងដែលអាចឲ្យពួកគេងាយស្រួលក្នុងការស្វែងរកទឹកសម្រាប់ទទួលទានឬប្រើបា្រស់បាន។
ដោយឡែកនៅរដ្ឋជាប់គ្នាជាមួយនឹងរដ្ឋ Andhra Pradeshនេះដែរគឺរដ្ឋ Telanganaមានមនុស្សចំនួនជាង២៦៦នាក់បានស្លាប់នៅក្នុងសប្តាហ៍ចុងក្រោយនេះខណៈសីតុណ្ហភាពបានឡើងដល់៤៨អង្សារសេ កាលពីចុងសប្ដាហ៍មុននេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!