៥នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅ ក្រុងហ៊ូស្តុនរដ្ឋតិចសាស សហរដ្ឋអាមេរិក ខណៈដែលការបោសសម្អាតកំពុងតែបន្តក្នុងតំបន់ដែលរងផលប៉ះពាល់នេះ
HOUSTON, May 27:អាជ្ញាធរហ៊ូស្តុនបានបញ្ជាក់កាលពីព្រលប់ថ្ងៃអង្គារថា ព្យុះដ៏កាចសាហាវដែលបានវាយប្រហារ ពេញមួយយប់មកលើក្រុងដ៏ធំបំផុតទីបួនរបស់អាមេរិកហ៊ូស្តុន បានសម្លាប់មនុស្សប្រាំនាក់និងយ៉ាងហោចណាស់ពីរនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
បើយោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ ABC13 បានផ្សាយថា អភិបាលក្រុងហ៊ូស្តុនលោក Annise Parker បានថ្លែងថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតលំនៅដ្ឋានជាង ៤០០០ខ្នងនៅតំបន់ហ៊ូស្តុននេះ ។
លោកParker បានថ្លែងថា ផ្នែកខ្លះដែលត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុនៅទីក្រុងហ៊ូស្តុនត្រូវបានវាយប្រហារយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា មានភ្លៀងធ្លាក់១០ ថ្ងៃជាប់ៗគ្នាពោល គឺពីរសប្តាហ៍មកហើយ ។ លោកបានបន្តថា មូលហេតុនេះត្រូវបានបញ្ចប់ទាំងស្រុងហើយ ទឹកបានជនលេច ដោយសារតែគ្មានកន្លែងត្រូវរំដោះវាចេញនោះទេ។
លោក Parker បានថ្លែងថា ស្ទើរតែគ្រប់ផ្លូវទាំងអស់នៅក្នុងតំបន់នឹងត្រូវបានសំអាត ដោយមានរថយន្តជាច្រើនត្រូវបានបោះបង់ចោលនៅលើផ្លូវ ។លោក Parker បាននិយាយបន្ថែមថាមាន រថយន្តជាង ២៥០០គ្រឿងបានជាប់គាំងនៅលើផ្លូវហាយវេនិងផ្លូវផ្សេងៗទៀត។
ទន្ទឹមនឹងនេះដែរលោក Greg Abbott អភិបាលរដ្ឋ Texas ដែលបានមក ទីក្រុង Houstonកាលពីថ្ងៃអង្គារដើម្បី ពិនិត្យមើលផ្នែកប៉ះពាល់ដ៏ខ្លាំងនៅក្នុងទីក្រុងនេះពីលើឧទ្ធម្ភាគចក្រ។ លោកបានថ្លែងថាបន្ទាប់ពីត្រួតពិនិត្យការខូចខាតដោយសារ គ្រោះទឹកជំនន់នៅពេលវេលានេះ គឺវាស្រដៀងគ្នាទៅនឹងជំនន់កាលពីឆ្នាំ ២០០១ នៅពេលនោះមានព្យុះត្រូពិច អាលីសុនបានវាយប្រហារមកលើក្រុងនេះ ដែរ។
កាលពីឆ្នាំ២០០១ព្យុះត្រូពិកអាលីសុនបានវាយប្រហារមកលើក្រុងហ៊ូស្តុនបណ្តាលឱ្យមនុស្ស ២២នាក់ស្លាប់និងបណ្តាលឲ្យខាតបង់គិតជាទឹកប្រាក់៥ ពាន់លានដុល្លារអាមេរិក៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!