គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀចចំកិច្ចពិភាក្សាកម្ពុជា-ជប៉ុនលេីកទី១០ ស្តីពី សិទ្ធិមនុស្ស
ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀចចំកិច្ចពិភាក្សាកម្ពុជា-ជប៉ុនលេីកទី១០ ស្តីពី សិទ្ធិមនុស្ស ។
ក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជាដឹកនាំដោយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងភាគីជប៉ុន ដឹកនាំដោយលោក MASATO OTAKA អគ្គនាយករងការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន រួមទាំងមានការចូលរួមដោយថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នរបស់កម្ពុជាចំនួន៦ ផ្សេងទៀត រួមមាន ៖ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
កិច្ចពិភាក្សានេះ បានពិភាក្សាលេីប្រធានបទចំនួន៧ រួមមាន ៖
១. ការវាយតម្លៃពីការបោះឆ្នោតសកលឆ្នាំ២០១៨ និងការវាស់វែងធ្វេីអោយប្រសេីរឡេីងសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ
២. សេរីភាពបញ្ចេញមតិ ការប្រមូលផ្តុំ និងសមាគម
៣. សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន
៤. កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីជំនួយផ្នែកច្បាប់
៥. សិទ្ធិស្រ្ដី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
៦. សិទ្ធិមនុស្ស និងធុរកិច្ច
៧. កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារសិទ្ធិមនុស្ស ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!