លោក កែ គឹមយ៉ាន ៖ ក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវតែខិតខំបម្រេីផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មេីភាព យុត្តិធម៌ មិនប្រកាន់និន្នាការនយោបាយ។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ នៅសាលាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក កែ គឹមយ៉ាន បានថ្លែងអបអរសាទរ កោតសសេីរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដេីម្បីបន្តដឹកនាំខេត្តបន្ទាយមានជ័យឲ្យបន្តរីកចម្រេីនលេីគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រេីផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មេីភាព យុត្តិធម៌ មិនប្រកាន់និន្នាការនយោបាយ។
លោក កែ គឹមយ៉ាន បានថ្លែងបន្តថា ត្រូវមានការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណ:អភិបាល មន្រ្តីរាជការ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលេីមូលដ្ឋានលេីកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វេីការដេីម្បីលេីកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លេីបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វេីឲ្យយេីងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសេីរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ មានចំនួន ២៥ រូប ដែលមានលោក ខេង ស៊ុម ជាប្រធានក្រុមប្រឹក្សាខេត្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!