អាមេរិកថាខ្លួនមិនពិចារណាបន្ថែមពេលចរចាបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែអឺរ៉ង់នោះទេ
Washinton 28 May:សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថាខ្លួនមិនបានសញ្ជឹងគិតអំពីការបន្ថែមពេលវេលាមកលើកិច្ចរចារនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានដាក់ឪសានវាទនៅថ្ងៃទី៣០ខែមិថុនានេះនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Jeff Rathke បានថ្លែងនៅឯសន្និសីទមួយថា បណ្តាក្រុមប្រទេស P5 + 1 មានអាមេរិក អង់គ្លេស បារាំងចិន រុស្ស៊ីនិងប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រឹមថ្ងៃផុតកំណត់ខាងលើនេះឯង ។
ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីមានការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ជាន់ខ្ពស់លោក Abbas Araqchi បានឱ្យដឹងថាកិច្ចពិភាក្សានេះទំនងជានឹងត្រូវបានន្ថែមពេលវេលាហួសពីថ្ងៃផុតកំណត់។
លោកAraqchi បានឱ្យដឹងនៅពេលដែលលោកបានមកដល់ ប្រទេសស្វ៊ីស ដើម្បីធ្វើកិច្ចចរចាជុំថ្មីជាមួយអ្នកតំណាងមកពីប្រទេសមហាអំណាចពិភពលោកថា យើងមិនទើសទាល់នឹងពេលវាលានោះទេ ពោលគឺធ្វើម៉េចឲ្យស្របទៅតាមគោលដៅនៃការឈានទៅដល់កិច្ចព្រមព្រៀងមួយដ៏ល្អមួយ បើទោះបីជារដ្ឋាភិបាលខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីសំរេចក៏ដោយ ។
ប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកបានបន្តឡើងវិញជាមួយជុំថ្មីនៃកិច្ចចរចានេះកាលពីថ្ងៃពុធនៅក្នុងពិភាក្សាមួយដើម្បីបញ្ចប់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ក្រុងតេហេរ៉ង់។
សំរាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញលោក Rathke បានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក John Kerry នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅថ្ងៃសៅរ៍ខាងមុខនេះ នៅប្រទេសស្វីស "ជាផ្នែកមួយដែលមានការសំរបសំរួលកិច្ចចរចានុយក្លេ អ៊ែរពីសហភាពអឺរ៉ុបដែលកំពុងបន្តដោយក្រុមប្រទេស P5 +1៕
ដោយ ម៉ែន ឥទ្ឋិពល
ប្រភព: Xinhua
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!