អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី នាថ្ងៃទី ០៨ ខែ សីហា ខាងមុខនេះ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ចង្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩;៣០ នាទី ព្រឹក នាជាន់ផ្ទាល់ដី សាលប្រជុំB ទីស្ដីការគណៈរដ្ឋមន្រ្តី ។
យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអោយដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្ដោតការយកចិត្តទុកដាក់លើបញ្ហាដែលពាក់ព័ន្ធនឹងកុងទ័រភ្លើងនេះ។
សេចក្ដីជូនដំណឹង បានបង្ហាញដែរថា វាគ្មិនដែលចូលរួមមាន ៖
១. លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា
២. លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!