ក្មេងប្រុសអ៊ីស្លាមកាត់អង់គ្លេសម្នាក់ជាប់គុក៦ឆ្នាំពីបទប៉ុនប៉ងទៅចូលរួមជាមួយក្រុមIS
LONDON,28 May: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រុសវ័យក្មេងជាជាតិម៉ូស្លីមសញ្ជាតិអង់គ្លេសម្នាក់ត្រូវបានតុលាការ កាត់ទោស ដាក់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំកាលពីថ្ងៃពុធសម្រាប់ការព្យាយាម ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីទៅចូលរួមជាមួយពួករដ្ឋអ៊ីស្លាម។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធថា Zakariya Ashiq មានវ័យ20 ឆ្នាំមកពីទីក្រុង Coventry ត្រូវបានរកឃើញថាមានកំហុសពីរក្នុងការរៀបចំអំពើភេរវកម្មនៅOld Bailey ត្រូវបានចោទប្រកាន់ដោយ តុលាការព្រហ្មទណ្ឌកំរិតកណ្តាលនៃប្រទេសអង់គ្លេសនិងរដ្ឋវេលស៍ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ។
Ashiq បានចាកចេញពីប្រទេសអង់គ្លេសកាលពី ទី ៦ ខែវិច្ឆិកាឆ្នាំ២០១៤ និងបានធ្វើ ដំណើរតាមរយៈទីក្រុង Amsterdam ក្រុងFrankfurt និងប៊ុលហ្គារី ទៅកាន់ប្រទេសហ្សកដានី។
ក្រោយមករូបគេត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ Heathrow កាលពីថ្ងៃទី 20 ខែវិច្ឆិការធ្វើរូបគេបរាជ័យក្នុងការឆ្លងកាត់ព្រំដែនពីប្រទេសហ្សកដានីកាន់ទៅប្រទេសស៊ីរី៕
ដោយ ម៉ែន ឥទ្ខិពល
ប្រភព: Xinhua
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!