ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផល ១ ឆ្នាំ ក្រោយការបោះឆ្នោត
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផល ១ ឆ្នាំ ក្រោយការបោះឆ្នោត នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ ស្អែកនេះ នាវិមានសន្តិភាព ។
យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផល ១ ឆ្នាំ ក្រោយការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩;៣០ នាទី នៅសាលប្រជុំ B នាទីស្ដីការគណៈរដ្ឋមន្ត្រី ។
សន្និសីទនេះ មានទិសដៅបង្ហាញជូនសាធារណជននូវសមិទ្ធផល ដែលរាជរដ្ឋាភិបាល អាណត្តិទី ៦ សម្រេចបានក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ ។
ក្នុងសន្និសីទនេះ វាគ្មិនចូលរូមមាន ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផងដែរ ៕ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!