(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,776,617
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ពលករខ្មែររងគ្រោះ៦០នាក់ នឹងបញ្ជូនមកកម្ពុជាវិញ

  • VOY News
  • ពុធ , ២៧ , ឧសភា , ២០១៥ - ១៦:០៨
  • ព័ត៌មានជាតិ
  • Comments

ស្ថានទូតកម្ពុជា បានសហការជាមួយរដ្ឋាភិបាលនៃប្រទេសដែលទួលយកពលរដ្ឋខ្មែរអោយទៅធ្វើការ ដើម្បី អន្តរាគមន៍ជួយសង្គ្រោះ ពលករខ្មែររងគ្រោះ៦០នាក់ អោយត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខនេះ ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិ អោយដឹងនៅថ្ងៃទី២៧នេះថា ស្ថានទូតកម្ពុជា បានសហការជាមួយអជ្ញាធរ ឥណ្ឌូនេស៊ី ជួយសង្រ្គោះពលរដ្ឋខ្មែរ ចំនួន២១នាក់ពីទូកនេសាទថៃ ក្នុងតំបន់ កោះអំបុង ប្រទេស ឥណ្ឌូនេស៊ី។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែរ ទាំង២១នាក់មិនមានលិខិតឆ្លងដែននោះទេ។ស្ថានទូតបានចេញលិខិតបើក ផ្លូវឲ្យ និងបាន អន្តរគមន៍ឲ្យទូតនេសាទថៃ បើកប្រាក់បៀវត្ស និង ចេញសោហ៊ុយធ្វើដំណើរ មកកម្ពុជា នៅចុងខែឧសភា ឆ្នាំ២០១៥នេះ។

បន្ថែមលើនេះ ពលករខ្មែររងគ្រោះចំនួន៣៨នាក់ទៀត ត្រូវបាន ស្ថានទូតកម្ពុជា សហការជាមួយអជ្ញាធរ ឥណ្ឌូនេស៊ី ជួយសង្រ្គោះ ពីទូតនេសាទថៃ ក្នុងតំបន់ កោះបេនជីនណា ប្រទេស ឥណ្ឌូនេស៊ី ដោយពលរដ្ឋខ្មែរទាំងនោះ ក៏មិនមានលិខិតឆ្លងដែនដែរ។ ស្ថានទូតបានចេញលិខិតបើកផ្លូវឲ្យ និងបាន សហការយ៉ាងជិតស្និតជាមួយអង្គការ ទេសន្តប្រវេសន៏ អន្តរជាតិ (IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៏មកកម្ពុជាវិញនៅដើមខែ មិថុនា ខាងមុខនេះ។

ករណីមួយទៀត ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយ អជ្ញាធរចិន ជួយសង្រ្គោះនារីខ្មែរ ឈ្មោះ អ៊ូ សារ៉េត រងគ្រោះដោយមេខ្យល់ នាំយកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្ត អាន ហ៊ុយ ប្រទេសចិន។ ស្ត្រីរងគ្រោះរូបនេះ ត្រូវបញ្ជូនមក កម្ពុជាវិញ នៅថ្ងៃទី២៧នេះ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។

ដោយ៖ ញ៉ែម សំណាង

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,776,617
ស្តាប់អនឡាញ