អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ៉ មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់ ៉
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ៉ មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់ ៉ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩;៣០ នាទីព្រឹក នាទីស្ដីការគណៈរដ្ឋមន្រ្តី វិមាន សន្តិភាព ។
សូមជម្រាបជូនថា សន្និសីទសារព័ត៌មាន ស្ដីពី ៉មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់ ៉ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការយល់ដឹងរបស់សាធារណៈជន ស្ដីអំពី ៖
- វិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងបរិបទទីផ្សារសេរី នៃមូលធនជាមូលដ្ឋាន
- មីក្រូហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពឯកជន ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ជាតិ
- បញ្ញត្តិកម្ម ដើរតួនាទីដ៏សំខាន់ក្នុងកិច្ចធានានៃតុល្យភាព រវាងឥណទានប្រកបដោយវិជ្ជាជីវៈ និងការប្រើប្រាស់របស់អតិថិជន ប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ ។
វាគ្មិនដែលនឹងអញ្ជើញចូលរួម មាន ៖
១. លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
២. លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធានាគារជាតិ
៣. លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!