ស្អែកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងជួបប្រជុំពិសេស ជាមួយក្រសួងការងារ ព្រមទាំង រាជបណ្ឌិតសភាកម្ពុជា
នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ ស្អែកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំពិសេស ជាមួយនឹងក្រសួងម្ចាស់សេចក្ដីព្រាង ដែលជាកិច្ចប្រជុំឆ្លងច្បាប់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានកិច្ចប្រជុំពិសេសមួយ ដឹកនាំដោយប្រធានប្ដូរវេន លោក គង់ មុនីកា ជាមួយនឹង ក្រសួងម្ចាស់សេចក្ដីព្រាង ដែលជា កិច្ចប្រជុំឆ្លងច្បាប់ លើរបៀបវីរៈ ៖
១. សេចក្ដីព្រាងច្បាប់ ស្ដីពី របបសន្តិសុខសង្គម ( បសស ) ជាមួយនឹងប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលដឹកនាំដោយ លោករដ្ឋមន្រ្តី អ៊ិត សំហេង ។
២. សេចក្ដីព្រាងគោលនយោបាយ ស្ដីពី ភាសាខ្មែរ ជាមួយនឹងប្រតិភូរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយ លោក សុខ ទូច
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ដែរថា កិច្ចប្រជុំពិសេសនេះ នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៨;៣០ នាទី នាទីស្ដីការគណៈរដ្ឋមន្រ្តី វិមានសន្តិភាព ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!